សន្និបាត​សុ​ខា​ភិ​បាល​បង្ហាញ​ពី​វឌ្ឈនៈ​ភាព​ក្នុង​វិស័យ​នេះ​និង​បញ្ហា​ប្រឈម​ថ្មី​

ជាមួយ​នឹង​សមិទ្ឋិ​ផល​ថ្មីៗ​ជា​ច្រើន ​ពិសេស​ការ​សម្រេច​បាន​នូវ​​គោ​លដៅអភិ​វឌ្ឈន៍​សហស​វត្សរ៍​ទី៤ ​និង​ទី៥ ​ដែល​សម្រេច​បាន​ត្រូ​​វ​បាន​ត្រូវ​បាន​លើក​យក​មក​ឆ្លុះ​បញ្ចាំង​ក្នុង​សន្និ​បាត​របស់​ក្រ​សួង​សុខា​ភិ​បាល ​ប៉ុន្តែ​ជា​មួយ​គ្នា​នេះ​ប​ញ្ហា​ប្រ​ឈម​ថ្មីៗ​ក៏​បាន​និង​កំពុង​លេច​ទ្បើង​ផង​ដែរ។​

IMG_2344sលោក​ទ្បូ ​វាសនា​គិរី​ប្រ​ធាន​នាយ​កដ្ឋាន​ផែន​ការ​និង​ព៌ត​មាន​សុខា​ភិបាល​​បាន​​ថ្លែង​ក្នុង​ពិធី​បើក​សន្និ​បាត​សុខា​ភិ​បាល​នា​ព្រឹក​ថ្ងៃ​ទី៩ ​មិនា​នេះ​ដោយ​បាន​លើក​យក​ពី​វឌ្ឈន​ភាព​សំខាន់ៗ​ ដែល​វិស័យ​នេះ​ស​ម្រេច​បាន ​និង​បាន​មាន​ប្រ​សាសន៍​ថា​​កត្តា​គន្លឹះ​នាំ​ឲ្យ​សម្រេ​ច​បាន​នូវ​លទ្ឋ​ផល​នេះ គឺ​កា​រ​គាំ​ទ្​រដ៏​រ៉ឹង​មាំ​រប​ស់​រាជ​រដ្ឋា​ភិបាល​ និង​កំ​ណើន​វិភា​ជន៍​និង​ការ​ចំ​ណាយ​ថវិកា​ជាតិ​ បាន​ផ្តល់​នូវ​កា​លា​នុវត្តន៍​ភាព ​ដល់​ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ឋ​ក្នុង​វិស័យ​សុខា​ភិបាល ​ពង្រីក​ការ​គ្រប​ដណ្តប់​សេវា​មាន​គុណ​ភាព​។

​លោក​បន្តថា ​“​ទិស​ដៅ​ឆ្នាំ​២០​១៥ ​នឹង​ផ្តោត​បន្ត​លើ​កា​រ​បង្កើន​ការ​សម្រាល​​កូន​ដោយ​ឆ្មប​ជំនាញ ​ពង្រីក​សេ​វាស​ង្រ្គោះ​សម្ភព​បន្ទាន់​ និង​សេ​វា​ថែរ​ទាំ​ទារក​ ពង្រី​ក​សេវា​ផ្តល់​មធ្យោ​បាយ​ពន្យា​កំណើត ​បង្កើន​អត្រា​គ្រប​ដណ្តប់​នៃ​ការ​ផ្តល់​ថ្នាំ​​បង្ការ​និង​ការ​លើក​កំពស់​សុខ​ភាព​មាតា​ទារក​និង​កុមារ​ជា​ដើម”​។​
លោក​វេជ្ជ​បណ្ឌិត​ដុង​ អ៊ីល​អា​ញ់​ប្រ​ធាន​អង្គ​ការ​សុ​ខ​ភាព​ពិ​ភព​លោក​ប្រ​ចាំ​​កម្ពុ​ជា​បាន​ថ្លែង​តាំង​នាម​ឲ្យ​ដៃ​គូ​អភិ​វឌ្ឈន៍​បាន​ថ្លែង​ថា ​“​ឆ្នាំ​២​០​១៤​កន្លង​មក​នេះ​ជា​ឆ្នាំ​ដ៏​មាន​សារៈ​សំ​ខាន់​ ដែ​​ល​បាន​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឈន​ភាព​ដ៏​ប្រ​សើរ​ក្នុង​វិស័យ​នេះ។​ ខ្ញុំ​មាន​សេចក្តី​រីក​​រាយ ​និង​រំភើប​ចំ​ពោះ​ល​ទ្ឋផ​ល​អង្កេត ​ដែល​បាន​រក​ឃើញ​ថា​អត្រា​ម​រណៈ​ភា​ព​រប​​ស់​មាតា ​ទារក​និង​កុមារ​បាន​ធ្លាក់​ចុះ​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​”។​លោក​បន្ត​ថា“​កម្ពុជា​ក៏​មាន​វឌ្ឈនៈ​ភាព​ដ៏​ប្រ​សើរ ​តាម​រយៈ​ការ​ពង្រីក​មូល​និ​​ធិ​សម​ធ៌ម​ក្នុ​​ង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​​រដ្ឋា​ភិ​បាល​កម្ពុជា ​ក្នុង​ការ​ផ្តល់​សេវា​សុខា​ភិបាល​ប្រ​កប​ដោយ​សម​ធ៌ម​ដល់​ប្រ​ជា​ពល​រដ្ឋ”​។​

ប្រ​ធាន​តំ​ណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​ក៏​បាន​ថ្លែង​ពី​បញ្ហា​ប្រ​ឈម​​ដែ​ល​​ក្រ​សួង​សុ​ខា​ភិ​បាល​បាន ​និង​កំពុង​ជួប​ប្រ​ទះ​ផង​ដែរ​ ដោយ​លោក​បាន​លើក​ទ្បើង​​ថា​ ទោះ​ជា​យ៉ាង​ណា​មាន​បញ្ហា​ប្រ​ឈម​ចំនួន​៤ ​ដែល​ក្រ​សួង​នេះ​កំពុង​ប្រឈម ​និង​ត្រូវ​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ ទី១​ អត្រា​មរណៈ​ភាព​របស់​ទារក​ទើប​នឹង​កើត ​និង​ការ​មាន​ផ្ទៃ​ពោះរ​បស់​យុវ​វ័យ​កើន​ទ្បើង​នៅ​កម្ពុជា​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​​អ​ប់​រំ​សុខ​ភាព​បន្ត​ពូជ​កាន់​តែ​ច្រើន​ថែម​ទៀត។​

ទី២ ​ជំងឺ​មិន​ឆ្លង​បាន​និង​កំពុង​កើន​ទ្បើង ​ដោយ​យើង​បាន​ដឹង​ថា​ក្នុង​ចំណោ​ម​អត្រា​ស្លាប់​នៅ​កម្ពុជា ​គឺ​៥០​ភាគ​រយ​​បណ្តាល​មក​ពី​ជំងឺ​មិន​ឆ្លង ​ខណៈ​ពេល​មាន​ថវិកា​៦​ភាគ​រយ​ប៉ុ​ណ្ណោះ​ត្រូវ​បាន​ចំ​ណា​យ​លើ​ផ្នែក​នេះ ​ដែល​វា​មិន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ ទី៣ ​ការ​រៀបចំ​ផែន​​​កា​រ​សុខា​ភិបាល​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​បន្ត ​គឺ​ចា​ប់​ពី​ឆ្នាំ​២០​១៦​ ២០​២០​ គួរ​តែ​ដាក់​បញ្ចូល​ការ​ថែរ​ទាំ​ព្យា​បាល​ជំងឺ​ជា​បញ្ហា​អាទិ​ភាព ​និ​ង​ទី៤ ​ការ​ធានា​បាន​នូវ ​ការ​ប្រើ​ប្រាស់​មូល​និធិ​សម​ធ៌ម ​ប្រ​កប​ដោយ​ប្រ​សិទ្ឋិ​ភាព​ជា​រឿង​ដែ​ល​ត្រូ​វ​តែ​យក​​ចិត្ត​ទុក​ដាក់​ផង​ដែរ​។​

លោក​វេជ្ជ​ប​ណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​សុខា​ភិបាល​ដែល​អញ្ជើញ​ជា​អធិ​​បតី​ក្នុង​ពិធី​បាន​ថ្លែង​ថា ​វិស័យ​សុខា​ភិបាល​ជា​វិ​ស័យ​អាទិ​ភាព​មួយ ​ដែល​បាន​រួម​ចំ​​ណែ​​ក​យ៉ាង​សំខាន់​ដល់​ការ​​អភិវឌ្ឈន៍​សេ​ដ្ឋ​កិច្ច​សង្គ​ម​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​​ប្រ​ទេស​កម្ពុជា​ តាម​រយៈ​ការ​លើក​កំពស់​ស្ថាន​ភាព​សុខ​មាល​ភាព ​របស់​ប្រ​ជា​ព​ល​​រដ្ឋ​កម្ពុជា​ឲ្យ​កាន់​តែ​ប្រ​សើរ​ទ្បើង​ ដែល​ផ្តល់​ឳ​កាស​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​យ៉ា​​ង​សកម្ម​ក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច ​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ឲ្យ​កាន់​តែ​ល្អ​ប្រ​​សើរ។​ស្ថា​ន​ភាព​សុខ​ភាព​ទូទៅ​របស់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ​ត្រូវ​បាន​លើក​ស្ទួយ​ជា​​បន្ត​បន្ទាប់ ​ដូច​ជា​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៃ​អត្រា​មាតា ​ទារក​និង​កុមារ​ និង​អត្រា​​ឈឺ​និង​ស្លាប់​ដោយ​ជំងឺ​ឆ្លង​ដូច​ជា ​ជំងឺ​អេដស៍ ​របេង​ គ្រុន​ចាញ់​និ​ង​គ្រុន​ឈាម​ជា​​ដើ​ម​​។​ល។​

IMG_2340sលោក​បន្ត​ថា ​វិស័យ​សុខា​ភិបាល​បាន ​និង​កំពុង​បន្ត​លើក​កំពស់​ការ​អនុ​វត្តន៍​​យុទ្ឋ​សាស្រ្ត​ចតុ​កោណ ​ដំ​ណាក់​កាល​ទី៣ ​ដើ​ម្បី ​“​កំ​ណើ​ន​ ការ​ងារ​ សម​ធ៌ម”​ប្រ​​សិ​ទ្ឋិ​ភាព”​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ ​និង​ប្រ​កប​​ដោ​​យ​គតិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុន ​សែន​នាយ​ករដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​សម្រេច​បាន​នូវ​សមិទ្ឋិ​ផល​គួរ​ឲ្យ​កត់​សំ​គាល់​ ក្នុង​ការ​កែល​ម្អរ​ឲ្យ​កាន់​តែ​ល្អ​​ប្រ​សើរ​ទ្បើង​ នូវ​ស្ថាន​ភាព​សុខ​ភាព​របស់​ប្រ​ជា​ពល​​រដ្ឋ​កម្ពុជា​ ពិ​សេស​សុខ​ភាព​ស្រ្តី​ ទារ​ក​និង​កុមារ ​និង​ប្រ​ជា​ជន​ក្រី​ក្រ។​

លោក​បន្ត​ថា “​ឈរ​លើប​ទ​ពិ​សោ​ធន៍​ទាំ​​ង​ចំ​ណុច​ខ្លាំង ​និង​ចំ​ណុច​ខ្សោយ​ដែ​​ល​យើង​ទទួល​បាន​ក្នុង​ការ​អនុវត្ត​ផែន​ការ​ឆ្នាំ​២០​១៤​ ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ថា​វិស័យ​សុខា​ភិបាល​នឹង​សម្រេច​បាន​នូវ​សមិទ្ឋិ​ផល ​និង​វឌ្ឈន​ភាព​​ថ្មីៗ​​ជា​​ច្រើន​​ថែម​​ទៀត”​​​។​​

ទោះ​​ជា​​យ៉ាង​​​ណា​​លោ​ក​​រដ្ឋ​​មន្រ្តី​​សុខា​​ភិបា ​​ ក៏​​បាន​​ទទួល​​ស្គាល់​​បញ្ហា​​ប្រ​​ឈ​​​​ម​​​​ក្នុង​​វិស័យ​​នេះ​ផ​​​ងដែ​រ​​ ដោយ​​លោក​​លើក​​ទ្បើង​​ថា ​​ទោះ​​ជា​​ដូច្នេះ​​ក្តី ​​បញ្ហា​​ប្រ​​ឈម​​នៅ​​លើ​​មា​គ៌ា​​វឌ្ឈ​ន​​ភាព​​នេះ ​គឺកា​រ​បន្ត​ខិត​ខំ​ប្រឹង​ប្រែ​ងក្នុង​ការ​កាត់ប​ន្ថយ​ថែម​ទៀត ​នូវអ​ត្រា​មរណៈ​ភាព​របស់​មាតា ​ទារក​និង​កុ​មារ​ និង​កង្វះ​អាហា​រូ​ប​ត្ថម្ភ​។ ​ជាមួ​យ​គ្នា​នេះ​បន្ទុក​នៃ​ជំងឺ​ឆ្លង​ ជំងឺ​មិន​ឆ្លង​រុំារ៉ៃ ​ព្រម​​ទាំង​បញ្ហា​សុខ​ភាព​សាធា​រណៈ​ដ​ទៃ​ទៀត ​តម្រូវ​ឲ្យ​ប្រព័ន្ឋ​សុខា​ភិ​បាល​ត្រូវ​ឆ្លើយ​តប​​ទាន់​ពេល​វេលា ​និង​មាន​ប្រ​សិទ្ឋិ​ភាព ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​ពង្រីក​ការ​គ្រប​​ដណ្តប់​ និង​ការ​កែល​ម្អ​គុណភា​ពសេ​វាប​ង្ការ​ ថែរ​ទាំ ​និង​ព្យា​បាល​ឲ្យ​បាន​កាន់​តែ​ប្រ​សើ​រ​ថែម​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative