ជប៉ុន​នឹង​ផ្តល់​ជំ​នួយ​អគារ​កំ​ពស់​៤​ជាន់​ដល់​ក្រ​សួង​សុខា​ភិ​បាល​សំរាប់​បណ្តុះ​បណ្តាល​ឆ្មប​

រាជ​រដ្ឋា​ភិ​បាល​ជប៉ុន​គ្រោង​នឹង​សាង​សង់​អគារ​កំព​ស់​៤​ជាន់​នៅ​ក្នុង​បរិ​វេណ​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា​និង​ទារក​សំ​រាប់​ធ្វើ​ការ​បណ្តុះ​បណ្តាល​និង​បំ​ប៉ន​សមត្ថ​ភាព​បន្ថែម​ដល់​គ្រូ​ពេទ្យ​និង​និ​ស្សិត​ពេទ្យ​ផ្នែក​ឯក​ទេស​សម្ភព​រោគ​ស្ត្រី​និង​ទារក​។​

01a680008-copy-300x285dលោក​ស្រី​សាស្ត្រា​ចារ្យ​ទុង​រដ្ឋាវី​ប្រ​ធាន​មជ្ឈម​ណ្ឌល​ជាតិ​គាំ​ពារ​មាតា​និង​ទារ​ក​បាន​មាន​ប្រ​សាសន៍​ថា​ដោយ​សារ​កំ​ណើន​នៃ​អ្ន​ក​ជំ​ងឺ​ក៏​ដូច​ជា​ស្ត្រី​មក​សំ​រាល​កូន​នៅ​ក្នុង​មជ្ឈ​មណ្ឌ​ល​មា​ន​កា​រ​កើន​ឡើង​ពី​មួ​យ​ឆ្នាំ​ទៅ​មួយ​ឆ្នាំនោះមជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា​និង​ទារក​បាន​ស្នើ​សុំ​ដល់​រាជ​រដ្ឋា​ភិ​បាល​ជប៉ុន​តាម​រយៈ​សួង​សុខា​ភិ​បាល​និង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ដើម្បី​សាង​សង់​អគារ​មួយ​ទៀត​នៅ​ក្នុង​​បរិ​វេណ​​មជ្ឈ​មណ្ឌល​ដោយ​ទុក​អគារ​ចាស់​ដែល​ជា​ជំនួ​យ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​ជប៉ុន​បាន​សាង​សង់​តាំង​ពី​ឆ្នាំ​១៩​៩៧​មក​នោះ​សំ​រាប់​ដាក់​អ្នក​ជំ​ងឺ​ទាំង​អស់។​

លោក​ស្រី​បាន​បន្ត​ថា«​ឥឡូវ​នេះ​រាជ​រដ្ឋា​ភិ​បាល​ជប៉ុន​បា​ន​យល់​ព្រម​តាម​សំ​ណើរ​របស់​យើង​ហើយ​ដោយ​ផ្តល់​ជា​អគារ​មាន​កំ​ពស់​៤​ជាន់​នៅ​ក្នុង​បរិ​វេណ​មជ្ឈ​មណ្ឌល​តែ​ម្តង​ហើយ​តាម​គំ​រោង​អគា​រ​នេះ​គ្រោ​ង​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ»​។​លោក​ស្រី​បាន​បន្ថែម​ថា​ការ​សាង​សង់​អគារ​នេះ​គ្រោង​នឹង​ចំ​ណាយ​ថវិ​កា​ប្រ​មាណ​៩២១​លាន​យ៉េន​ប្រ​ហាក់​ប្រហែល​នឹង​ជាង​៩​លាន​ដុល្លា​អាមេ​រិ​ក​(​តំលៃ​ដេញ​ថ្លៃ​រួច​)​។​អគា​រ​នេះ​សំ​រាប់​ធ្វើ​ការ​បណ្តុះ​បណ្តាល​បំ​ប៉ន​បន្ថែម​សមត្ថ​ភាព​ដល់​បុគ្គ​ល​ឆ្ម​ប​នៅ​ក្នុ​ង​មជ្ឈ​មណ្ឌល​និ​ង​សំ​រាប់​ឲ្យ​និ​ស្សិត​ពេទ្យ​ផ្នែក​ឆ្មប​សម្ភព​រោគ​ស្ត្រី​និង​ទារក​មក​ធ្វើ​កម្ម​សិក្សា​ផង​ដែរ​។​ក្រៅ​ពី​នេះ​អគារ​នេះ​ក៏​មាន​បន្ទប់​ផ្នែ​ក​រដ្ឋ​បាល​ផង​ដែរ​ដោយ​សារ​តែ​អគារ​ចាស់​ទុក​សំ​រាប់​ដាក់​អ្នក​ជំ​ងឺ​ទាំង​អស់។​

លោក​ស្រី​សាស្ត្រា​ចារ្យ​ទុង​រដ្ឋា​វី​សង្ឃឹម​ថា​បន្ទាប់​ពី​សាង​សង់​អកា​រ​នេះ​រួច​នោះ​នឹ​ង​អាច​ជួយ​សំ​រួល​ដល់​ការ​លំ​បាក​រ​ប​សើ​មជ្ឈ​មណ្ឌល​ក្នុង​ការ​ផ្តល់​សេ​វា​ជួន​ដល់​ពល​រដ្ឋ​កម្ពុជា​និង​អាច​បង្កើន​សមត្ថ​ភាព​របស់​បុគ្គ​លិក​ឆ្មប​កាន់​តែ​ប្រើសើរ​ថែម​ទៀត​ក្នុង​ការ​ផ្តល់​សេ​វា​ដល់​ប្រ​ជា​ពល​រដ្ឋ​យើង​ពិ​សេស​ស្ត្រី​ក្នុ​ង​វ័យ​បន្ត​ពូជ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative