សម្តេច​​សង្ឃ​នា​យក​ភូមា​ប្រ​គេន​ព្រះ​ទន្ត​ព្រះ​ពុទ្ឋ​ជូន​សម្តេច​ព្រះ​វណ្ណ​រតន៍​ណយ ​ច្រឹក​ក្នុង​ពេល​ព្រះ​អង្គ​យា​ង​ទៅ​ទទួល​សញ្ញា​បត្រ​នៅទី​នោះ​

រដ្ឋា​​ភិបាល​ប្រ​ទេស​ភូមា ​បាន​ប្រ​គេន​នូវ​គោរ​មងា​ដល់​ព្រះ​វ័​នរតន៍​ណយ​ ច្រឹក​ព្រះ​សង្ឃ​នា​យក​រងទី៣​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​ដែល​​ព្រះ​អង្គ​ជា​ថ្នាក់​ដឹក​នាំ​សង្ឃ​ជាន់​ខ្ពស់​ទី៥​ហើយ​ ដែល​បាន​ទទួល​ស​ញ្ញា​បត្រ​បែប​នេះ​ពី​រដ្ឋា​ភិបាល​ភូមា​។​

IMG_2244dក្នុង​ពេល​ជា​មួយ​គ្នា​នេះ ​លោក​CHO​ HT​U​N​ A​U​N​G​ឯក​អគ្គ​រដ្ឋ​ទូត​សា​ធារ​ណៈ​រដ្ឋ​ភូមា ​និង​លោក​ស្រី ​ព្រម​ទាំង​ប្រ​ធាន​សេ​នា​នុព័ន្ឋ​យោ​ធា​ភូមា​ប្រ​ចាំ​កម្ពុជា​ ក៏​បាន​អញ្ជើញ​ទៅ​ទទួល​ព្រះ​រាជ​ដំ​ណើរ ​យាង​ត្រ​លប់​របស់​សម្តេច​ណយ​ ច្រឹក​​ដ​ល់​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ផង​ដែរ។​

សម្តេច​ព្រះ​មហា​អរិយវង្ស​សៅរ៍ ​ច័ន្ទ​ថុល្ល​ព្រះ​អាគារ​ធិកា​រ​ពុទ្ឋិក​សិក្សា​ជាតិ​ និង​ជា​ចៅ​អធិ​ការ​វត្ត​កុសុ​មា​រ៉ាម​(​ហៅ​វត្ត​លង្ការ​)​ ដែល​បាន​យាង​អម​ដំ​ណើរ​ព្រះ​​វណ្ណ​រតន៍​ណយ​ ច្រឹក​ទៅ​កាន់​ប្រ​ទេស​ភូមា ​បាន​យាង​ត្រ​លប់​មក​ដល់​ព្រះ​រា​ជា​ណា​​ចក្រ​កម្ពុជា​នៅ​រាត្រី​ទី៦ ​មិនា​កន្លង​មក​បាន​មាន​ថេ​រ​ដិកា​ ក្នុង​សន្និ​សីទ​សារ​ព៌ត​មាន​​នៅ​ព្រ​លាន​យន្ត​ហោះ​អ​ន្តរ​ជាតិ​ភ្នំពេញ​ថា​ តប​តាម​ការ​អញ្ជើញ​ពី​ប្រ​មុខ​រដ្ឋា​ភិ​បាល​ភូមា ​សម្តេច​ព្រះ​វណ្ណ​រតន៍​ណយ ​ច្រឹក​បាន​យាង​ទៅ​កាន់​ប្រ​ទេស​ភូមា​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដើម្បី​ទទួល​សញ្ញា​បត្រ​កិត្តិ​យស ​និង​យាង​ទស្សន​កិច្ច​នៅ​ប្រ​ទេស​ភូ​មា ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​​យ៉ាង​ពេញ ​ទំហឹង​ពី​សម្តេច​សង្ឃ​នា​យក​ភូមា ​សម្រាប់​ការ​យាង​ទស្សន​កិច្ច ​នៅ​តាម​ពុទ្ឋ​បូជ​នីយ​ដ្ឋាន​នានា​នៅ​​ប្រ​ទេ​​​ស​ភូមា។​​

ក្នុង​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ចាប់​ពី​ថ្ងៃ​ទី​២៦​កុម្ភៈ ​ដល់​ថ្ងៃទី​៦​មិនា ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​សង្ឃ​ពី​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​សង្ឃ​នៃ​ប្រ​ទេស​ផ្សេងៗ​ទៀត ​បាន​យាង​ទៅ​ទទួល​គោ​រម្យ​ងារ ​​និង​សញ្ញា​បត្រ​កិត្តិ​យស​នេះ​នៅ “​មហា​សា​សន​វិមាន​”​នៃ​រ​ដ្ឋ​ធានី​ណៃ​ពិ​ដោរ។​ ក្នុង​ដំ​ណើរ​យាងទ​ស្សន​កិច្ច​នេះ ​សម្តេច​ព្រះ​វ័ន​រត​ន៍​ណយ ​ច្រឹក​ ក៏​បាន​ចូលប​ង្គុំ​គាល់​ជា​មួយ​ស​ម្តេ​ច​សង្ឃ​នា​យក​ភូមា​K​u​​​m​a​r​a​bh​i​v​a​n​s​a​ ដែល​ជា​សង្ឃ​ទទួល​បាន​ការ​គោរ​ព​បំ​ផុត​នៅ​ប្រ​ទេស​ភូមា ស​ម្តេច​សង្ឃ​អង្គ​នោះ ក៏​បាន​ប្រ​គេន​ព្រះ​ទន្តា​ព្រះ​ពុទ្ឋ​អង្គ​ជូន​ស​ម្តេច​ណយ​ ច្រឹក​ផ​ង​ដែរ​។​

IMG_2247dwក្នុង​ឳកាស​យាង​ទស្សន​កិច្ច​នេះ ​ក៏​មាន​ការ​ជួយ​ជ្រោ​ម​​ជ្រែង​ពី​មន្រ្តី​ក្រ​សួង​កា​​របរ​ទេស​កម្ពុជា ​និង​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹ​ង​ពី ​សម្តេច​អគ្គ​ម​ហា​សេ​នាប​តី​តេ​ជោ​ហ៊ុន ​សែន​ ដែល​ជា​ប្រ​មុខនៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ផង​ដែរ​។​

​ សម្តេច​ព្រះ​អរិ​យ​វង្ស​សៅរ៍ ​ច័ន្ទ​ថុល្ល​បាន​បន្ត​ថា ​“​សម្តេច​ព្រះ​វ័ន​រតន៍​ណយ​ ច្រឹក​ជា​សម្តេ​​ចសង្ឃ​ជាន់​ខ្ពស់ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ទី៥​ ដែល​បាន​ទទួល​គោ​រម្យ​ងា​រ​ទទួល​ស្គាល់ ​ពី​​រដ្ឋា​ភិ​បាល​នៃ​ប្រ​ទេស​ភូមា​ បើ​គិ​​ត​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ ​រំដោះ​ឆ្នាំ​១៩​៧៩​​​ម​ក​”។​សម្តេច​បន្ត​ថា ​“​ចំ​ណែក​ព្រះ​ទន្តា​រប​ស់​ព្រះ​ពុទ្ឋ​ នឹង​ត្រូវ​ដាក់​កំ​កល់​ នៅក្នុង​វត្ត​របស់​សម្តេច​វ័ន​រតន៍​គង់​នៅ ​ហើយ​ការ​រៀប​ចំ​ពិ​ធី​ពុទ្ឋា​ភិ​សេក​នឹង​ធ្វើ​នៅ ​ពេល​ក្រោ​យ​ ក្រោយ​ពេល​វិមា​ន​តំ​ក​ល់​ព្រះ​ទន្តា​សាង​សង់​រួច​រាល់”​។​

សម្តេច​បន្ត​ថា ​“​នេះ​ជា​ម​ង្គល​ដ៏​ប្រ​សើរ​ ហើយ​ជា​សេរី​សួស្តី ​និង​នាំ​សេ​ច​ក្តី​សុខ​ដល់ ​សេចក្តី​ចំរើន​រុង​រឿង​ដល់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​បាន​ទទួល​ព្រះ​ ទន្តា​ព្រះ​ពុទ្ឋ​អង្គ​មក​តំ​កល់​លើ​ដែ​ន​ដី​ពិ​សិដ្ឋ​នេះ”។​

បើ​តាម​សម្តេច​ព្រះ​អរិ​យ​វង្ស​បាន​ឲ្យ​ដឹង​ថា ​នៅ​ស​ម័យ​សង្គ​ម​រាស្រ្ត​និយម​ ពេល​ដែល​សម្តេច​អគ្គ​សង្ឃ​រា​ជ​ជួន ​ណាត​គង់​នៅ ​ទំនាក់​ទំនង​របស់​សង្ឃទាំ​ង​ពីរ​​មា​ន​ភាព​ជិត​ស្និទ្ឋ​ខ្លាំ​ង​ណាស់​ ហើយ​សម្តេច​សង្ឃ​និង​ថ្នាក់​ដឹក​នាំ​ភូមា​នា​សម័យ​

នោះ​បា​ន​ទទួល​ស្គាល់ ​នូវ​ព្រះ​សមត្ថ​ភាព​ដ៏​ឧត្តុង​ឧត្តម​របស់​សម្តេច​ជួន ​ណាត​និង​​ចាត់​ទុក​ព្រះ​អង្គ​ចា​អ្នក​ប្រាជ្ញ​ធំ​របស់​ភូមា ​ទើប​រដ្ឋា​ភិបា​ល​ភូមា​នា​សម័យ​នោះ​បាន​​ផ្តល់​គោរ​ម្យ​ងា​ដល់​ស​ម្តេច​ជា ​“​អគ្គ​មហា​បណ្ឌិត​”​ និ​ង​ចុង​ក្រោយ​ថ្វាយ​គោ​រម្យ​ងា​ជា ​“​អភ​ធ​ជ​ម​ហា​រដ្ឋ​គុរុ”​ ដែល​ជា​គោ​រម្យ​ងា​ខ្ពស់​បំ​ផុ​ត​និង​មាន​តែ​មួយ​គត់​នៅ​ប្រ​ទេស​ភូ​មា​នា​សម័យ​នោះ។​

សន្និសីទសារព៌តមានរបស់សម្តេចព្រះវ័នរតន៍ណយ ច្រឹក និងព្រះ​ទន្តាព្រះពុទ្ឋដែលសម្តេចសង្ឃនាយកប្រទេសភូមា ប្រគេនជូនសម្តេចណយ ច្រឹក (រូបថត លាងហួរ)។

 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

 

Google Analytics Alternative