នគរ​បាល​កម្ពុជា​និង​កា​ណា​ដា​រួម​គ្នា​បង្កើន​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុ​ស្ស

នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ជាតិ​កាល​ពី ​ថ្ងៃទី​០៩ ​ខែ​មីនា ​ឆ្នាំ​២០​១៥​ លោក​នាយ​ឧត្តម​សេនី​យ៍ ​នេត​ សាវឿន ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​ទទួល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជាមួយ ​លោក​ ​El​c​o​ck​ ទី​ប្រឹក្សា​ របស់​នា​យក​រដ្ឋមន្រ្តី​ប្រ​ទេស​កាណាដា​ ទទួល​បន្ទុក​ការ​ជួញ​ដូរ​មនុស្ស​ និង​ទេសន្តរ​ប្រ​វេសន៍​ខុស​ច្បាប់ ​។

canadasdនៅ​ក្នុង​ជំនួប​នោះ ​លោក​នាយ​ឧត្តម​សេនីយ៍ ​នេត ​សាវឿន ​អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិ ​បាន​មាន​ប្រ​សាសន៍​ស្វា​គមន៍ ​និង​ថ្លែង​អំណរ​គុណ​ចំ​ពោះ​កិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​នគ​រ​បាល​កាណាដា​ ជា​មួយ​នគរ​បាល​កម្ពុជា ​កន្ល​ង​មក ​លោក​អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិ ​បាន​មាន​ប្រ​សាសន៍​ថា ​កង​កម្លាំង​អនុ​វត្ត​ច្បាប់​របស់​ប្រ​ទេស​កា​ណាដា ​ក៏​ជាដៃ​គូយ៉ាង​សំខា​ន់​មួយ​ក្នុ​ង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ប្រ​ឆាំង​ជា​មួយ​បទ​ល្មើស​ឆ្លង​ដែន​ ភេរ​វកម្ម ​ជា​ពិ​សេស​ក្រុម ​I​S​IS​ ​។ ​ពាក់​ព័ន្ធ​នឹង​ការ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ក្នុង​នោះ​ប្រ​ទេស​កា​ណាដា ​បាន​ជួយ​បណ្តុះប​ណ្តាល​នៅ​ក្នុង​ស្រុក​ដល់​នគរ​បាល​ជាតិ​កម្ពុជា​ បាន​ចំនួន ​០៤​វគ្គ​ សិក្ខា​កាម​ចំនួន​ ១៦​០​នាក់ ​ស្តី​ពីកា​រ​ប្រមូល​ភស្តុ​តាង ​ការ​ឆែក​ឆេរ​មនុស្ស​ ការ​ត្រួត​ពិនិត្យ​-​ឆែក​ឆេរ​កុំព្យូទ័រ​ និង​ឧប​ករណ៍រ​ក្សា​ទុកទិ​ន្ន័យ​ ហើយ​កម្ពុជា​ក៏បា​ន​បញ្ជូន​សិក្ខា​កាម​ចំនួន ​០៤​នាក់​ ទៅ​សិ​ក្សា​នៅ​ប្រ​ទេស​កា​ណាដា ​ចំនួន​ ០​១​វគ្គ​ ផង​ដែរ ​។​

ជា​មួយ​គ្នា​នោះដែ​រ ​លោក​នាយ​ឧត្តម​សេ​នីយ៍​អគ្គ​ស្នង​កា​រ​នគ​រ​បាល​ជាតិ ​បាន​ ស្នើ​សុំ​ឲ្យ​ខាង ​កាណាដា​ បន្ត​ជួយ​ទៀត​ក្នុង​ការ​កាត់​បន្ថយ​នូវ​អំពើ​ជួញដូ​រ​មនុស្ស ​ពិ​សេស​ឲ្យ​បន្ត​ការ​ពង្រឹង​កិច្ច​សហ​ការ​រវាង​នគ​រ​បាល​កម្ពុជា ​និង​នគរ​បាល​កាណាដា​ ដោយ​ផ្តោត​លើ ​៣ចំ​ណុច​សំ​ខាន់ ​ទី១​.​ជំរុញលើ​ការ​ផ្លាស់​ប្តូរ​ព័ត​មាន​ទៅ​វិញ​ទៅ​មក​ពាក់​ព័ន្ធ​ករណីប​ទ​ឧក្រិដ្ឋ​ឆ្លង​ដែន ​ភេរ​វកម្ម​ I​S​I​S​ ,​ ​ទី២​.​ពិចារ​ណាដើ​ម្បី​បង្កើត​ឡើង​នូវ​ឯក​សារ​គោល ​រឺក៏​ MO​U​ ណា​មួយ​ដែល​អាច​ធ្វើ​ជា​ត្រី​វិស័យ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៃ​ក​ង​កម្លាំង​ប្រ​ទេស​ទាំង​ពីរ​ និង​ទី៣​.​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដក​បទ​ពិ​សោធ​ន៍ទៅ​វិញទៅ​មក​រវាង​មន្រ្តី​នគ​រ​បាល​ជាន់​ខ្ពស់​ រឺ​ក៏​មន្រ្តី​អង្គ​ភាព​ជំនាញ ​។ ​ទន្ទឹម​នោះ ​លោក​អគ្គ​ស្នង​ការ​នគរ​បាលជា​តិ ​ក៏​បានលើ​ក​ទឹក​ចិត្ត​ និង​ថ្លែង​ការ​កើត​សរសើរ​ដល់​ប្រ​ទេស​កាណាដា​ ដោយ​ប៉ុន្មា​ន​ឆ្នាំ​កន្លង​ទៅ​នេះ ​និង​ចុង​ក្រោយ​នេះ ​មិន​មាន​ឃើញ​ជ​ន​ជាតិ​កាណាដា​ឆ្ល​ង​ចូលម​ក​កម្ពុជា​ ប្រ​ព្រឹត្ត​បទ​ល្មើស​អនា​ចារ​ដូច​ជន​ជាតិ​ផ្សេងៗ​នោះ​ទេ ​។​

នៅ​ក្នុង​ជំនួប​នោះដែ​រ ​លោក​ E​lc​o​c​k ​ទី​ប្រឹ​ក្សា ​រប​ស់​នា​យក​រដ្ឋ​មន្រ្តី​ប្រ​ទេស​កាណាដា ​បាន​ឯក​ភាពទាំ​ង​ស្រុង​ចំពោះ​ប្រ​សាសន៍​របស់​ លោក​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះកិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​អនុ​វត្ត​ការ​ងារ​របស់​នគរ​បាល​កម្ពុជា ​ជា​មួ​យ​នគរ​បាល​កា​ណាដា ​ទោះបី​ជា​ធន​ធាន​កង​កម្លាំង​នៃ​ប្រ​ទេស​ទាំង​ពីរ​មាន​សមត្ថ​ភាព​ បទ​ពិសោ​ធន៍ ​និង​ឧប​ករណ៍ស​ម្ភារៈ​បច្ចេក​ទេស ​ខុស​គា្ន​ក៏​ពិ​ត​មែន​ ប៉ុន្តែ​យើង​មាន​តួនា​ទី​ភារ​កិច្ច​ក្នុង​ការ​ប្រ​ឆាំង ​ទប់​ស្កាត់​នឹង​បទ​ល្មើស​ឧក្រិដ្ឋ​ បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ភេរ​វកម្ម​ ដូច​គា្ន ​។​

លោក​ El​cock​ បាន​មាន​ប្រសា​សន៍​ព្រួយ​បារម្មណ៍​ថា ​ថ្មីៗនេះ​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​មនុស្ស​របស់​ក្រុម​ក្លា​តា​មិល​ ដោយ​កន្ល​ង​មក​ក្រុ​ម​នេះ​បាន​សម្រុ​ក​នាំម​នុស្ស​ទៅ​ប្រទេ​ស​អូស្រ្តា​លី ​តែដោ​យ​សារ​ការ​ទប់​ស្កាត់​របស់​អូស្រ្តាលី​ ធ្វើ​ឲ្យ​ក្រុម​នេះ​ប​ង្វែ​រ​ទិស​ដៅ​ទៅខាង​កាណាដាវិ​ញ ។​ ដូច្នេះ ​លោក​ Elco​c​k ក៏​បាន​សូម​ពរ​ឲ្យមា​ន​ការផ្លា​ស់​ប្តូ​រ​ព័ត​មាន​ដើម្បី​ជួយ​ទប់​ស្កាត់​បញ្ហា​នេះ ​ហើយ​ក៏​បាន​ផ្តល់​អាស័យ​ដ្ឋា​ន​គ្នា​ដើម្បី​មន្រ្តី​ជំ​នាញ​ងាយ​ស្រួល​ទំនាក់​ទំ​នង​ផង​ដែរ​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative