ក្រសួង​អប់​រំរៀប​ចំ​មហោ​ស្រព​ជាតិ​លើក​ទី១​ស្តី​ពី​វិទ្យា​សាស្ត្រ​និង​វិស្វរ​កម្ម​កម្ពុជា​

ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា​ស​ហ​ការ​ជា​មួយ​មូល​និធិ​ហ្គោល​ដិន​វ៉ិសត៍​នឹង​រៀប​ចំ​មហា​ស្រព​ជាតិ​លើក​ទី១​ស្តី​ពី​វិទ្យា​សាស្ត្​រនិង​វិស្វរ​កម្ម​កម្ពុជា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​រយៈ​ពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៤​មីនា​ឆ្នាំ​២០​១៥​ខាង​មុខ​។

31147f​យោង​តាម​សេចក្តី​ជួន​ដំណឹង​រប​ស់​ក្រ​សួង​អប់​រំ​យុវ​ជន​និង​កីឡា​ចេ​ញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មីនា​នេះ​បាន​ឲ្យ​ដឹង​ថា​ដោយ​មាន​ការ​ជួយ​គាំ​ទ្រ​ពី​បណ្តា​ស្ថា​ប័ន​និង​ក្រុម​ហ៊ុន​នានា​ក្នុ​ង​ស្រុក​និង​ក្រៅ​ស្រុក​នោះ​ក្រ​សួង​អប់រំ​យុវ​ជន​និង​កីឡា​សហ​ការ​ជា​មួយ​មូល​និធិ​ហ្គោល​ដិវ៉ិសត៍​រៀប​ចំ​មហោ​ស្រ​ព​ជាតិ​លើក​ទី១​ស្តី​ពី​វិទ្យា​សាស្ត្រ​និ​ង​វិស្វ​រ​កម្ម​កម្ពុជា​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១២​ដល់​ថ្ងៃ​ទី​១៤​ខែ​មីនា​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ក្នុ​ង​គោល​បំណង​ជំរុញ​សិស្សា​នុ​សិស្ស​និស្សិត​លោក​គ្រូ​អ្ន​ក​គ្រូ​បុគ្គល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ការ​បណ្តុះ​បណ្តាល​អាជី​ព​វិជ្ជា​ជីវៈ​និង​ការ​ស្រាវ​ជ្រាវ​លើ​មុខ​ជំនាញ​ដែល​ពាក់​ព័ន្ធ​នឹង​វិទ្យា​សាស្ត្រ​បច្ចេក​វិជ្ជា​​បច្ចេ​ក​ទេស​ វិស្វ​កម្ម​និង​គណិត​វិទ្យា​​ដែល​ជា​ជំនាញ​ដ៏​មាន​សក្តា​នុពល​ដែល​ជា​មុខ​ជំនាញ​ក្នុង​ការ​ចូល​រួម​ចំ​ណែក​ការ​អភិវ​ឌ្ឍន៍​សេដ្ឋ​កិច្ច​​ឧស្សា​ហកម្ម​​និ​ង​កសិ​ឧស្សា​ហកម្ម។​

សេច​ក្តី​ជួន​ដំណឹង​ដដែល​នោះ​បា​ន​ឲ្យ​ដឹង​ទៀត​ថា​ស​កម្ម​ភាព​សំខាន់ៗ​នៅ​ក្នុង​មហោ​ស្រព​ជាតិ​នោះ​រួម​មាន​,​ទី១​ពិ​ព័រណ៍​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​និង​វិស្វ​កម្ម​ទី២​,សិ​ក្ខា​សាលា​ទី៣,​ការ​ប្រកួត​ប្រ​ជែង​គណិត​វិទ្យា​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​និង​ទី៤​ការ​ប្រគុំ​តន្ត្រី​ផ្សព្វ​ផ្សាយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative