កម្ពុជា​មាន​មន្ទីរ​ពេទ្យ​ស្រ​លាញ់​ទា​រ​ក​ចំ​នួន​៣៤​កន្លែង​

ក្នុង​គោល​ដៅ​ផ្តល់​សេវា​ពិនិត្យ​ ព្យា​បាល​និង​ថែរ​ទាំ​ទារក​ឲ្យ​បាន​ល្អ ​កម្ពុជា​​មាន​មន្ទីរ​ពេទ្យ​ស្រ​លាញ់ទា​រ​ក​ចំនួន​៣៤​កន្លែង​ និង​សហ​គមន៍​ស្រ​លាញ់ទា​រ​ក​ចំនួន​៧,​៧១៨​ភូមិ​កំពុង​ដំ​ណើរ​ការ​នៅ​ទូទាំ​ង​ប្រ​ទេស។​

០៨ssយោង​តាម​របាយ​ការណ៍​របស់​នាយក​ដ្ឋាន​ផែន​ការ​ និង​ព៌ត​មាន​សុខា​ភិបាល​​បាន​ឲ្យ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ដឹង​កាល​ពី​ពេលថ្មីៗ​នេះ​ថា ​កម្ពុជា​មាន​សហ​គម​ន៍​ស្រ​លាញ់​ទា​រក​ និង​មន្ទីរ​ពេទ្យ​ស្រ​លាញ់​ទា​រក​ កើន​ទ្បើ​ង​ជា​ប្រ​ចាំ​ពី​មួយ​ឆ្នាំ​ទៅ​​ មួយ​ឆ្នាំ​ ដែល​នេះ​ជា​ផ្នែក​ដ៏​សំខាន់​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ទារក​ និង​កុ​មារ​កម្ពុជា ​ហើយ​តាម​រយៈ​លទ្ឋ​ផល​អង្កេត​ប្រជា​សាស្រ្ត​ និង​សុខ​ភាព​បឋម​ឆ្នាំ​២០​១៤​បាន​បង្ហាញ​ថា​ អត្រា​មរណៈ​ភាព​មាតា​ក្នុង​ទារក​កើត​រស់​១០០​,​០០០​នាក់​ បាន​ធ្លាប់​ចុះពី​២០៦​នាក់​នៅ​ឆ្នាំ​២០​១០​ មក​នៅ​ត្រឹម​១៧០​នាក់​ក្នុង​ឆ្នាំ​២០​១៤​។​រីឯ​ អត្រា​ស្លាប់​របស់​កុមារ​បាន​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត ​គួរ​ឲ្យ​កត់​សំគាល់​នៅ​ឆ្នាំ​២០​១០​ និង​ឆ្នាំ​២០​១៤។​

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា ​អត្រា​ប្រើ​ប្រាស់​មធ្យោ​បាយ​ពន្យា​កំ​ណើត​ទំនើប​បាន​កើន​ពី​៣៤,​២៥​ភាគ​រយ​នៅ​ឆ្នាំ​២០​១៣​ ដល់​៣៥​ភាគ​រយ​នៅ​ឆ្នាំ​​២​០​១៤​។​ ស្រ្តី​មាន​គ៌ភ​បាន​ទទួល​ការ​ពិនិត្យ​ថែរ​ទាំ​មុន​សម្រាល​ចំនួន​២ដង​ ឬ​ច្រើ​ន​​ដង​បាន​កើន​៩០,​៥​ភាគ​រយ ​នៃ​ស្រ្តី​មាន​គ៌ភ​រំពឹង​ទុក។ ​ស្រ្តី​មាន​គ៌ភ​បាន​ទទួល​គ្រា​ប់​ថ្នាំ​ជាតិ​ដែក​ អាស៊ីត​ហ្វូលិក​៩០​គ្រា​ប់​មាន​ចំនួន​៨៦,​១ភា​គ​រយ ​និង​ស្រ្តី​ក្រោយ​ស​ម្រាល​បាន​ទទួល​គ្រា​ប់​ថ្នាំ​ជីវ​ជាតិ​ដែក ​អាស៊ីដ​ហ្វូ​លិក​២២​គ្រាប់​មាន​ចំនួន​៨២​,៤​ភាគ​រយ។​

ឆ្នាំ​២០​១៤​ ការ​សម្រាល​កូន​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​សា​ធារណៈ ​និង​ឯកជន ​និង​តាម​លំ​នៅ​ដ្ឋាន​ដោយ​បុគ្គ​លិក​សុខា​ភិ​បាល​ មាន​ចំនួន​៣០៦​,​ ៥៤៦​នាក់​ឬស្មើ​នឹង​៨៥​ភាគ​រយ ​នៃ​ចំនួន​ស្រ្តី​មាន​គ៌ភ​រំពឹង​ទុក​ប្រ​មាណចំ​នួន៣​៦១​,៧​៩៥​នាក់។​​ស្រ្តី​១៥​,​៥០៩​នាក់​បាន​សម្រាល​ដោយ​វិធី​វះកាត់​ ការ​សម្រាល​នៅ​មូល​ដ្ឋាន​សុខា​ភិ​​បា​ល​បាន​កើន​ពី​៦៦​ភាគ​រយ​នៅ​ឆ្នាំ​២០​១២ ​ដល់​៨៣​ភាគ​រយ​នៅ​ឆ្នាំ​២០​១៤​។​ 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ច្រាយ ចំណាន
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative