គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃទី​​៦​​ខែ​មីនា​​ ស្លាប់​មនុស្ស ​០៥​​នាក់​ របួស​ធ្ងន់​​ស្រាល​​១​៦​​នាក់​

យោង​​តាម​​របាយ​​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​​ប្រា​ប់​​ឲ្យ​​ដឹ​ង​​ថា កាល​ពី​ថ្ងៃ​ទី​​៦ ​ខែមី​នា ​ឆ្នាំ​​២០​១៥​​នេះ មា​ន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​​កើត​ឡើង​​ចំនួន ​០៨​​លើក​ ក្នុង​​នោះ​​យប់​​០៥​​លើក​​, ​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន ​០៥​​នាក់​ (​​ស្រី​​​១​​នាក់​​) ​រង​​របួស​​ធ្ងន់ ​១១​​នាក់ ​(​​ស្រី​​៥​​នាក់​​),​ និ​ង​​របួស​ស្រាល​​០​៥​​នាក់​ (​​ស្រី​​៤​​នាក់​​)។

11024702_358114657706964_8813126902319714132_nxនៅ​ក្នុង ​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​យន្ត​​សរុប​​ទាំង​អស់ ​១២​​គ្រឿង ​ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន ​០៦​​គ្រឿង​​, ​រថ​យន្ត​​ធុន​​តូច​​ចំនួន ​០៦​​គ្រឿង។​

ប្រ​ភព​​ព័ត៌​មាន​​ខាង​លើ​​ប្រាប់​​បន្ត​​ឲ្យ​​ដឹ​ង​​ថា ​មូល​ហេ​តុ ​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ ​បណ្ដាល​​មក​ពី​​ល្មើស​​ល្បឿន​​០១​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​១​​លើក​​,​​ស្រ​វឹង​​២​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​២​​លើក​​និង​​កត្តា​​យាន​យន្ត​​២​​លើក​។ ​ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភា​ព​​ចំ​នួន​​០៨​​នា​ក់​​(​​យប់​​០៥​​នាក់​​)។​

យោង​​ តាម​​របាយ​​ការណ៍​​ពី​​នា​យ​ក​ដ្ឋាន​​សណ្តាប់​​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​​ប្រា​ប់​​បញ្ជាក់​​ឲ្យ​​ដឹ​ង​​ថា ​កាលពី​​ថ្ងៃ​ទី​​៦ ​ខែ​មី​នា ​ឆ្នាំ​​២០​១៥​​នេះ ​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័​យ​​សរុប​​ចំនួន​​៩០៩​​គ្រឿង​​(​​រថ​យន្ត​​ធំ​​៣៣៤​​គ្រឿង​​)​​ស្មើ​​និង​​៩២០​៣​​ករណី ,​​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៤៣៩​​គ្រឿង ​ស្មើ​​និង​​៤៥០​​ករណី ​រួមមា​ន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុព​ល​ភាព​​១១​​ករណី​​,​គ្មាន​​ប័ណ្ណ​​អាជីវ​កម្ម​​២​៥​​ករណី​​,​​គ្មា​ន​​ឈៀក​​២៦​​ករណី​​,​​ឈៀក​​ហួស​​សុព​ល​ភាព​​៨​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​១៤៦​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វាត់​​២៣១​​ករណី​​,​​មិន​​គោ​រព​​សញ្ញា​​ចរា​ចរណ៍​​៣​​ករណី​ ,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៤៧០​​គ្រឿង​ ស្មើ​​និង​​៤៧០​​រ​ណី​​រួម​​មា​ន​ ដឹក​​សំពីង​សំ​ពោង​​៤២៨​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ​​៣៨​​ករណី​​,​​បក​​កញ្ចក់​​ពណ៌​​៤​​ករណី។​

​ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,០​៨៨​​គ្រឿង​ក្នុង​​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៣១​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៤០៩,​​អត់​​កញ្ចក់​​និង​​មួក​​៧​​ករណី​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣៥​​ករណី​​,​​ស្លាក​លេខ​​បាក់ ​ឬ​​ខូច​​២​​ករណី ​និង​​ស្រវឹ​ង​​៤​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative