អតីតៈ​សិស្ស​វិទ្យា​ល័យ​ក្រូច​ឆ្មារ​ជួប​ជុំគ្នា​ស្វែង​រក​មូល​និធិ​ជួស​ជុល​អា​គារ​សិក្សា​​ចាស់​

ក្នុង​គោល​ដៅ​ស្វែង​រក​មូល​និធិ ​ដើម្បី​ជួស​ជុល​អាគារ​សិក្សា​ចាស់​ទ្រុឌ​ទ្រោម​ អតីត​សិស្ស​វិទ្យា​ល័​យក​ក្រូច​ឆ្មារ​ ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​ត្បូង​ឃ្មុំនឹ​ង​ប្រា​រព​ពិធី​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៤​ មេ​សាខា​ង​មុខ​នេះ។​

០០៩dគោល​ដៅ​នៃ​ការ​ជួប​ជុំ​គ្នា​នេះ ​ដើម្បី​រំលឹក​អនុ​ស្សា​វរីយ៍ ​ចែក​រំលែក​បទ​ពិ​សោធន៍​ និង​ដើម្បី​ប្រ​មូល​មូល​និធិ​យក​ទៅ​ជួស​ជុល​អាគារ​វិទ្យា​ល័យ ​ដែល​បាន​​សាង​សង់​ទ្បើ​ង​តាំងពី​​ទស​វត្សរ៍​ទី​៦០​កន្លង​មក។​

យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្ន​ក​រៀប​ចំ​កម្ម​វិធី​បាន​ឲ្យ​ដឹង​ថា ​ពិធី​ជួប​ជុំគ្នា​នេះ​នឹ​ង​ ធ្វើ​ទ្បើង​នៅ​ថ្ងៃ​ទី​១៤ ​មេសា ​ឆ្នាំ​២០​១​៥​ខាង​មុខ​នេះ​ ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​មួយ​រ​សៀល ​នៅ​ក្នុង​បរិ​វេណ​វិទ្យា​ល័យ​ក្រូច​ឆ្មារ។​ ការ​ជួប​ជុំគ្នា​នេះ​នឹង​​មាន​ការ​លេង​ល្បែង​ប្រ​ជា​ប្រិយ​កំសាន្ត​ និង​ទទួល​តទាន​អាហារ​សាម​គ្គី​រួម​គ្នា។​ការ​ចុះ​ឈ្មោះ​ចូល​រួម​កម្ម​វិធី​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ មិនា​ខាង​មុខ​នេះ។​

នាយិ​កា​វិទ្យា​ល័យ​ក្រូច​ឆ្មារ​ អ្ន​ក​ស្រីនី ​ចាន់​ធីតា​បាន​មាន​ប្រ​សា​សន៍​ថា ​អាគា​​រ​សិក្សា​ទាំង​បី​ក្នុង​វិទ្យា​ល័យ​នេះ ​បាន​កសាង​តាំង​ពី​ទស​វត្សរ៍​ទី៦០​មកម្លេះ ​ដែល​រហូត​មក​ទល់​ពេល​នេះ អា​គារ​ទាំង​នោះ​មា​ន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ជួស​ជុល​ទ្បើង​វិញ ​ដើម្បី​បំរើ​ឧត្តម​ប្រ​យោជន៍​ដល់​សិស្សា​នុ​​សិស្ស​ជំនា​​ន់​ក្រោយ​បាន​សិក្សា​រៀន​សូត្រ។​ លោក​ស្រី​បាន​សំណូម​ពរ​ឲ្យ​អតីត​សិស្សា​នុ​សិ​ស្ស​ធ្លាប់​សិក្សា​នៅ​វិទ្យា​ល័យ​នេះ ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ឲ្យ​បាន​ច្រើ​ន​កុះករ​។​

អ្នក​មាន​បំណង​ចូល​រួម​អាច​ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​ ០១២​ ៣៨ ​៦៧​៨៩​, ​០១២​ ៧១៦​ ៦១៧​ និង​ ០៨៩​ ៩៧​​ ៥​៥​​ ៥៦​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ច្រាយ ចំណាន
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative