គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃ​​ទី​​១០​ ​មីនា ​​ស្លាប់​​មនុស្ស ​០៧​​នាក់ ​របួស​​ធ្ងន់​​ស្រាល ​២៨​​នាក់​​

តាម​រ​​បាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​១០ ​ខែ​​មីនា ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​​ចំនួន​​១​១​​លើក​ យប់​​០​៣​​លើក​​, ​បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​​០៧​​នាក់​ (​​ស្រី​​៣​​នាក់​​) ​របួសធ្ងន់ ​១៩​​នាក់​​​(​​ស្រី​​៣​​នាក់​​),​​និង​​របួស​ស្រាល​​០៩​​នាក់​​(​​ស្រី​​៦​​នាក់​​)​។​​

1620541_584306825039238_1293896214079681536_nD​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២១​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៣​​គ្រឿង​​​,​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៤​​គ្រឿង​​,​​ រ​ថយ​ន្ត​​ធុន​​ធំ​​៣​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​គ្រឿង​​និង​​ថ្មើរ​ជើង​​១​​នាក់​​។​​

មូលហេ​តុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នា​ក់​​គឺ ​ល្មើស​​ល្បឿន​​០៤​​លើក​​,​​មិន​​គោរ​ព​​សិទ្ធ​​២​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​២​​លើក​​,​​ ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​​និង​​កត្តា​​ផ្លូវ​​១​​លើក ​។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​ ១៦​​នាក់​​(​​យប់​​០៤​​នាក់​​) ។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន​​៣៣៨​​គ្រឿង​​(​​រថ​យន្ត​​ធំ​​១១៨​​គ្រឿង​​)​​ស្មើ​​និង​​៣៥៨​​ ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​​២៤៩​​គ្រឿង ​ស្មើ​​និង​​២៦៦​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​០៥​​ករណី​​,​​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​​០៥​​ ករណី​​,​​គ្មា​ន​​បណ្ណ​​អា​ជីវ​កម្ម​​៣​៣​​ករណី​​,​​គ្មាន​​ឈៀក​​៣១​​ករណី​​,​​បើក​បរ​​ហួស​​ ល្បឿន​​កំ​ណត់​​៧៥​​ករណី​​, ​បើក​បរ​​មិ​ន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​​១១៧​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៨៩​​គ្រឿង ​ស្មើ​​និង​​៩២​​រ​ណី​​រួម​ន​មានៈ ​ដឹក​​សំពីង​សំពោ​ង​​៧៣​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ​​១៩​​ករណី​​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំនួន​​៧៤៥​​គ្រឿង​​ក្នុង​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៤៣១​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​២៣៤,​​អត់​​កញ្ចក់​​ និ​ង​​មួក​​០៧​​ករណី​​,​​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ង​​៣៦​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​ ៣១​​ករណី​​និង​​ស្រ​វឹង​​០៦​​ករណី ។​អំសុភា

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative