ជំរុញ​ឲ្យ​ស្ត្រី​កម្ពុជា​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត​ដើ​ម្បី​ចូល​រួម​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​

លោក​ស្រី​សាស្ត្រា​ចារ្យ​ទុង​រដ្ឋា​វី​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា​និង​ទា​រក​បាន​យក​ទិវា​សិទ្ធ​នារី​អន្តរ​ជាតិ​៨​មីនា​ឆ្នាំ​២០​១៥​ជំរុញ​ឲ្យ​ស្ត្រី​កម្ពុ​ជា​ត្រូវ​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដើ​ម្បី​ចូល​រួម​ចំ​ណែក​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​។​

IMG_1695dលោក​ស្រី​សាស្ត្រា​ចារ្យ​ទុង​រដ្ឋា​វី​បាន​មាន​ប្រ​សា​សន៍​កាល​ពី​ថ្ងៃទី​៦​មីនា​ឆ្នាំ​២០​១៥​ថា​ទិ​វា​សិទ្ធ​នារី​មី​នា​គឺ​ជា​ទិវា​មួយ​មាន​សារៈ​សំ​ខាន់​ណាស់​សំ​រាប់​នារី​ប្រ​ទេស​កម្ពុជា​ក៏​ដូច​ជា​នារី​នៅ​ទូទាំង​ពិភព​លោក​ដែល​រំលឹក​ពី​វីរភាព​របស់​នារី​ក្នុង​ការ​ទាម​ទារ​សិទ្ធ​សេរី​ភាព​ស្មើ​នឹង​បុរស​នៅ​ក្នុង​សង្គ​ម​និង​កន្លែង​ការ​ងារ​។​ប៉ុន្តែ​សំរា​ប់​ប្រ​ទេស​កម្ពុជា​នារី​មិន​អន់​នោះ​ទេ​ពោល​គឺ​នារី​មាន​ប្រ​វត្តិ​ខ្លាំង​ក្លា​ដូច​បុរស​អញ្ចឹង​ដែរ​។​ជាក់​ស្តែង​យើង​ក្រ​ឡេក​មើ​ល​ប្រវត្តិ​សាស្ត្រ​ខ្មែ​រ​ព្រះ​នាង​លីវ​យី​ឬ​សោ​ម៉ា​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ដ៏​ឆ្លា​ត​វៃ​និង​សម័យ​ព្រះ​បាទ​ជ័យ​វរន្ម័​ន​ទី​៧​ដែ​ល​មាន​មហា​សី​ព្រះ​នាម​ព្រះ​នាង​ឥន្ទ្រ​ទេវី​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​ការ​រីក​ចំរើន​ជឿន​លឿន​។​លោក​ស្រី​បាន​បន្ត​ថា​នេះ​បង្ហា​ញ​ថា​បុរស​ចូល​រួម​ជា​មួយ​ស្ត្រី​ពិត​ជា​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​រីក​ចំរើន​។​ដូច​នេះ​ទិវា​សិទ្ធ​នារី​វា​ក៏​ជា​កា​រ​រំលឹក​ដល់​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ​របស់​ស្ត្រី​តាំង​ពី​សម័​យ​មុនៗ​និង​អប​អរ​សាទ​រ​ដល់​ជា​មួយ​នារី​នៅ​ទូ​ទាំង​ពិភព​លោក​។​

ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​ស្ត្រី​នៅ​កម្ពុជា​លោក​ស្រី​សាស្ត្រា​ចារ្យ​ទុង​រដ្ឋា​វី​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ទៀត​ថា​ថ្វី​ត្បិ​ត​តែ​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​ការ​ប្រើ​អំពើ​ហឹង្សា​លើ​ស្ត្រី​ក៏​ដោយ​ក៏​លោក​ស្រី​ចាត់​ទុក​ថា​ស្ត្រី​កម្ពុជា​មាន​សិទ្ធ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ជា​​មួយ​សង្គម​ពោល​គឺ​ស្ត្រី​អាច​ធ្វើ​អ្វី​បាន​តាម​ដែល​ខ្លួន​ចង់​មិន​ដូច​ពាក្យ​ដែល​និយាយ​ថា​ស្ត្រី​បង្វិល​ចង្ក្រា​ន​មិន​ជុំ។​តាម​ពិត​ពាក្យ​នេះ​ដោយ​សារ​តែ​សម័​យ​នោះ​សាលា​រៀន​ភាគ​ច្រើ​ន​មាន​តែ​នៅ​ក្នុ​ង​ទីវត្ត​អារាម​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មិន​អាច​រៀន​សូត្រ​បាន​។​អញ្ខឹង​ហើយ​បាន​ជា​គេ​ឃើញ​មាន​តែ​បុរសៗ​រៀន​សូត្រ​ក្នុង​វត្ត​ព្រោះ​ថា​បុរស​អាច​រស់​នៅ​ក្នុ​ង​វត្ត​ជា​មួ​យ​ព្រះ​សង្ឃ​បាន​រីឯ​ស្ត្រី​វិញ​មិ​ន​អាច​ស្នាក់​នៅ​ក្នុង​វត្ត​បាន​ទេ។​

លោក​ស្រី​បាន​បន្ថែម​ថា​ប៉ុន្តែ​ពាក្យ​នេះ​បាន​សាប​រលាប​ជា​យូរ​ណាស់​មក​ហើយ​ព្រោះ​ថា​សម័យ​នេះ​ស្ត្រី​ទទួល​បាន​ការ​អប់​រំ​ខ្ព​ស់​មាន​ការ​ងារ​ល្អ​និ​ង​ជា​អ្នក​ដឹក​នាំ​ក្នុង​ស្ថា​ប័ន​នានា​ផង​ដែរ​។​លោក​ស្រី​សាស្ត្រា​ចារ្យ​បាន​ពន្យល់​ថា​ស្ត្រី​ពី​សម័យ​មុន​ក៏​មា​ន​មួយ​ចំនួន​ទទួល​បាន​កា​រ​អប់រំ​ខ្ពស់​ដែ​រគឺ​ស្ត្រី​អាច​ធ្វើអ្វីៗ​ដែល​បុរស​អាច​ធ្វើ​បាន​ដែរ។​

លោក​ស្រី​ទុង​រដ្ឋា​វី​បាន​ឲ្យ​ដឹង​ទៀត​ថា​បច្ចុ​ប្បនេះ​ទាំង​រាជ​រដ្ឋា​ភិបាល​និង​ក្រ​សួង​សុខា​ភិ​បាល​បាន​យក​ចិត្ត​ទុក​ដាក់​និង​គិត​គូរ​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី​ដោយ​បាន​ខិត​ខំ​បង្កើន​ចំនួន​ស្ត្រី​ទៅ​ក្នុ​ង​មុខ​តំ​ណែង​ធំៗ​ជា​ច្រើន។​និយាយ​ជា​រួម​នៅប្រ​​ទេស​កម្ពុជា​មិន​មាន​ការ​រើស​អើង​ស្ត្រី​ទេ។​

លោក​ស្រី​ទុង​រដ្ឋា​វី​បាន​ចូល​បំរើ​ការ​ងារ​នៅ​ម​ជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា​និង​ទារក​នេះ​តាំ​ង​ពី​ឆ្នាំ​១៩​៩០​ដោយ​លោក​ស្រី​ជា​គ្រូ​ពេទ្យ​។​លុះដ​ល់​ឆ្នាំ១​៩​៩៨​លោក​ស្រី​ត្រូវ​បាន​ប្តូរ​ពី​គ្រូ​បេទ្យ​ព្យា​បាល​ទៅ​ធ្វើ​នៅក​ម្ម​វិធី​សុខ​ភាព​បន្ត​ពូជ។​នៅ​ឆ្នាំ​២០​០៥​លោក​ស្រី​ត្រូ​វ​បាន​តំឡើង​ជា​អនុ​ប្រធាន​មជ្ឈ​មណ្ឌ​ល​ជាតិ​គាំ​ពារ​មាតា​និង​ទារក​និង​ជា​ប្រ​ធាន​កម្ម​វិធី​ជាតិ​សុខ​ភាព​បន្ត​ពូជ​រហូត​ដល់​ខែ​ម​ករាឆ្នាំ​២០​១២​លោក​ស្រី​ត្រូបា​ន​តែង​តាំង​ជា​ប្រ​ធាន​មជ្ឈ​មណ្ឌល។​

​លោក​ស្រី​សាស្ត្រា​ចារ្យ​បាន​បញ្ជា​ក់​ថា​នេះ​ប​ង្ហាញ​ថា​ឲ្យ​តែមា​ន​សមត្ថ​ភាព​ស្ត្រី​អាច​ធ្វើ​ជា​អ្ន​ក​ដឹក​នាំ​បាន​ដូច​បុរស​ដែរ​។​តែ​យ៉ាង​ណាក៏​ដោយ​លោក​ស្រី​មិន​ចង់​បាន​សិទ្ធ​ខ្ព​ស់​ជា​ង​បុរស​នោះ​ទេ​គឺ​សូម​ស្មើ​នឹង​បុរស​បាន​ហើយ​ដូច​ជា​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុ​ង​ការ​ការ​ទទួល​បាន​ការ​សិក្សា​ការ​បញ្ចេញ​មតិ​និង​ការ​គ្រ​ប់​គ្រង​ដឹ​នាំ​ជា​ដើម។​តែ​ស្ត្រី​អាច​ធ្វើ​ដូច​បុរស​បាន​លុះ​ត្រា​តែ​ស្ត្រី​យើង​មាន​សមត្ថ​ភាព​ដែរ​។​ដូច​នេះ​ក្នុ​ង​ឪ​កាស​ទិវា​សិទ្ធ​នារី​៨​មីនា​នេះលោ​ក​ស្រី​សូម​អំ​ពាវ​នាវ​ដល់​ស្ត្រី​ត្រូ​វ​បង្កើន​សម​ត្ថ​ភាព​របស់​ខ្លួន​បន្ថែម​ទៀតដើ​ម្បី​ចូល​រួម​ចំ​ណែក​ជា​មួយ​បុរសៗ​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​យើង​ឲ្យ​កាន់​តែរី​ក​ចំរើន​ថែម​ទៀត។​

ទិវា​អន្ត​រ​ជាតិ​នារី ​៨ ​មិនា ​ឆ្នាំ​ ២០​១៥នេះ​គឺ​ជា​ខួបទី​១០៤​  ក្រោ​ម​ប្រ​ធាន​បទ​ ដំណើរ​ឆ្ពោះ​​ទៅ​​មុខ​​៖​ ស្រ្តី​កម្ពុជា​ក្រោយ​សន្និ​សិទ​ស្រ្តី​ ពិ​ភព​លោក​ឆ្នាំ​១៩​៩៥​ក្នុង​គោល​បំ​ណង​ ធ្វើ​ការ​បំផុស​ និង​កៀរ​​គ​រ​ ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ធ្វើ​ការ​រួម​គ្នា​ ដើ​ម្បី​ធ្វើ​អោយ​ស​ម្រេច​​បា​ន​​នូ​វ​សម​ភាព​​ដ៏​ពិត​ប្រា​កដរ​វាង​ បុរស ​និង​ស្ត្រី​ ក៏​ដូច​ជា​ដើម្បី​អោយ​មាន​ការ​​ទទួល​ស្គាល់​​ថា​ស្ត្រី​​គឺ​ជា​​ភ្នាក់​​ងា​រ​ដ៏​សំ​ខាន់​ដែល​មាន​តួនាទី​ធ្វើអោ​យ​សង្គ​ម​មាន​ការ​ផ្លាស់​ ប្តូ​រ​ប្រែ​មុខ ​មាត់​ថ្មី ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative