បុរស​ម្នាក់​​ពុល​ត្រី​កំពត​​ បាន​អ្នក​ជិត​ខាង​​ដឹក​​ទៅម​ន្ទីរ​​ពេទ្យ​ជួយស​ង្គ្រោះ​​

បុរស​​វ័យ​ក្មេង​​ម្នាក់​​បាន​​ពុល​​ត្រី​​កំពត​ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង​ជួយដឹ​ក ​ទៅ​សង្គ្រោះ​ នៅម​ន្ទី​រពេទ្យ​បន្ទា​ប់​ពី​គេ​បា​ន​​ទិញ​​ត្រី​​កំពត​​នោះ​​ពី​​អ្ន​ក​នេសាទ​​យក​​មក​​ស្ងោរ​ជ្រក់​​ហូប​​ តែ​ម្នាក់​ឯង​​។​

Fullxsហេតុកា​រណ៍​​នេះ​​បាន​​កើត​ឡើង​​នៅ​វេ​លាម៉ោ​ង​​៩​​និ​ង​​១០​​នាទី​​ព្រឹ​ក​​ថ្ងៃ​ទី​១​០ ​ខែ​មីនា ​ឆ្នាំ​​២០​១៥ ​ក្នុង​ផ្ទះ​​ជ​ន​រង​គ្រោះ ​ក្នុង​ភូមិ​​កណ្តាល​ សង្កាត់​​ផ្សា​រ​ឆ្នាំង​ ក្រុង​​កំ​ពង់​ឆ្នាំង​​។​

បុរស ​​វ័​យ​ក្មេង​​ដែល​​ពុល​​ត្រី​​កំ​ពត​​នោះ​​ មាន​ឈ្មោះ ​វ៉ាន់​ រដ្ឋា​ អាយុ​​២២​​ឆ្នាំ ​រស់​នៅ​​ភូមិ​​សង្កាត់​​កើត​ហេតុ​​ខាង​លើ មា​ន​​ប្រពន្ធ​​ជា​​គ្រូ​ប​ង្រៀន​​ នៅ​​ខេត្ត​កំពត​​។​ មុន​ពេល​​ពុល​​ត្រី​​កំ​ពត​​នោះ ​រូប​គេ​​បាន​​ទិញ​​ត្រី​​កំ​ពត​​ចំ​នួន​​៤​​ក្បាល​​ ពី​​អ្ន​ក​នេសា​ទ​​ម្នាក់ ​យក​មក​​ស្ងោរ​ជ្រ​ក់​​ហូប​​តែ​ម្នា​ក់​ឯង​​នៅផ្ទះ​​។​ ក្រោយ​​ពេល​​ហូប​​រួច​​១​​ម៉ោង ​ក៏​​មាន​​អា​ការៈ​​វិល​មុខ​​រ​ក​​ក្អួត​ចង្អោរ ​ស្រ​វាំង ភ្នែក​ និង​​ស្ពឹក​​ដៃ​ជើង​​ទាំង​អស់​​។​​ក្រោយ​ពី​​មាន​​សភាព​​បែប​នេះ​​រូប​គេ​​ក៏​​បា​ន​អោយ​​អ្នក​​ ជិ​ត​ ខាង​​ជូន​​មក​​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​​ដើ​ម្បី​​អោយ​​ក្រុម​គ្រូ​ពេ​ទ្យ​​ជួយស​ង្គ្រោះ​ ​​។ ​ពេល​នេះ​​បុរស​​រូប​នេះ​ ​មាន​​អា​ការៈ​​ធូរ​ស្រាល​​បន្តិច​​ហើយ ​ក្រោយ​​​ពី​​ក្រុម​គ្រូពេ​ទ្យ​​ជំ​នាញ​​នៅ​​មន្ទីរ​ពេទ្យ​​ខេត្ត​ ​បាន​​ចាក់​​ថ្នាំ​បន្សាប​​ជាតិ​ពុល រួច​មក​​។​

អ្នក​គ្រូ​​ពេទ្យ​​​ បាន​ធ្វើកា​រ​​អំពាវ​នាវ​​ដល់​​បង​​ប្អូន​​ប្រ​ជា​​នេសា​ទ ​ប្រ​ជាក​សិករ​ ដែល​​រង​គ្រោះ​​ផ្សេងៗ​​ត្រូវ​តែ​​រូត​រះ​ប​ញ្ជូន​​អ្ន​ក​រង​គ្រោះ​​មក​កាន់​​ មន្ទី​រពេ​ទ្យ​បង្អែក​​ខេត្ត​​ជា​បន្ទាន់ ​ដើម្បី​​គ្រូ​ពេទ្យ​​ជួយ​​សង្គ្រោះ​​អាយុជី​វិត​​អោយ​បាន​​ទាន់​ពេល​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative