ការ​រំលួត​និង​រលួត​កូន​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០​១៤​មាន​ការ​កើន​ឡើង​

ដោយ​សារ​តែ​មាន​ការ​យល់​ដឹង​របស់​ប្រ​ជា​ពល​រដ្ឋ​បាន​ធ្វើ​ឲ្យ​ការ​រំលួត​និង​ការ​រលួត​កូន​ដោយ​ឯក​ឯង​នៅ​ក្នុ​ង​ប្រ​ទេស​កម្ពុជា​មាន​ការ​កើន​ឡើង​គួ​រ​ឲ្យ​គត់​សំ​គាល់​ដែល​ផ្ទុយ​កាល​ពី​មុន​ការ​រំលួត​កូន​នេះ​ត្រូវ​បាន​គេ​ធ្វើ​លួច​លាក់​នៅ​តាម​សេ​វាឯក​ជន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពា​ល់​យ៉ា​ង​ខ្លាំង​ដល់​សុខ​ភាព​រប​ស់​ស្ត្រី។​

1(286)dយោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា​ការ​រំលួត​ដែ​ល​ធ្វើ​ឡើង​នៅ​តា​ម​មណ្ឌល​សុខ​ភាព​និង​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ទូទាំង​ប្រ​ទេស​និង​សេវា​ឯក​ជន​នៅ​ក្នុ​ង​ឆ្នាំ​២០​១៤​មាន​សរុប​ចំនួន​៩៨​៤​២​ករណី​ឬ​ស្មើ​នឹង​២,១​ភាគ​រយ​នៃ​ស្ត្រី​មាន​គភ៏​រំពឹង​ទុក។​រី​ឯ​ការ​រលួត​ដោយ​ឯក​ឯង​វិញមា​ន​ចំនួន​៨៨​២៧​ករណី​ឬ​ស្មើ​នឹង​២​ភាគ​រយ​នៃ​ស្ត្រី​មាន​គភ៏​រំពឹ​ង​ទុក។​ចំ​នួន​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០​១៣​ឃើញ​ថា​មាន​ការ​កើន​ឡើង​ដោយ​នៅ​ឆ្នាំ​២០​១៣​ការ​រំលួត​កូន​មាន​ចំនួន​៦៤​៩៧​ករណី​និង​ការ​រលួត​កូន​ដោយ​ឯក​ឯង​មាន​ចំ​នួន​៨០​​១៣​ករណី។​

របាយ​ការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ករណី​រំលួត​ដែល​បាន​ធ្វើ​ឡើង​នៅ​តាម​មណ្ឌល​សុខ​ភាព​នៅ​ទូទាំង​ប្រ​ទេស​មាន​អត្រា​ខ្ព​ស់​រហូត​ដល់​៥២​,​៥៩​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ការ​រំលួត​ដែល​ធ្វើ​ឡើង​នៅ​តាម​មន្ទី​រពេទ្យ​បង្អែ​ក​៣៧​,​០២​ភាគ​រយ​និង​សេ​វាឯ​កជ​ន១​០,​៣៧​ភាគ​រយ។​

នៅ​ក្នុ​ង​របាយ​ការណ៍​នោះ​បាន​កត់​សំ​គាល់​ថា​រាជ​ធានី​ខេត្ត​ចំនួន​១០​ដែល​ករណី​រំ​លួត​មាន​កំរិត​ខ្ពស់​ចុះម​ក​មធ្យ​ម​រួម​មាន​ខេត្ត​កំពត​២៨​០៩​ករណី​បន្ទា​ប់​មក​ខេត្ត​តាកែង​១១០​៣​ករណី​ខេត្ត​ព្រៃ​វែង​៤៧​៦​ករណី​ខេត្ត​កំពង់​ស្ពឺ​៣៥​៨​ករណី​ខេត្ត​ស្វាយ​រៀង​២៩​៨​ករណី​និង​រាជ​ធានី​ភ្នំ​ពេញ​ចំ​នួន២​៨៨​ករណី។​

រីឯ​ការ​រលួត​ដោយ​ឯក​ឯង​វិញដែ​ល​បាន​អន្ត​រាគម​ន៍​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ទូទាំង​ប្រ​ទេស​មាន​អត្រា​ខ្ពស់​រហូត​ដល់​៥៩,​៨៨​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ករណីបរលួត​ឯក​ឯង​ដែល​បាន​ធ្វើ​ឡើង​នៅ​តាម​មណ្ឌល​សុខ​ភាព​៣៦​,​៦៧​ភាគ​រយ​និង​នៅ​សេវា​ឯក​ជន​៨,៤​៤​ភាគ​រយ។

​រាជ​ធានី​ខេត្ត​ចំនួន​១០​ដែល​ករណី​រលួត​ឯក​ឯង​មាន​កំរិត​ខ្ពស់​ចុះ​មក​មធ្យ​ម​រួម​មាន​ខេត្ត​សៀម​រាប​១០​២៨​ករណី​បន្ទាប់​មក​ខេត្ត​បាត់​ដំបង​៨៨៦​ករណី​ខេត្ត​តាកែវ​៥៧​៨​ករណី​ខេត្ត​កណ្តាល​៥៧៤​ករណី​ខេត្ត​ព្រៃ​វែង​ចំនួន​៥៣២​ករណី​រាជ​ធានី​ភ្នំពេញ​មាន​៤៦២​ករណី​ខេត្ត​កំពត​មាន​៣៨២​ករណី​ខេត្ត​រតន​គីរី​មាន​២៩៩​ករណី​ខេត្ត​ស្វាយ​រៀង​មាន​២៩៨​​ករណី​និ​ង​ខេត្ត​ត្បូង​ឃ្មុំ​មាន​២៧៤​ករណី។​

នៅ​កម្ពុជា​ការ​រំលួត​កូន​អា​ច​ធ្វើ​ទៅ​បា​ន​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល​ដែល​ទទួល​បាន​ការ​អនុញ្ញាតិ​ពី​ក្រ​សួង​សុខា​ភិបាល​មាន​អ្នក​ផ្តល់​សេវា​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តា​ល​ស្រ​ប​ទៅ​តាម​ច្បាប់​រំ​លួត​កូន​និង​មាន​ការ​ស្នើ​សុំ​ពី​ស្ត្រី​ផ្ទាល់។​

តាម​របាយ​ការណ៍​ចំនួន​មន្ទី​រ​ពេទ្យ​បង្អែក​និង​មណ្ឌល​សុខ​ភាព​ដែល​មាន​បុគ្គ​លិក​សុខា​ភិ​បាល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អំពី​ការ​រំលួត​កូន​ដោយ​សុវត្តិ​ភាព​បាន​កើន​ឡើង​ពី​១២​កន្លែង​នៅ​ឆ្នាំ​២០​០៧​ទៅ​៤៤​កន្លែង​នៅ​ឆ្នាំ​២០​០៨​និង​១៣៥​កន្លែង​នៅ​ឆ្នាំ​២០​០៩។​ឆ្នាំ​២០​១០​មាន​១៧៤​កន្លង​កើន​ដល់​២៥​៨​កន្លែង​នៅ​ឆ្នាំ​២០​១១​និង​៣៥​១​កន្លែង​នៅ​ឆ្នាំ​២០​១២​និង​ដល់​៤០​៨​កន្លែង​នៅ​ឆ្នាំ​២០​១៣​កន្លង​ទៅ​នេះ។​

ដោយ​ឡែក​នៅ​ឆ្នាំ​២០​១៤​សេ​វា​ការ​រំលួត​និង​រលួត​កូន​ដោយ​សុវត្តិ​ភាព​បាន​ពង្រីក​បន្ថែម​ចំនួន​១០៨​កន្លែង​ថែម​ទៀត​ធ្វើ​ឲ្យ​សេ​វា​នេះ​កើន​ឡើង​ដល់​៥១៦​កន្លែង​ដោយ​មិន​រាប់​បញ្ចូល​សេ​វា​ឯក​ជន​។​ក្រៅ​ពី​នេះមា​ន​ទី​តាំង​១៨​កន្លែង​ទៀត​ដែល​ត្រូ​វ​បាន​គ្រប់​គ្រ​ង​និង​ដំណើរ​ការ​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៥

 

Google Analytics Alternative