អត្រាស​សម្រាល​កូន​ដោយ​វះកាត់​មាន​ការ​កើន​ទ្បើង​នៅ​កម្ពុជា​

ដោយ​សារ​ការ​យល់​ដឹង​របស់​គ្រូ​ពេទ្យ ​និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​នៅ​កម្ពុជា​បាន​ធ្វើ​​ឲ្យ​អត្រា​សម្រា​ល​កូន​ដោយ​វិធី​វះ​កាត់​ បាន​កើន​ទ្បើង​នៅ​ប្រ​ទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

01dយោង​តាម​សៀវ​ភៅរ​បាយ​ការណ៍​សមិ​ទ្ឋិ​ផល​សុខា​ភិបាល​ឆ្នាំ​២០​១៤​ និង​​លើក​ទិស​ដៅ​ឆ្នាំ​២០​១៥ ​ដែល​ទើប​ទទួល​បាន​កាល​ពីថ្ងៃ​ទី​១០ ​មិនា​កន្ល​ង​មក​បាន​​បង្ហា​ញ​ថា ​ស្រ្តី​មាន​គ៌ភ​ដែល​បាន​សម្រាល​កូន​ដោយ​វិធី​វះកាត់​ មាន​ចំនួន​១៥​៥០​៩​​នាក់​ ក្នុ​ងចំ​ណោម​ស្រ្តី​២៨៨​,​៦០​៨​នាក់ ​ដែល​បាន​មក​សម្រាល​កូន​នីមូល​ដ្ឋាន​សុខា ​ភិបាល​សាធា​រណៈ ​និង​ឯក​ជន​ស្មើ​នឹង​៥,៣​៧​ភាគ​រយ​។​អត្រា​ខាង​លើនេះ ​ស្ថិត​ក្នុង​ចន្លោះ​សម​ស្រ​ប​ពី​៥​ទៅ១​០​ភាគ​រយ ​តាម​អនុ​សា​សន៍​របស់​អង្គ​ការ​សុខភា​ពពិ​​ភព​លោក​។​

ក្នុង​ឆ្នាំ​២០​១៤​ អត្រា​សម្រា​ល​កូនដោ​យ​ការ​វះ​កាត់ ​បាន​កើន​រហូត​ដល់​១,០​៧​ភាគ​រយ ​បើធៀ​ប​នឹង​ឆ្នាំ​២០​១៣​។​

របាយ​កា​រណ៍​ដដែល​បាន​បង្ហា​ញ​ថា ​ស្រ្តី​មាន​គ៌ភ​ដែល​បាន​សម្រា​ល​កូនដោ​​​យ​ការ​វះ​កាត់​នៅសេ​វា​ឯក​ជន​ ដែលបា​ន​រាយ​ការ​ណ៍​មាន​ចំនួន​១២៨​៩​នាក់ ​ក្នុង​ចំ​​ណោម​ស្រ្តី​៦២​៥២​នាក់ ​ឬស្មើ​នឹង​២០​ភាគ​រយ​នៃ​ការ​សម្រាល​ ដែ​ល​ធ្វើ​ទ្បើ​ង​នៅ​​សេវា​ឯក​ជន​។​ ដោយ​ទ្បែ​ក​អត្រា​សម្រា​ល​កូន ​នៅមូ​ល​ដ្ឋាន​សុខា​ភិបាល​សាធា​រណៈមា​ន​តែ៤,​០​៣​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ចំនួន​សម្រាល​សរុប​ នៅ​មូល​ដ្ឋាន​សុខា​ភិ​បា​ល​សាធា​រណៈ។​

08sរប​ក​គំហើញ​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា ​“កាល​ណា​អត្រា​នៃកា​រ​សម្រា​ល​​ដោយ​វិធី​វះកាត់​លើស​ពី​១៥​ភាគ​រយ ​អាច​នាំ​ឲ្យ​ម្តាយ​និង​ទារ​ក​ប្រ​ឈម​នឹង​ហា​និភ័យ​ទៅ​វិញ”។​

របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ថា ​ការ​ពង្រីក​សេវា​សម្ភ​ពស​ង្រ្គោះ​បន្ទាន់ ​និង​ថែរ​ទាំ​ទារក​ បាន​រួម​ចំណែក​យ៉ាង​សំខា​ន់​ដល់​ការ​ជួយ​សង្រ្គោះ​ជីវិត​ស្រ្តី​មាន​គ៌ភ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ពេល​សម្រាល​ និ​ង​ជីវិ​ត​ទារក​។​ផ្អែក​លើ​ធ​​​​ន​ធាន​ដែល​​មាន​សេវា​សម្ភព​សង្រ្គោះ​បន្ទាន់ ​និងថែរ​ទាំទា​រ​ក​កម្រិត​មូល​ដ្ឋាន​ត្រូវ​បាន​ពង្រីក​បន្ថែម​ចំនួន​១៤​កន្លែង​ទៀត​នៅ​ឆ្នាំ​២០​១៤ ​ឯ​សេវាស​ម្ភព​សង្រ្គោះ​បន្ទាន់​ និង​ថែរ​ទាំ​ទា​រក​កម្រិ​ត​ពេញ​លេញ ​ក៏​ត្រូ​វ​បាន​ពង្រី​ក​បន្ថែម​១​កន្លែង​នៅ​ឆ្នាំ​មុន​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative