គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ថ្ងៃទី​៨​មីនា ស្លាប់​មនុស្ស​៣​នាក់​​​និង​​របួស​​១៦​​នាក់​

តាម​រ​បាយ​​កា​រ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​ទី​​០៨ ​ខែ​​មីនា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​​ចំ​នួន ​១០​​លើក ​(​​យប់ ​០៧​​លើក​)​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លា​ប់​​ចំ​នួន ​០៣​​នាក់​ (​​ប្រុស​​)​,​ របួស​ធ្ងន់​ ០៦​​នា​ក់​(​ស្រី​ម្នាក់)​និង​របួស ​ស្រាល​១០​នាក់​(​ស្រី​ម្នាក់​)។​

sក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​ទាំង ​១០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៧​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ​១០​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំនួន​ ០៤​​គ្រឿង​​, ​រថ​យន្ត​​ធុន​​ធំ ​០១​​គ្រឿង ​និង​​យាន​​ផ្សេងៗ ​០២​​គ្រឿង ​។​​

មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​ គឺ​​ល្មើស​​ល្បឿន​ ០៤​​លើក​​, ​ស្រ​វឹង ​០១​​លើក​​, ​មិន​​គោ​រព​​សិទ្ធ​ ០១​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់ ​០១​​លើក ​និង​​បត់​​គ្រោះ​ថ្នាក់ ​០២​​លើក​ ។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិ​ន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​១២​​នាក់​ (​​យប់​ ១០​​នាក់​​) ។​​

​រ​ថ​យន្ត​​ពិន័យ​​សរុប​​ចំនួន ​២៤៩​​គ្រឿង ​(​​រថ​យន្ត​​ធុន​​ធំ​ ៩០​​គ្រឿង​​)​ ស្មើ​​និង​ ២៤៩​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ២០៦​​គ្រឿង​ ស្មើ​​និង​ ២០៦​​ករណីៈ ​រួម​មាន ​បើក​បរ​​មាន​​ជាតិ​​ស្រ​វឹង​ ០២​​ករណី​​, ​បណ្ណ​​បើ​កប​រ​​ហួស​​សុ​ពល​ភាព ​០៥​​ករណី​​, ​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​ ០៩​​ករណី​​, ​គ្មា​ន​​បណ្ណ​​អាជី​វកម្ម​ ២០​​ករណី​​, ​គ្មាន​​ឈៀក ​១៧​​ករណី​​, ​បើក​បរ​​លើស​​ល្បឿន​​កំ​ណត់ ​១៣៧​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​១១​​ករណី​​, ​បើក​បរ​​មិន​​គោ​រព​​សញ្ញា​​ចរា​ចរណ៍ ​០៥​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ៤៣​​គ្រឿង​ ស្មើ​​និង​ ៤៣​​ករណី ​រួម​មានៈ ​ដឹក​​សំពី​ង​សំពោង​ ៣៣​​ករណី​ និង​​ដឹក​​លើស​​ចំណុះ ​១០​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័​យ​​សរុប​​ចំនួន ​៨៧៥​​គ្រឿង ​ក្នុង​នោះ​​មាន​ បើក​បរ​​ស្រ​វឹង​ ០៦​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៥១៤​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ ​២៨​៣​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​មួក​ អត់​​កញ្ចក់​ ០៩​​ករណី​​, ​សញ្ញា​​ចរា​ចរណ៍ ​៥៤​​ករណី​ និង​​ម៉ូតូ​​បើកភ្លើង​​ពេល​​ថ្ងៃ​ ០៩​​ករណី ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative