ភោជ​នីយ​ដ្ឋាន​​ ​​នៅ​​កម្ពុជា​​ ភាគ​ច្រើន​ខ្វះ​ខាត​​ផ្នែក​​សុវត្ថិ​ភាព​​ចំណី​អា​ហារ​​

សុវត្ថិ​ភាព​​ផ្នែក​​ចំ​ណី​អា​ហារ​​ បាន​ក្លាយ​​​ជា​​ចំ​ណុច​​មួយ​​​សំខាន់​​សម្រាប់​ប្រ​ជា ​ពលរ​ដ្ឋ​​កម្ពុជា​​យក​មក​ ធ្វើ​ការ​​ពិ​ចារ​ណា ខ​ណៈ​ដែល​​កម្រិត​ជីវ​ភាព ​រស់​នៅ​​របស់​​ពួក​គាត់​​មាន​ ការ​ប្រែ​ប្រួល​​ពី​​​១​​ថ្ងៃ​​ទៅ​​១​​ថ្ងៃ​នោះ​។​ នៅ​​កម្ពុជា​​ភោ​ជ​នី​​យ​ដ្ឋាន​​មាន​​ប្រ​មាណ​​ជាង​​៣​​ពាន់​ ប៉ុន្តែ​​ភោជ​នីយ​ដ្ឋាន​​ជា​ច្រើន​​នៅ​​មិន​ទាន់​មាន​​សុវត្ថិ​ភាព​​ផ្នែក​​ចំ​ណី​អា​ហារ​​ គ្រ​ប់​គ្រាន់​​សម្រាប់​​អតិ​ថិ​ជន​​របស់​ខ្លួន​​នៅ​ឡើយ​​។

S_0044dអ្នក​ជំ​នាញ ​​ផ្នែក​​សុវត្ថិ​ភាព​​ចំ​ណី​អា​ហារ​​លើក​ឡើង​ថា ​ប្រ​ទេស​​កម្ពុជា​​គឺ​ជា​​ប្រ​ទេស​មួយ​​ក្នុង​​ចំ​ណោម​​ប្រ​ទេស​​ទាំង​​១​៥​​នៅ​​អា​ស៊ី​​ដែល​​ កំពុង​​តែ​មាន​​បញ្ហា​​ផ្នែ​ក​​សុវត្ថិ​ភាព​​ចំ​ណី​អា​ហារ​​ផង​ដែរ​​។​ ហើយ​​ប្រ​ទេស​​កម្ពុជា​​ត្រូវ​​ការ​​រយៈ​ពេល​​យូរ​​បន្តិច​ ដើ​ម្បី​​ធ្វើ​ការ​​កែ​ប្រែ​​ឲ្យ​​ភោ​ជនីយ​ដ្ឋាន​​ទាំង​នោះ​​ផលិត​​ចំ​ណី​អា​ហារ​​ប្រ​កប​ដោយ​​ ជំ​នឿ​​ចិត្ត​​សម្រាប់​​អ​តិ​ថិ​ជន​​។​​

លោក ​ចាន់ ស៊ី ​អនុ​ប្រ​ធាន ​​សមា​គម​​ភោជ​នីយ​ដ្ឋាន​​នៅ​​កម្ពុជា​ បាន​​មា​ន​ប្រ​សា​សន៍​ថា ​សុវត្ថិ​ភាព​​ផ្នែក​​ចំ​ណីអា​ហារ​​ពិ​ត​ជា​​មាន​​សារៈ​សំ​ខាន់​​សម្រាប់​​អតិ​ថិ​ជន​​ដែល​​ បរិ​ភោគ​​។​ លោក​​បន្ត​ថា​​ចំ​ណីអា​ហារ​​គឺ​ជា​​ចំ​ណែក​​មួយ​​យ៉ាងសំ​ខាន់​​ចំ​ពោះ​​សុខភា​ព​​អ្នក​​ បរិ​ភោគ​​ហើយ​​ប្រ​សិន​បើ​​ចំ​ណីអា​ហារ​​មិន​​ស្អាត​​មា​ន​​មេ​រោគ​​នឹង​​បង្ក​​ផល​ប៉ះ​ពាល់​​ ផ្នែក​​សុខភា​ព​​ដល់​​អ្នក​​បរិ​​ភោគ​​ទ​​ភ្លាមៗ​​និង​​រយៈ​ពេ​ល​​វែង​​។ ​លោក​​ថា ​ពេល​នេះ​​រដ្ឋា​ភិ​បាល​​កម្ពុ​ជា​​ក៏​បាន​​នឹង​​កំ​ពុង​​ធ្វើ​ សេច​ក្តីព​ង្រាង​ច្បាប់​​ផ្នែក​​សុវ​ត្ថិភាព​​ចំ​ណី​អា​ហារ​​នេះ​​ផង​ដែរ​​។​ លោក​​បន្តថា​​កា​​បណ្តុះប​ណ្តាល​​ធន​ធាន​មនុស្ស​​ដើ​ម្បី​​ផលិត ​ចំ​ណី​អា​ហា​រ​​ដែល​​ស្អាត​​មាន​​អនា​ម័យ​​មុន​​ពេល​ដែល​​ច្បាប់​​ត្រូ​វ​បាន​​យក​មក​អនុវត្ត​​ ​គឺ​ជា​​វិធាន​ការ​​មួយ​​មាន​​ប្រ​សិទ្ធ​ភាព​​ជាង​គេ​។​​

ដើម្បី​ ​ចូល​រួម​ចំ​ណែក​​ក្នុង​ការ​​បង្កើន​​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​ផ្នែក​​សុវត្ថិ​ភាព​​ ចំ​ណី​អា​ហារ​​នេះ​​ដែរ​​ក្រុ​ម​ហ៊ុន​​ផាក​​កា​ហ្វេ​​រួម​​និង​​ក្រុ​ម​ហ៊ុន​​បច្ចេ​ក​វិទ្យា​​ ឧស្សា​ហកម្ម​​អា​ហារ​​និង​​គ្រឿង​​បរិក្ខារ​​បាន​រៀប​ចំ​​វគ្គ​​បណ្តុះ​បណ្តាល​​ដល់ ​អាជិ​​វករ ​ផ្នែក​​ភោ​ជនីយ​ដ្ឋាន ​ឧ​ហ្សា​​ហ​កម្ម​​ចំ​ណី​អា​ហារ​​ជា​ច្រើន ​ឲ្យ​​បាន​​យល់​​អំពី​​អត្ថ​ប្រ​យោជន៍ ​និង​​និតិ​​វិធី​​ក្នុង​​ការ​ផលិត​​ចំ​ណី​អា​ហារ​​ប្រ​កប​ដោយ​​គុណ​ភា​ព​​សុវត្ថិ​ភាព​​ខ្ពស់​​ សម្រាប់​​អតិ​ថិ​ជន​​របស់​ខ្លួន ​ពិ​សេស​​ដើម្បី​​ចូល​រួម​​ប្រ​កួត​ប្រ​ជែង ​ជា​មួយ​​បណ្តា​​ផលិត​ផល​នានា​​ក្នុ​ង​​តំ​បន់​​ក៏​ដូច​ជា​​ឆាក​​អន្តរ​ជាតិ​​ផោង​​ដែរ​​​។​

លោក​​ វេជ្ជ​បណ្ឌិត​ អ៊ុយ ដេ​​​វីន​​តំ​ណាង​ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​​ឧស្សា​ហកម្ម​​អា​ហារ​​និង​​គ្រឿង​​បរិក្ខារ​​បាន​​ លើក​ឡើង​​ថា ​វគ្គ​​បណ្តុះ​បណ្តាល​​នេះ​​នឹង​​បន្ត​ធ្វើ​​ឡើង​ជា​​រៀល​រា​ល់​​ខែ​​ដើ​ម្បី​​ធ្វើ​យ៉ាង​ណា​ ​ឲ្យ​​ចំ​ណី​អា​​ហារ​​នៅ​​កម្ពុជា​​ ត្រូវ​បាន​​ទទួល​ស្គាល់​​ក្នុង​​តំ​បន់​​អា​ស៊ាន​ និង​​ជា​​អន្តរ​ជាតិ​​។​ ការ​សិក្សា​​ដំ​ណាក់​កាល​​នី​មួយៗ​​នៃ​​ការ​ផលិត​​បាន​​ត្រឹម​ត្រូវ​​បូក​រួម​​ទាំង​​ ធន​ធាន​មនុស្ស​​ឆ្លង​កាត់​​ការ​បណ្តុះ​ប​ណ្តាល​ សម្ភារៈ​​ផលិត​ និង​​បន្ទប់​​មា​ន​​អនា​ម័យ ​និង​​មាន​​វិធី​សាស្ត្រ​​ក្នុ​ង​ការ​​ទប់​ទល់​​ការ​ចម្លង​​មេ​រោគ​​បាន​​ត្រឹ​ម​ត្រូវ​​។​

លោក​​បាន​បន្ថែម​ ថា ​ដើម្បី​​ឲ្យ​​ភោជ​នីយ​ដ្ឋាន​​សហ​គ្រាស​​ទទួល​បាន​ប្រ​ព័ន្ធ​​គុណ​ភាព​​ការ​ផលិត​​ចំ​ណី​អា​ហារ​ ​មួយ​​គឺ​​តម្រូវ​​ឲ្យ​​មាន​​កា​រ​ចូល​​រូ​​ម​ពី​​គ្រប់​ផ្នែក​​ប្រ​ព័ន្ធ​​ច្បាប់​​រដ្ឋ ​អតិ​ថិជន ​និង​​គោល​កា​រណ៍​​របស់​​អាជី​វ​​ករ​​ឬ​​ក្រុម​​ហ៊ុន​​ផ្ទាល់​​តែ​ម្តង​​។​ លោក​​បាន​បញ្ជាក់​ថា​​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​​មនុស្ស​​គឺ​ជា​​ចំណុច​​សំ​ខាន់​​ដើ​ម្បី​​ចាប់​ផ្តើម​​ ក្នុង​ការ​​ចូល​រួម​​ផលិត​​ចំ​ណីអា​ហារ​​ប្រ​ក​បដោយ​​គុណ​ភាព​​សុវត្ថិ​ភាព​​សម្រាប់​​អ្នក​​ បរិ​ភោគ ​ហើយ​​វគ្គ​​បណ្តុះ​បណ្តាល​​នៅ​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​នេះ ​​នឹង​​រួម​ចំ​ណែក​​ច្រើន​​ក្នុង​​ការ​ជួយ​​ជំរុញ​​ឲ្យ​​កម្ពុ​​ជា​មាន​​ការ​​ផលិត​​ ចំ​ណី​អា​ហារ​​ដែល​មាន​​អនា​ម័យ​​សម្រាប់​​អតិថិ​ជន​​ពិ​សេស​​សម្រាប់​​ភ្ញៀវ​​ទេស​ចរណ៍​​ជាតិ​ ​និង​​អន្តរ​ជាតិ​​តែ​ម្តង​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative