លោក​​ហ៊ុន​​ម៉ា​​ណែ​ត​​ដឹក​នាំ​​កង​កំលាំង​​ជាង​៤០០​នាក់​​និង​​ទា​ហាន​​អា​មេរិក​១៥០​នាក់ចូ​ល​រួម​បរិច្ចាគ​ឈាម​

ទា​ហាន​​អា​មេរិក​​ប្រ​មាណ ​១៥០​នាក់​​ដែល​​គេ​​ស្គាល់​​ថា​​ជា​​ក្រុម​​ហ្វឹ​​ហ្វឺ​​ន​​លំ​​ហាត់​​ឆ្មាំ​​អង្គរ​២០​១៥ ​សហ​ការ​​ជា​មួយ​នឹង​​កង​កម្លាំង​​ជើង​គោក​​កម្ពុជា ​ប្រ​មាណ​​ជាង​៤០០​នាក់​​ទៀត ​បាន​ធ្វើ​កា​រ​​បរិច្ចា​គ​​ឈាម​​ដោយ​​ស្ម​​គ្រ័​​ចិត្ត​​ដើ​ម្បី​​ផ្តល់​​ប្លោក​​ឈាម​​សប្បុ​រស​​ជូន​​ដល់​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ ។

DSC_2415dកម្ម​វិធី​​នេះ​​ធ្វើឡើង​​រយៈ​ពេល​​មួយ​ថ្ងៃ​​ពេញ ​កាល​ពី​​ថ្ងៃទី​ ៩​ មិនា​ ២​០​១៥​នៅ​​សាលា​​ហ្វឹ​ក​ហ្វឺន​​កង​កម្លាំង​​រក្សា​​សន្តិ​សុខ​​ពហុ​​សាសន៍ ​ដែ​ល​​ស្ថិត​នៅ ​ឃុំ ម​ហា​​ឃ្លាំង​ ស្រុក​​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ ​ដោយ​មាន​​ការ​ចូល​រួម​ជា​​អធិប​តី​យ​​ភាព​ របស់ ​លោក​​ឧ​ត្ត​ម​​សេនីយ៍​​ឯក​ ហ៊ុន ​ម៉ា​​ណែ​ត​ នាយ​រ​ង​​សេនា​ធិការ​​ចំរុះ មេ​បញ្ជា​ការ​រង​​ក​ង​ទ័ព​​ជើង​គោក ​និង​​លោក ​Jon​h​ A​​.G​o​o​d​​e ​មេ​​បញ្ជា ​ការ​​កង​ទ័ព​ជើង​គោក​​ជាតិ​​ប្រ​ចាំ​​រដ្ឋ​​អា​​ដា​​ហូ ដែ​ល​​បាន​​ដឹក​នាំ​​ទា​ហាន​​អា​មេ​រិក​​មក​​ប្រ​ទេស​​កម្ពុជា​​ដើម្បី​​ធ្វើ​​កិច្ច​​សហ​​ប្រ​ត្តិ​​ប​ត្ត​​ការ​ល្អ​​ក្នុង​​វិស័យ​​អា​ពារ​​ជាតិរ​​វា​​ប្រ​ទេស​​ទាំង​ពីរ​។​

ការ​បរិច្ចាគ​​ឈាម​​លើក​​នេះ​​រំពឹង​​អាច​នឹង​ទទួល​​បាន​​ឈាម​​ប្រ​មាណ​១​៥០​ប្លោក​ ដើម្បី​​បំពេញ​តម្រូវ​ការ​​ឈាម​​ទូទាំង​ប្រ​ទេស។ ​ដើម្បី​​លើក​ទឹក​ចិត្ត​​ដល់​​អ្នក​​ស្ម​គ្រ័​​ចិត្ត​​ទាំង​ឡាយ ​វី​តា​​ល់​​បាន​ផ្តល់​​ទឹក​​ពិសា ​វី​តា​ល់​​ម្នា​​ក់​មួយ​​ជួរ​​បន្ថែម​​ដើម្បី​​ឲ្យ​​ពួក​គេ​​មាន​ទឹក​​ពិសា​​គ្រប់​គ្រាន់​​ដើម្បី​​បន្ថែម​​ល្បឿន​​ក្នុង​ការ​​បំ​ពេញប​ន្ថែម​​គ្រ​​ប់​​ឈាម​​មក​វិញ​​បន្ទាប់​ពី​​បរិ​ច្ចាគ​​ឈាម​​ហើយ។​

មន្ត្រី​​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បាន​​ថ្នែ​​ង​​អំ​ណរ​គុណ​​ដល់​​ក្រុម​​ទា​ហាន​​របស់​​អា​មេរិក ​និង​​ទា​ហាន​​កម្ពុជា​​ទាំង​អស់​​ដែល​​បាន​​ប្រា​រព្ធ​​កម្ម​វិធី​​ផ្តល់​​ឈាម​​នេះ​​ឡើងជា​​លើក​​ទី២ ​ក៏ដូច​ជា​ឆ្នាំ​មុ​ន​​ដែរ​​កង​កម្លាំង ​ហ្វឹក​ហ្វឺន​​លំ​ហាត់​​ឆ្មាំ​​អង្គរ​ ផ្តល់​​ប្លោក​​ឈាម​​សប្បុ​រស​​ប្រ​មាណ ​ជាង​១០០​ប្លោក​​ម្ត​ង​​ហើយ ​ប៉ុន្តែ​​ហើយ​​កម្ម​វិធី​​លើ​ក​​នេះ​​មាន​​ទំហំ​​ធំ​​ជា​ង​​មុន ​ដោយមា​ន​​កង​កម្លាំង​​ជាតិ​​យើង​​ចូល​រួម​​ជា​មួយ​​រហូតដ​ល់ ​៤០០​នាក់​​បន្ថែម​។ ​មន្ត្រី​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​បន្ថែ​មថា​​ការ​ចូល​រួម​​បរិច្ចាគ​​ឈាម​​នេះ​​គឺ​​ពិត​ជា​​ប្រ​សើរ ​ព្រោះ​ថាថ្មីៗ​សន្ទុះ​​នៃ​​ការ​បរិច្ចាគ​​ឈាម​​គឺ​​កំពុង​តែ​​មាន​ការ​​ធ្លា​ក់​ចុះ ហើ​យ​​ស្តុក​​ឈាម​​របស់​​យើង​​ក៏​​កំពុង​តែ​​ត្រូវ​ការ​​ប្លោក​​ឈាម​​ដើម្បី​​បំ​ពេញប​ន្ថែម​​សម្រាប់​​ការផ្គ​ត់ផ្គង់​​ដល់​​តម្រូវ​ការ​​ដែល​មាន​​ការ​កើន​ឡើង​​ជា​​រៀង​រាល់​ថ្ងៃ។​

គួរបញ្ជា​ក់​​ផង​ដែរ​​ថា​ ក្នុង​ពេល​ថ្មីៗ​នេះ ​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​ដោយ​​ដឹ​ក​នាំ​​ដោយ​​លោក​​ប្រ​ធាន​​វេជ្ជ​បណ្ឌិត ​ហុក ​គឹម​​ចេង ​បាន​ធ្វើ​​ឲ្យ​​កម្ម​វិធី​​ផ្តល់​​ឈាម​មាន​​សកម្ម​ភាព​​យ៉ាង​សកម្ម​​ដោយ​មាន​​ការ​ចូល​រួម​​ពី​​ប្រ​ជា​ពលរដ្ឋ​​ទូ​ទៅ​​គ្រប់​​ស្រ​ទាប់​​ដូច​ជា ​សិស្ស​​និ​​សិ​ត្ស ​នាយ​ទាហាន​ មន្ត្រី​រា​ជការ​​តាម​​ក្រ​សួង និ​ង​​រួម​ទាំង​​បុគ្គ​លិក​​វិស័យ​​ឯក​ជន​​នានា​​ផងដែរ​។ ​នេះ​​អាច​​ស​បញ្ជាក់​​ឲ្យ​​ឃើញ​ថា​​ប្រ​ជា​ពលរដ្ឋ​​ខ្មែរ ​កំពុង​តែ​​មាន​ការ​​យល់​​ដឹង​​ច្រើន​​ពី​​ការ​បរិច្ចាគ​​ឈាម។​

តំណា​ង​​ក្រុម​ហ៊ុន ​វី​តា​​ល់​ លោក ​អ៊ុំ ​វណ្ណៈ ​បាន​​និ​យាយ​ថា វី​​តា​​ល់​​គឺ​​ក្រុម​ហ៊ុន​​ដែលមា​ន​​ភាព​ល្បី​ល្បាញ ​ក្នុងកា​រ​​ឧបត្ថម្ភ​​គាំទ្រ ​និង​​លើក​ទឹក​ចិត្ត​​ដល់​​អំពើ​​មនុស្ស​ធម៌​​យ៉ាង​​កម្ម​​ក្នុងស​ង្គម​ ពួកយើ​ង​​គាំ​ទ្រ​​ដល់​​យុវជន​ យុវ​នារី​​ខ្មែរ​​អាច​មាន​​គំនិត​​ផ្តួច​ផ្តើម​​ច្រើន​​ចំពោះ​​កម្ម​វិធី​​សប្បុ​រ​ស​ធម៌ ​ដើម្បី​​ជា​ការ​​អភិ​វឌ្ឃន៍ ​និង​​ការ​​សាមគ្គី​​ភាព​ល្អ​​ក្នុង​សង្គម។​ កន្លង​មក​នេះ​​ពួកយើ​ង​​ពិត​ជា ​មាន​​មោទន​ភាព​​ចំ​ពោះ​​កង​កម្លាំង​​យោ​ធា​​របស់​​ខ្មែរ​ យើង​​ជា​ច្រើន ​ស្ថាប័​ន​​ដែល​​បាន​​ស្ម​គ្រ័​​បរិច្ចាគ​​ឈាម​​យ៉ាង​ច្រើន​​កុះក​រ​​ជា​​បន្ត​បន្ទាប់​។ ​ក្រុម​ហ៊ុន​​យើង​​ក៏​​នឹ​ង​​នៅតែ​​បន្ត​​គាំទ្រ​​ដល់​​ទង្វើ​រ​​ទាំង​នេះ​​រហូត ​បើទោះ​ជា​​ការ​បរិច្ចាគ​​ឈាម​​លើក​​នេះ​​មាន​​ចំងាយ​​ឆ្ងាយ​​ពី​​រាជ​ធានី​​ក៏​ដោយ។​

គួរ​បញ្ជាក់​​ផង​ដែរ​​ថា ​ជារឿយៗ​ក្រុ​ម​ហ៊ុន​​អិន​ វី​ ស៊ី ​ខ​​ប​​ភើ​​រេ​​សិន​ វី​តា​​ល់​ តែង​តែ​​សហ​ការ​​ជា​មួយនឹ​ង​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ និង​​សកម្ម​ភាព​​មនុស្ស​ធម៌​​ក្នុង​សង្គ​ម​​ជា​ច្រើន​​រូប​ភាព ​ទៀត​​ដើម្បី​​បង្ហាញ​​ពី​​តម្លា​ភាព​​មូល​និធិ ​២៥​៛​នៃ​​ការ​លក់​​ទឹក​​ក្នុង​​មួយ​​ដប​​របស់​​យើង​។ ​ក្រុ​ម​ហ៊ុន ​វី​តា​​ល់​​ក៏​​សន្យា​​ផង​ដែរ​ ថា​​នឹង​​បន្ត​​គាំ​ទ្រ​​ដល់​​អគ្គ​បញ្ជាកា​រដ្ឋាន​​ប​ញ្ជូ​​​ន​​សារ ​ចំពោះ​​សកម្ម​ភាព​​មនុស្ស​ធម៌​​ដទៃ​ទៀត​​នាពេ​ល​​អនា​គត​​ខាង​មុខ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative