អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សីល​ធម៌​សង្គម​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរ​ផ្លូវ​គោក​ថ្មី​ដល់​អ្នក​បើក​បរ​នៅ​តាម​ដង​ផ្លូវ​

ក្នុង​គោល​បំណង​ចូល​រួម​កាត់​បន្ថ​យ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ពិ​សេស​នៅ​ក្នុង​រា​ជ​ធានី​ភ្នំពេញ​នោះ​អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សីល​ធម៌​សង្គម​សហ​ការ​ជា​មួយ​ការិ​យា​ល័យ​ចរា​ចរ​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី៦​ខែ​កម្ភៈ​ឆ្នាំ​២០​១៥​បាន​ចុះផ្សព្វ​ផ្សាយ​ស្តី​ពី​ច្បាប់​ចរា​ច​រ​ផ្លូវ​គោក​ថ្មី​នៅ​តា​ម​ដង​ផ្លូវ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។​

IMG_1692sលោក​ប៉ូសំ​ណាង​ប្រ​ធាន​អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សី​ធម៌​សង្គម​ថា​ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​អង្គ​ការ​វប្ប​ធម៌​ជាតិ​និង​សីល​ធម៌​សង្គម​បាន​ចុះចែ​ក​សៀវ​ភៅ​ស្តីពី​ច្បាប់​ចរា​ចរ​ថ្មី​និង​សៀវ​ភៅ​ជំ​នួយ​ស្មារតី​បើក​បរ​ដល់​អ្ន​ក​បើក​បរ​នៅ​តាម​ដង​ផ្លួវ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​៦​ក​ម្ភៈ​អង្គ​ការ​របស់​លោក​បាន​ចុះ​ចែក​សៀវ​ភៅ​ជំនួយ​ស្មារតី​សំរា​ប់​អ្ន​ក​បើក​បរ​ចំនួន​៥០០​ក្បាល​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​ចំនួន​៥០០​ក្បាល​និង​ស្ទីក​ឃើ​ដែល​សរសេ​រ​ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​កុំ​ឲ្យ​មាន​គ្រឿ​ថ្នាក់​ចរា​ចរណ៍​សំរាប់​បិទ​ចំនួន​៥០០​ផ្ទាំង​ដើម្បី​ចែក​ដល់​អ្ន​ក​ធ្វើ​ដំ​ណើរ​នៅ​តាម​ផ្លូវ​ទល់​មុខ​ស្ថាន​ទួត​បា​រាំង​។លោក​បាន​បន្ត​ថាស​កម្ម​ភាព​ចែក​ចែក​សៀវ​ភៅ​ស្តី​ពី​ច្បាប់​ចរា​ចរ​ថ្មី​និង​សៀវ​ភៅ​ជំ​នួយ​ស្មារ​តី​បើក​បរ​នេះ​គឺ​ជា​កម្ម​វិធី​បន្ថែម​មួយ​ទៀត​របស់​អង្គ​ការ​សំ​រាប់​ឆ្នាំ​២០​១៥​នេះ​ដើ​ម្បី​ចូល​​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រ​ទេស​ឲ្យ​បាន​ប្រ​សើរ​ឡើង​។​ព្រោះ​ថា​ក្នុ​ង​១​ថ្ងៃ​មាន​ប្រ​ជា​ពល​រដ្ឋ​លើស​៥​នាក់​បាន​ស្លាប់​និង​របួស​ជាង​២០​នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​

លោក​បាន​បន្ថែម​ថា​ក្រៅ​ពី​នេះ​អង្គ​ការ​ក៏​នឹង​ចុះ​ផ្សព្វ​ផ្សាយ​ច្បា​ប់​ចរា​ចរ​ណ៍​ផ្លូវ​គោក​ថ្មី​នេះ​នៅ​តាម​វិទ្យា​ល័យ​អនុ​វិទ្យា​ល័យ​និង​សា​លា​បឋម​សិក្សា​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើ​ម្បី​បញ្ជ្រាប​ច្បា​ប់​នេះ​ដល់​ពួក​គេ​បាន​យល់​ដឹង​។​លោក​បាន​បន្ត​ថា«​ការ​អប់រំ​ស្តី​ពី​ច្បា​ប់​ចរា​ចរ​ដល់​សិស្ស​សាលា​ពិ​សេស​កុមារ​នៅ​តូចៗ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរ​នា​ពេល​បច្ច​ប្បន្ន​និង​ទៅ​ថ្ងៃ​អនា​គត»​។​

លោក​ប៉ូ​សំ​ណាង​បាន​បញ្ជាក់​ថា​ការ​ដែល​អង្គ​ការ​អាច​ធ្វើ​សកម្ម​ភាព​នេះ​បាន​រលូន​ទៅ​បា​ន​គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​លោក​នាយ​ឧត្តម​សេ​នីយ៍​នេ​ត​សា​វឿន​អគ្គ​ស្នង​ការ​នរគ​បាល​ជាតិ​និង​លោក​ស្រី​លោក​ជា​សុផា​រ៉ា​និង​លោក​ស្រី​លោក​នាយ​ឧត្តម​សេនី​យ៍​ទា​វិញ​និង​លោក​ស្រី​នាយ​ឧត្តម​សេនី​យ៍​គៀត​ច័ន្ទ​ថារិទ្ធ​និង​លោក​ស្រី​និង​លោក​ស៊ិម​ស៊ីថា​និង​លោក​ស្រី​ដែល​ធ្វើ​ឲ្យ​អង្គ​ការ​មាន​លទ្ធ​ភាព​ចុះ​ផ្សព្យ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ថ្មី​នេះដ​ល់​អ្នក​បើក​បរ​បាន​យល់​ដឹង​គោរព​ច្បាប់​ទាំង​អស់​គ្នា​ព្រោះ​ថា​បញ្ហា​គ្រោះ​ថ្នាក់​ច​រា​ចរ​នេះ​មិន​មែន​ជា​បញ្ហា​រប​ស់​រាជ​រដ្ឋា​ភិបាល​តែ​ម្នា​ក់​ឯង​នោះទេ​។​ដូច​នេះ​យើង​ត្រូវ​រួម​គ្នា​ធ្វើ​ទាំង​អស់​គ្នា​ទាំង​រដ្ឋា​ភិបាល​និង​សហ​គមន៍។​

លោក​បាន​បន្ត​ថា​ទោះយ៉ា​ង​ណាក៏​ដោយ​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរ​គឺ​ជា​បញ្ហា​ក្តៅ​មួយ​នៅ​ក្នុង​សង្គ​ម​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ជា​ច្រើ​ន​ដូច​ជា​សេដ្ឋ​កិច្ច​គ្រួ​សារ​នឹង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ។​

ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​មាន​៩២​មាត្រា​ចែក​ចេញ​ជា​១២​ជំពូក​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ឡាយ​ព្រហស្ត​លេខា​និង​ព្រះ​រាជ​បញ្ជករ​នៅ​ថ្ងៃ​ទី៩​ខែ​មក​រា​ឆ្នាំ​២០​១៥​កន្លង​ទៅ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំសុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative