រដ្ឋ​មន្ត្រី​​ការ​ងារ ​គាំទ្រ​​ការ​បង្កើត​​មូល​និធិ​​សហ​ជីព​​កម្ពុជា​​សម្រាប់ ​ជូ​យ​​ដល់​​កម្មករ​និយោ​ជិត​​ចូល​និវត្តន៍​

លោក​​អ៊ិត ​សំហេង​​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​ងារ​​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​បាន​​គាំ​ទ្រ​​ចំ​ពោះ ​ការប​ង្កើត​ មូល​និធិ​​សហ​ជីព​​កម្ពុជា​ សម្រាប់​​ជួយ​​ដ​ល់​​កម្ម​ករ​និយោ​ជិត​​ក្រោយ​​ចូល​និវត្តន៍​​ពី​​ការ​ងារ ​។​

FullSizeRendernលោក​​រដ្ឋ​មន្ត្រី​​បាន​​ថ្លែង​​ការ​គាំ​ទ្រ​​បែប​នេះ​​កាល​ពី​ថ្ងៃ​ទី​១០​ខែ​មីនា​​ឆ្នាំ​២០​១៥​នៅ​ក្នុ​ង​​ជំនួប​​ជា​មួយ​​លោក ​កែរ​ សុខ​​សិទ្ធិ​​នី​ ប្រ​ធាន​​មូល​និធិ​​សហ​ជីព​​កម្ពុជា​​សំរាប់​​កម្មករ ​និយោ​ជិត​​ចូល ​និវត្តន៍​​នៅ​​ទី​ស្តីកា​រ​ក្រ​សួង​​ការ។​

លោក​​កែរ​ សុខ​​សុទ្ធិ​នី​ មាន​ប្រ​សាស​ន៍​ថា ​ មូល​និធិ​​សហជីព​​កម្ពុជា​​សំរាប់​​កម្មករ​ និ​យោជិ​ត​​ចូល​និវត្តន៍ ​បាន​​នឹង​​កំពុង​​ទំនាក់​ទំនង​​សហ​​ការណ៍​​ជា​មួយ​​ដៃគូ​រ​​ជា​​សប្បុរ​សជ​ន​​ទាំង​​នៅ​ក្នុង​​និង​​ក្រៅ​ ប្រ​ទេស ​ដែល​មាន​​សមាន​ចិត្ត​​ផ្តល់នូ​វ​​ទេយ្យ​ទានផ្សេងៗ​ដើម្បី​​ជា​​គុណ​ប្រ​យោជ​ន៍​​ដ៏​​ឧ​ត្តុ​​ង​ឧ​ត្ត​​ម សំរាប់​​កម្មករ​​និ​យោ​-​ជិត​​កម្ពុជា​​ចូល​និវត្តន៍​ ដោយ​​ពុំមា​ន​​អោយ​​និយោ​ជិត ​ឬ ​សមា​ជិក​​ចូល​និវត្តន៍​​ណា​​ម្នាក់​​មាន​​កង្វ​ល់​​ពី​​កា​រ​បង់​ប្រា​ក់​​មុន ​ឡើយ ។​

លោក​​បន្ត​ថា​​សហជីព​​ក​ម្ពុ​​ជា​​សំរា​ប់​​កម្មករ​និយោ​ជិត​​ចូល​និវត្តន៍​ បង្កើត​ឡើង​​ក្នុង​​គោល​ដៅ​​ជួយ ​ដល់​​កម្មករ​និយោជិ​ត ​នៅ ​កម្ពុជា ​ដែល​​ចាស់​ជរា​​បាត់​បង់​​កាយ​សម្ប​ទា​​បាត់ប​ង់​​វិជ្ជា​ជីវៈ ​អោយ​ទទួល​​បាន​​នូវ​​ប្រាក់​​ចូល​និវត្តន៍ ​ដើម្បី​​ជា​ការ​​រួម​ ចំនែ​ក​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​​ជា​មួយ​​គោលន​យោបា​យ​​រប​ស់​​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា ។​

លោក​ អ៊ិត ​សំហេង ​បាន​​សំដែង​​នូវ ​អប​អរ​សាទរ​​និ​ង​​ស្វា​គមន៍​​នូវ​​ការ​កកើត​ឡើង​​អង្គ​​កា​រ​មូល ​និ​​ធិ​​សហ ​ជីព​​កម្ពុជា​​សំរាប់​​កម្មករ​និ​យោ-​ ជិត​​ចូល​និវត្តន៍​ ​ដែលមា​ន​​គោល​ដៅ​​ជួយ​​ដល់​​កម្មករ​និយោជិត​ កម្ពុជា ​ពេល​ដែល​​ពួក​គាត់​​ត្រូ​វ​​ចូល​និវត្តន៍​​ស្រប​​ទៅ​ តាម​​គោល ​នយោបា​​យ​​របស់​​រាជ​រ​ដ្ឋា​​ភិ​បាល​​កម្ពុជា ​នឹង​​ក្​រសួង​​ការ​ងារ​​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ដែល​មាន​​បេឡា ​ជាតិ​​របប​​សន្តិ​សុខ​​សង្គ​ម​​ជា​​ស្ថាប័ន​​ជំ​នាញ​​កំពុង​​រៀប​ចំ​​ធានា​​រាប់​​រ​ង​​សុខ​ភាព​​កម្ម​ករ​និ​យោជិត ​នឹង​​រៀប​ចំ​ចុះ​ឈ្មោះ ​កម្មករ​និយោជិ​ត​ ចូល​និវត្តន៍​ ។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា​​ចាប់​ពី​ពេល​នេះ​​ទៅ​​មូល​និធិ ​សហជី​ព​​កម្ពុជា​​សំ​រាប់​​កម្មករ​និយោ​ជិ​ត​​ចូល​និវត្តន៍​ និង​​ចាប់​ផ្តើម​​ទទួល​​ប្រាក់​ វិភាគ​ទាន ​  និង​​ត្រៀម​​ចុះ​ឈ្មោះ​​សប្បុ​រស​ជន​​ជា​​សមា​ជិក​​កិត្តិ​យស​​មាន​ -​ថ្នាក់​​ប្រ​សើរ​​ឧ​ត្ត​​ម​ -​ថ្នាក់​​សិរី​​ឧ​ត្ត​​ម​ -​ថ្នាក់ ​រត​ន​​ឧ​ត្ត​​​ម ​ -​ថ្នាក់​​ជ័យ​​ឧ​ត្ត​​ម  ​និង​ថ្នាក់​​មង្គល​ ឧ​ត្ត​ម ​ ចុះ​ឈ្មោះ​​សមាជិ​ក​ផ្សេងៗ ​និង​​ធ្វើ​ជា​​ភា្ន​​ក់​​ងារ​​ទិញ​​ទំ​និញផ្សេងៗ​ លក់​​ផ្តល់​ទៅ​អោយ​​កម្មករ​និយោជិត​ និង​​ក្រុម​ហ៊ុន​​ដើម្បី​​បាន​​កំ​រៃ​​បញ្ចូល​​ក្នុង​​មូល​និធិ។

​លោក​​រដ្ឋ​មន្ត្រី​​មាន​ប្រ​សាសន៍​​អោយ​ដឹងថា ​«​ខ្ញុំ​​ចង់​ឃើញ​​មូល​និធិ​​នេះ​​ដំណើរ​ការ​​យ៉ាង​​ល្អ ​និង​​មាន ​ប្រ​សិទ្ធិ​ភាព​​ក្នុង​​ការ​ជួយ​​កម្មករ​និយោ​ជិត​​ចូល​និវត្តន៍​​ដោយ​​ពុំ​មាន​​និន្នា​ការ ​ឬ​​ប្រ​កាន់​​បក្ស​ពួក​​ព័ណ៌​​សម្បុរ​​នោះទេ​ ដែ​ល​​អាច​​សម​ស្រប​​ទៅ​តាម​​គោល​បំ​ណង​​របស់​​រាជ​រ​ដ្ឋា​​ភិ​បាល ​កម្ពុជា​ពិតៗ ​ក្នុង​ការ​​លើក​ស្ទួយ​​ជីវ​ភាព​​រស់​នៅ​​របស់​​ប្រ​ជាព​លរដ្ឋ ​»។​

សូម​ប​ញ្ជាក់​ថា​​មូល​និ​ធិ​​សហ​ជីព​​កម្ពុជា​​សំរាប់​​កម្ម​ករ​និយោ​ជិត ​ចូល ​និវត្តន៍​​បាន​​បង្កើត​ឡើង ​នៅ​ថ្ងៃ​ ទី​២៦ ​ខែ ​វិច្ឆិកា​ ឆ្នាំ​២០​១៤​ ដោយ​មាន​​សហ​ព័ន្ធ​​សហ​ជីព​​បី​បា​ន​​ចូល​រួម​​ក្នុ​ង​នោះ​​មាន ​សហ​ព័ន្ធ​​សហ​ជីព​​យុវ​ជន​​ខ្មែរ​ សហ​ព័ន្ធ​​សហ​ជីព​​មោទ​នភាព​​កម្មករ​​ខ្មែ​រ​ សហ​ព័ន្ធ​​សហ​ជីព​​ពលករ​​ខ្មែរ ​ហើយ ​ដោយ ​បាន​ទទួល​​សេច​ក្តី ​បញ្ជាក់​​របស់​​ក្រ​សួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​នៅ​​ថ្ងៃទី​២​៦​ ខែ​មករា​ ឆ្នាំ​២០​១៥ ​វិ​ញ្ញា​ប​​ន​​ប័ត្រ ​និង​​បញ្ជិ​កា​​មូល​និធិ​​សហ​ជីព​​កម្ពុជា​​សម្រាប់​​ក​ម្មករ​​​និ​យោ​ជិត​​ចូល​និវត្តន៍​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative