​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​៩​មីនា​ស្លាប់​មនុស្ស​៦នាក់​និង​របួស​២៧​នាក់​​

តាម​រ​បាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​ នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​០៩ ​ខែ​​មីនា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរាច​រណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​​ចំនួន ​១៦​​លើក ​(​​យប់​ ១០​​លើក​)​ បណ្តាល​ឲ្យ​ម​នុស្ស​​ស្លាប់​​ចំនួន​ ៦នាក់​ (​ប្រុស​​​)​, ​របួស​ធ្ងន់ ​១៥​​នាក់ ​(​ស្រី​ ០៦​​នាក់​)​ និង​​របួស​ស្រាល​ ១២​​នាក់​ (​​ស្រី​​៤​នាក់)​ ។​​

11000266_1699511673608787_7609026012343795156_ndក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ១៦​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​២៦​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ​១៨​​គ្រឿង​​, រ​ថ​យន្ត​​ធុន​​តូច​​ចំនួន ​០៧​​គ្រឿង​​, ​​យាន​​ផ្សេងៗ​ ០១​​គ្រឿង​និង​ថ្មើរ​ជើង​២​នាក់ ​។​​

​មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​ល្មើស​​ល្បឿន ​០៨​​លើក​​, ​មិន​​គោរ​ពស​ញ្ញា១​លើក​​ ,​មិន​ប្រកា​ន់​ស្តាំ​១​លើក,​បត់​គ្រោះ​ថ្នាក់​១​លើក,​បើក​ប​រ​ងងុយគេ​ង​១​លើ​ក​ និង​​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០៤​​លើក ​។ ​ក្នុង​​នោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិ​ន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​២៤​​នាក់​ (​​យប់​ ១៨​​នាក់​​) ​។​​

​រ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន ​៧១១​​គ្រឿង ​(​​រថ​យន្ត​​ធុន​​ធំ ​២១៨​​គ្រឿង​)​ ស្មើ​​និង​ ៧៣​៣​​ករណី​,​ ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ៣២៩​​គ្រឿ​ង ​ស្មើ​​និង ​៣៤១​​ករណី ​ រួម​មាន ​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព ​០៧​ករណី​​, ​គ្មាន​​បណ្ណ​​អាជី​វកម្ម ​១៣​​ករណី​​, ​គ្មាន​​ឈៀក​១​០៣​​ករណី​​,​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​៣៣​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​១៨៥​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ៣៨៧​​គ្រឿង​ ស្មើ​​និង​ ៣៩២​​ករណី ​រួមមា​ន ​៖ ​​ដឹក​​សំពីង​សំ​ពោ​ង​ ៣៦៩​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ ​២៣​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំនួន​ ៧២​៣​​គ្រឿង​ ក្នុង​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៣៥៧​​ករណី​​,​ ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ ៣២៤​​ករណី​​, ​ផ្លាក​លេខ ​បាក់​ ឬ​​ខូច ​៣​​ករណី,​ស្រ​វឹង​៣​ក​រណី,​មិន​គោ​រព​សញ្ញា​ចរា​ចរណ៍​៣១​ករណី ​និង​​ម៉ូតូ​​បើក​ភ្លើង​​ពេ​ល​​ថ្ងៃ​ ១០​ករណី​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative