សមត្ថកិច្ច​សំណូម​ពរ​ដល់​ប្រ​ជា​ពលរដ្ឋ​​ចូល​រួម​ថែរ​ក្សា​សណ្តាប់​ធ្នាប់​ក្នុង​ពិធី​បុណ្យ​ទន្លេ​

ពិធី​បុណ្យ​ទន្លេ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣,​១៤​និង​ទី​១៥​ខែមី​នា​ខាង​មុខ​នេះ ​អគ្គ​ស្នង​ការ​នគ​រ​បាល​ជាតិ​បាន​ចាត់​កំ​លាំង​នគរ​បាល​ចរា​ចរណ៍​នៅ​រា​ជ​ធានី​ភ្នំ​ពេញ​មួ​យ​ចំនួន​សហ​ការ​ជា​មួយ​នគ​រ​បាន​ចរា​ចរណ៍​ខេត្ត​ក្រចេះ​ដើម្បី​រៀប​ចំ​សណ្ដា​ប់​ធ្នាប់​ និង​សម្រួល​ចរា​ចរណ៍​ក្នុង​ពិធី​បុណ្យ ​ទន្លេ​ដែល​ទើប​តែ​ប្រា​រព្វ​ជា​លើក​ដំបូង​នៅ​ប្រ​ទេស​កម្ពុជា។​

cambodja20-20kratie20-20irrawaddy20dolfijnen201-07-03-2013--10-38-11sលោក​ឧត្តម​សេនី​យ៍​ត្រី ​លុយ ​ឈីន​ អនុ​ប្រធាន​ នា​យក​ដ្ឋាន​សណ្ដាប់​ធ្នាប់​ បាន​ឲ្យ​ដឹង​ថា ​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​នា​យក​ដ្ឋាន​សណ្ដាប់​ធ្នាប់​ បាន​ចាត់​កម្លាំង​នគ​រ​បាល​ចរា​ចរណ៍​ ចំនួន​ ៣​០​នាក់ ​ដើម្បី​សហ​ការ​ ជា​មួយ​នគរ​បាល​ចរា​ចរណ៍​ខេត្ត​ ក្នុង​ការ​រៀប​ចំស​ណ្ដា​ប់​ធ្នាប់ ​និង​សម្រួល​ចរា​ចរណ៍​ក្នុង​ពិធី​បុណ្យ​ ទន្លេ ​។​

លោក​ឧត្តម​សេនី​យ៍​ត្រី ​លុយ ​ឈីន ​បាន​មាន​ប្រ​សាសន៍​បន្ត​ថា ​ដើ​ម្បី​សុវត្ថិ​ភាព ​ក្នុ​ង​ពេល​ធ្វើ ​ដំណើរ​រប​ស់​ប្រ​ជា​ពល​រដ្ឋ​លោក​សូម​សំណូម​ពរ​ដល់​អ្នក​បើក​បរ​យាន​យន្ត​ទាំង​អស់​មាន​ការ​ប្រុង​ប្រ​យ័ត្ន ​សូម​កុំបើ​ក​បរ​ក្នុង​ស្ថាន​ភាព​ស្រ​វឹង ​លើស​ល្បឿន​ និង​កុំនិ​​យាយ​ទូរសព្ទ​ក្នុង​ពេល​បើក​បរ ​ជាដើម។​

លោក​ឧត្ត​ម​សេនី​យ៍បា​ន​បន្ត​ទៀត​ថា ​ក្នុង​ករណី​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ឬ ​ហេតុ​ការណ៍ ​ណា​មួយ​បាន​កើត​ឡើង ​សូម​ប្រ​ជាព​ល​រដ្ឋ​ជួយ​ផ្ដល់​ដំណឹង​ដល់​សមត្ថ​កិច្ច ​នៅ​ជិត​កន្លែង​កើត​ហេតុ ​ឬក៏​ហៅម​ក​លេខ ​១១៧ ​និង​១១៨ ​ប្រ​ចាំ​ប​ញ្ជា ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​ នគរ​បាល​ជាតិ ​និង​លេខ ​០៩៧ ​៧៤៥​ ៤៧​៦៧​, ​០៩៧​ ៧​៧៨​ ០០​២០ ​របស់​ស្នង​ការ​ដ្ឋាន​ នគ​រ​បាល​ខេ​ត្ត​ប្រ​ចេះ ​២៤​ម៉ោង​ល​២៤​ម៉ោង​ក្នុង​នោះ ​អាជ្ញា​ធ​​រ​ខេត្ត​​បាន​ព​ង្រាយ​រថ​យន្ត ​សង្គ្រោះ​ ចំនួន​ ០៨​គ្រឿង ​និង​រៀប​ចំ​បញ្ជា​ការ​ស្រាល​ចំ​នួន​ ០៤​កន្លែង​ ដើ​ម្បី​អន្ត​រាគម​ន៍ ​ជួយ​សង្គ្រោះ​ទាន់​ពេល ​វេ​លា​ដ​ល់​ប្រ​ជាព​ល​រដ្ឋ​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទន្លេ​ ​។​

លោក​ឧត្ត​ម​សេនីយ៏​ត្រី ល​ន់ ​សុផា​ត​ស្នង​ការ​នគ​រ​បាល​ខេត្ត​ក្រ​ចេះ ​បាន ​ឲ្យ​ដឹង​ថា ស្ន​ង​ការ​ដ្ឋាន​បាន​ត្រៀម​កម្លាំង​ នគរ​បាល​សរុប​ចំ​នួន​៤៥​០​នា​ក់​ ដើម្បី​ចូល​រួម​លើ ​កិច្ច​ការ​ងារ​ការ​ពារ​សន្តិ​សុខ ​សុវត្ថិ​ភាព ​សណ្តាប់ធ្នាប់​ ក្នុង​ការ​ប្រា​រព្ឋ​ពិធី​បុណ្យ​ទន្លេ​ ។​

ជាមួ​យ​គ្នា​នេះ ​លោក​ឧត្តម​សេ​នីយ៏​ស្នង​ការ​ ក៏​បាន​ជំរុញ ​ឲ្យ​ស្នង​ការ​រង​ដែល​មាន​នាទី ​លើកា​រ​ដឹក​នាំ​កង​កម្លាំង​ ពិ​សេស​កម្លា​មង​នគ​រ​បាល​ទេសច​រណ៏ ​និង ​ចរា​ចរណ៏​ត្រូវ​ត្រៀម ​លក្ខណះ​ឲ្យ​បាន​ គ្រ​ប់​គ្រាន់​និង​អនុ​វត្ត​ឲ្យ​បាន ​គត់​មុត​លើកិ​ច្ច​ការ​ពារ​ភ្ញៀវ​ ទេស​ចរណ៏​និង​ការ​រៀបចំ​ សណ្តាប់​ធ្នាប់ ​។​

នៅ​ជុំវិញ​ការ​ចូលរួ​មត្រៀម​លក្ខណះ​ការ​ប្រា​រព្ឋ​ពិធី ​បុណ្យ​ទន្លេ​ ដែល​ជា​ប្រារ​ព្ឋ​ដំបូង​ បង្អស់​នៅ​ប្រ​ទេស​កម្ពុជា ហើ​យ​ខេត្ត​ក្រ​ចេះ ​ក៏​ត្រូវ​ទទួល​ធ្វើជា​ ម្ចាស់​ផ្ទះ ​បាន​ខិត​ជិត​ចូល ​មក​ដល់​គេ​សង្កេត​ឃើញថា​មិន​ថា​តែ ​ស្ថា​ប័ន​កង​កម្លាំង​ប្រដា​ប់ ​អាវុធ​ដែល​បាន​ត្រៀម​លក្ខណះ ​លើ​កច្ច​កា​រ​ងារ​ចូល​រួម ​គឺ​មាន​មន្រ្តី​ នៃ​មន្ទី​រ​ស្ថា​ប័ន​អង្គ​ភាព ​ពាក់​ព័ន្ឋ​មួយ​ចំ​នួន​ទៀត ​បាន​និង​កំពុង​តែ​ម​មាញឹក​ ក្នុ​ង​ការ​តុប​តែង​លំអរ​ នូវ​សោភណ្ឌ​ភាព ​នានា​តាម​ច្រាំង​ទន្លេរ​ និង​សួន​ច្បារ​ពិ​សេស​ការ ​ស្ថាប​នា​ជួល​ជុល​ផ្លូវ​ធំៗ ​ក្នុង​ខេត្ត​ និង​ផ្លូវ​នៅ ​តាម​តំបន់​រមនី​យដ្ឋាន​ ទេស​ចរណ៏​ក្នុង​ខេត្ត។​ ដែល​កិច្ច​ការ​ងារ​នេះ គឺ​ត្រូ​វ​បាន​មន្រ្តី ​សាលា​ខេ​ត្ត​អះ​អាង​ថា ​រួច​រាល់​តាម​ផេន​ការ​បាន​ជាង ​៨០​ភាគ​រយ ​ហើយ។​

ពិធី​បុណ្យ​ទន្លេ​ដែល ​និង​ត្រូវ​ប្រារព្ឋ​ធ្វើ​ឡើង ​នៅ​ខេត្ត​ក្រចេះ ​និង​ត្រូវ​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ ​ទី ​១៣,​១៤​,១​៥​ ខែ​មិនា ​ឆ្នាំ​២០​១៥​។ ​ពិធី​បុណ្យ​ទន្លេ​ នេះ​គឺ​រៀប​ចំ​ឡើងដើ​ម្បី​ចូល​រួម​អភិវឌ្ឍន៏​ ផលិត​ផល​ទេស​ចរណ៏​ដោយ ​ផ្តោត​លើ​ធន​ធាន​ធម្ម​ជាតិ​ តាម​ដង​ទន្លេ​មេគង្គ​ព្រម​ ទាំង​សម្រួល ​ដល់​ការ​ធ្វើ​ដំ​ណើរ ​និង​បណ្តុះ​បណ្តាល​ ធន​ធាន​មនុស្ស​នៅតា​ម​ដង ​ទន្លេ​មេ​គង្គ​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative