រដ្ឋ​មន្ត្រី​សុខា​ភិបាល​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេ​ង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ជំរុញ​ឲ្យ​មន្ត្រី​ ពង្រឹង​សមត្ថ​ភាព ​របស់​ខ្លួន​បន្ថែម​ទៀត​ដើ​ម្បី​ទទួល​បាន​នូវ​ចំ​ណេះ​ដឹ​​ង​ថ្មីៗ​ស្រ​ប​ទៅ​តាម​សភាព​ការណ៍​របស់​ពិ​ភព​លោក​។​

0224xcលោក​រដ្ឋ​មន្ត្​រីបាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​សន្និ​បាត​សុខា​ភិបាល​លើក​ទី​៣៦​កាល​ពីថ្ងៃ​ទី​៩​ខែ​មីនា​ឆ្នាំ​២០​១៥​នៅ​សណ្ឋា​គារ​សូហ្វី​តែល​ភ្នំពេញ។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សាសន៍​ថា«​ការ​ពង្រឹង​សមត្ថ​ភាព​គឺ​ជា​ការ​ងារ​ដ៏​ចាំ​ចាច់​មួយ​ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​សុខា​ភិបាល​យើង​ដើរ​ឲ្យ​ទាន់​សភាព​ការណ៍​នៅ​ក្នុង​តំ​បន់​និង​ពិភព​លោក»​។​ទន្ទឹម​នឹង​នេះ​សាកល​វិទ្យា​ល័យ​រដ្ឋ​និង​ឯក​ជន​ផ្នែក​សុខា​ភិ​បាល​ក៏​ត្រូវ​ពង្រឹង​ផង​ដែរ​ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​សុខា​ភិបាល​កម្ពុជា​អាច​ធ្វើ​សមា​ហរ​ណ​កម្ម​អា​ស៊ាន​នៅ​ចុង​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ។​លោក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹ​ក​នាំ​សា​លា​រ​ដ្ឋ​និង​ឯក​ជន​ដែល​ធ្វើ​ការ​បណ្តុះ​បណ្តាល​លើ​វិ​ស័យ​សុខា​ភិបា​ល​នេះ​ត្រូវ​ខិត​ខំ​បន្ថែ​ម​ទៀត​បើ​ទោះ​បី​ជា​ជួប​ការ​លំ​បាក់​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​តែ​អនុ​វត្ត​ព្រោះ​វា​ជា​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​។​

លោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ប៊ុន​ហេង​បាន​បន្ថែ​ម​ថា​ការ​ពង្រឹ​ង​ការ​ងារ​ប្រ​ព័ន្ធ​សុខា​ភិបាល​នេះ​ផ្នែក​វេជ្ជ​សាស្ត្រ​ការ​ថែ​ទាំ​នេះ​គឺ​ដើម្បី​ឲ្យ​ប្រា​កដ​ប្រ​ជា​ថា​នៅ​ស្រុក​ខ្មែរ​មាន​គ្រូ​ពេទ្យ​ពូ​កែ​មាន​សមត្ថ​ភាព​អាច​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល​ចង់​បាន។​

ក្រៅ​ពី​នេះ​លោក​រដ្ឋ​មន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​លើ​វិស័យ​ឯក​ជន​ផង​ដែរ​ពិ​សេស​លើ​គ្រូ​ប​ពេទ្យ​ឯក​ជន​ដែល​បើក​ព្យា​បាល​ដោយ​ឥត​ច្បាប់​។​លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សាសន៍​ថា​គ្រូ​ពេទ្យ​ត្រូវ​គោ​រព​បទ​ដ្ឋាន​រដ្ឋ​និង​ឯក​ជន​ហើយ​មិន​ត្រូវ​ឲ្យ​មាន​អ្នក​រក​ស៊ី​ផ្នែក​វិជ្ជា​ជីវៈ​សុខា​ភិ​បាល​ដោយ​ឥត​ច្បាប់​ឡើយ។​ត្រូវ​ត្រួត​ពិនិត្យ​មើល​ទាំង​ផ្នែក​វេជ្ជ​សាស្ត្រ​និង​ឱសថ​សាស្ត្រ​ព្រោះ​ថាបច្ចុ​ប្បន្ន​នេះ​យើ​ង​មាន​ច្បា​ប់​គ្រប់​ហើយ​នៅ​តែ​អនុ​វត្ត​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​តែ​ប៉ុណ្ណោះ។​

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​លើ​វិស័យ​ឯក​ជន​នៅ​តាម​បណ្តា​ខេត្ត​នានា​នេះ​គឺ​ក្រ​សួង​ឬម​ន្ទីរ​សុខា​ភិបាល​នានា​ត្រូវ​សហ​ការ​ជា​មួយ​ក្រ​សួង​មហា​ផ្ទៃ​ដែល​មាន​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​តាម​ខេត្ត​នីមួ​យៗ​ជា​សមា​ជិក​។​ដូច​នេះ​សូ​ម​សហ​ការ​គ្នា​ហើយ​កន្លែង​ណា​មួយ​ជួន​បញ្ហា​ត្រូវ​រក​ឲ្យ​ឃើញ​ថាតើ​វាប​ណ្តាល​មក​ពីអ្វី។​

ពាក់​ព័ន្ធ​ការ​ការ​ក្រម​សីល​ធម៍​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​រំលឹក​ថា​គ្រូ​ពេទ្យ​ទាំង​អស់​ត្រូវ​មាន​ក្រប​សី​លធម៌​ដែល​ជា​កក្តា​ចាំ​បា​ច់​បំ​ផុត​រប​ស់​វិជ្ជា​ជីវៈ​ពេទ្យ។​ជួន​កាល​នៅ​ក្នុង​មន្ទី​រ​មួយ​មាន​គ្រូ​បេទ្យ​មាន​សមត្ថ​ភាព​មាន​ឧប​ករណ៍​គ្រប់​គ្រាន់​ហើយ​តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មិន​​ទទួល​សេវា​នោះ​គឺ​គ្រូពេ​ទ្យ​មិន​គោរ​ព​ក្រ​ម​សីល​ធម៌​របស់​ខ្លួន​ដោយ​ប្រើ​សំដី​មិន​ពិរោះ​​ប្រើ​អកប្ប​កិ​រិយា​មិន​សម​រម្យ​ជា​ដើម​។​លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​ចំ​ពោះ​ប​ញ្ហា​មូល​និ​ធិ​សម​ធម៌​ដែល​ជួយ​ដល់​អ្ន​ក​ក្រី​ក្រ​លើក​លែង​ការ​បង់​ថ្លៃ​ក្នុង​ការ​ការ​ព្យា​បាល​នោះ​ក្រសួង​នឹង​ពង្រីក​ដល់​ប៉ុស្តិ៍​សុខ​ភាព​មណ្ឌល​សុខ​ភាព​នៅ​ឆ្នា​២០​១៥​នេះដើ​ម្បី​ជួយ​សំរួល​អ្ន​ក​ប្រ​ជាព​ល​រដ្ឋ​ក្រីក្រ​យើង​ក្នុង​ការ​មក​ទទួល​សេ​វា​ព្យា​បាល​ជំងឺ​ឲ្យ​បាន​កាន់​តែ​ច្រើន​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative