ឆ្នាំ​២០​១៤​ការ​ពិគ្រោះ​ជំងឺ​ជូន​ពល​រដ្ឋ​ទាំង​ពីរ​ភេ​ទ​មាន​ជិត​១០​លាន​ករណី​

ដោយ​សារ​ការ​កើន​ទ្បើង​នូវ​សេវា​សា​ធារណៈ​ផ្នែក​សុខា​ភិបាល ​និង​បរិស្ថា​​ន​​នៅ​កម្ពុជា​តែង​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ទើប​កាល​ពី​ឆ្នាំ​២០​១៤​កន្លង​មក​នេះ​​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា ​មាន​ប្រ​ជា​ព​ល​រដ្ឋ​ទាំង​ពីរ​ភេទ ​បាន​ទៅ​ទទួល​សេ​វា​ពិ​គ្រោះ​​និង​ព្យា​បាល​ជំងឺ​ចំនួន​៩,​៨៧​៣​​,​៥​៣​៧​ករណី​នៅ​ទូទាំ​ង​ប្រ​ទេស​។​

09dលោក​ទ្បូ ​វាស​នា​គិរី​ប្រ​ធាន​នា​យក​ដ្ឋាន​ផែន​ការ ​និង​ព៌ត​មាន​សុខា​ភិ​បាល​​បាន​​ថ្លែ​ង​ប្រា​ប់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ ​មិនា​កន្លង​មក​ថា ​មណ្ឌ​ល​សុខ​ភាព​បាន​កើន​ពី​១,០​៨​៨ដល់​១,​១០​៥​កន្លែង ​ប៉ុស្ត៍​សុខ​ភាព​បា​ន​ថយ​ពី​៨៩​មក​នៅ​ត្រឹម​៣១​កន្លែង​ មន្ទីរ​ពេទ្យ​មាន​គ្រែ​សរុប​ចំ​នួន​១០៥​ មាន​គ្រែ​សរុប​ចំ​នួន​​១២​ ២៤៩​គ្រែ។​ មណ្ឌល​សុខ​ភាព​ថ្មី​មាន​ចំនួន​១៧​ និង​មន្ទីរ​ពេទ្យ​បង្អែក​មាន​ចំនួន​​១១​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ហើយ​ការ​ផ្គត់​ផ្គង់​សម្ភារៈ ​បរិ​ក្ខា​ពេទ្យ​បាន​កាន់​តែ​​ល្អ​ប្រ​សើរ។​ចំណែក​ឳសថ​ វ៉ាក់​សាំង ​ប្រតិ​ករ​ និង​សម្ភារៈ​បរិក្ខា​ទទួល​ចូល​មាន​ទម្ងន់​៤,៤​៧៧,​៤២៨​គីទ្បូ​ក្រាម​ គិត​ជា​ទឹក​ប្រាក់​សរុប​ចំនួន​១២៣​,៦​០​៤​,៨​៧៨​ដុល្លា​រ​​អា​មេរិក។​

07dលោក​បន្ត​ថា ​យុទ្ឋ​សាស្រ្ត​ផ្លាស់ប្តូរ​ឥរិ​យាបទ​ និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​រវា​​ង​អ្ន​ក​ផ្តល់​សេវា ​និង​អតិ​ថិជន​ត្រូវ​បាន​បង្កើ​ន​សកម្ម​ភាព​ ការ​អប់រំ​សុខ​ភាព ​អនា​​ម័​​យ​ទូទៅ​ក្នុង​សហគ​មន៍​ យុទ្ឋ​នាកា​រផ្ស​ព្វផ្សាយ​ផលិ​តផល​ និង​ការ​ចែក​ចាយ​សម្ភារៈ​អប់រំ​ ផ្តល់​ព៌តមាន​ទូលំ​ទូលាយ​ និង​ផ្តល់កា​រ​បណ្តុះ​បណ្តាល​សំខាន់ៗ។​ចំណែក​​ហិរញ្ញ​ប្បទាន​សុខា​ភិ​បាល​ ដែល​បាន​អនុម័ត​ឆ្នាំ​២០​១៤​សរុប​ចំនួន​ជាង​៩៧៧,​៦​៥១​​លា​ន​រៀលកើ​ន​៨​ភាគ​រយ​លើស​ឆ្នាំ​២០​១៣។​

លោក​ទ្បូ​ វាសនា​គិរី​បាន​បន្តថា​ ការ​ប្រើប្រាស់​សេវា​សុខ​ភា​ព​ នៅ​ក្រោម​​យន្ត​ការ​ហិរញ្ញ​ប្បទាន​គាំ​ពារ​ជន​ក្រីក្រ​ មាន​ចំនួន​សរុប​ប្រ​មាណ​៣,៤​លាន​ករណី ​ហើយ​មូល​និធិ​សម​ធ៌ម​បាន​អនុ​វត្ត​នៅ​មណ្ឌល​សុខ​ភាព​ចំនួន​៦៦៤ ​និង​មន្ទីរ​ពេទ្យ​​បង្អែក​ចំនួន​៨១​ ក្នុង​ខេត្ត ​រាជ​ធានី​ចំនួន​២៥​នៅ​ទូទាំង​ប្រទេស​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ច្រាយ ចំណាន
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative