មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ទទួលបា​ន​ជោគ​ជ័យ​ក្នុង​ការ​លុប​បំ​បាត់​ការ​ឆ្លង​មេ​រោគ​អេ​ដស៍​ពី​ម្តា​យ​ទៅ​កូន​

ជា​មន្ទី​រ​ពេទ្យ​បង្អែក​ថ្នាក់​ជាតិ​ឈាន​មុខ​គេ​ទី១​នៅ​កម្ពុជា ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​និង​កំពុង​ទទួល​បាន​ជោគ​ជ័យ​ ក្នុង​ការ​លុប​បំ​បាត់​កា​រ​ចំលង​មេរោគ​អេដស៍ពី​​ម្តាយ​ទៅ​កូន។​

IMG_2211sលោក​ស្រី​សាស្រ្តា​ចារ្យ​គ្រុយ ​លាង​ស៊ីមអ​នុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សុខា​ភិ​បា​​ល ​និង​ជាទី​ប្រឹ​ក្សា​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត​បាន​ថ្លែង​ឲ្យ​គេហ​ទំព័​រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​មិនា​នេះ​ថា ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​អនុ​វត្ត​មុន​​គេ​ នូវ​កម្ម​វិធី​កាត់​ផ្តាច់​ការ​ចំ​លង​មេរោគ​​អេដស៍​ពី​ម្តាយ​ ទៅ​កូន​តាំង​ពី​ឆ្នាំ​២០​០០ ​ដែល​មាន​ទ្រង់​​ទ្រាយ​ជា​ការ​សិក្សា ​ដោ​​យ​យើង​បាន​ជ្រើស​រើស​ស្រ្តី​ ដែល​មាន​ផ្ទៃ​ពោះ​ហើ​យ​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​មក​ចូ​ល​រួម ​ហើយ​យើង​បាន​ប្រើ​ប្រាស់​ឳសថ ​ដើម្បី​ការ​ពារ​ការ​ចំ​លង​មេ​រោគ​ អេដ​ស៍​ពី​ម្តា​យ​ទៅ​កូន​ ដែ​ល​ពេល​នោះមា​ន​ស្រ្តី​ពី​១០ ​ទៅ​២​០​ភាគ​រយ​បាន​ឆ្លង​មេ​រោគ​​អេដស៍​ទៅ​កូន​​ ហើយ​រហូត​ដល់​ឆ្នាំ​២០​០៩​ ២០​១០​អត្រា​ឆ្លង​មេ​រោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​មាន​ប្រ​មាណ​២​ភាគរ​យ ​តែរ​ហូត​មក​ទល់​ពេល​នេះ​ការ​ចម្ល​ង​មេ​រោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​កូន​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​។​

លោក​ស្រី​បន្ត​ថា ​“​ការ​ផ្តល់​ប្រឹក្សា ​និង​ការ​ចូល​រួម​ពី​មន្រ្តី​ជំ​នាញ​រប​ស់​យើង ​ដើម្បី​ឲ្យ​ស្រ្តី​រស់​នៅ​ជា​មួយ​មេ​រោគ​អេ​ដស៍​ពិ​សារ​ថ្នាំ ​កាត់​ផ្តាច់​ការ​ចំលង​​មេ​​រោ​គ​អេដស៍​ពី​ម្តាយ​ទៅ​កូន​​ ពិ​ត​ជា​សំ​ខាន់​ណាស់ ​ព្រោះ​បើទោះ​ជា​គាត់​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​ តែ​ពួក​គេច​ង់បាន​កូន ​ពួក​គេ​អាច​មាន​បាន​ព្រោះ​នេះ​ជា​សិទ្ឋ​នៃ​ការ​បន្ត​ពូជ​របស់​គាត់​”។​លោក​ស្រី​​បន្ត​ថា ​“​នៅ​ពេល​ស្រ្តី​រស់​នៅជា​មួយ​មេរោគ​អេដស៍​ចង់​មាន​កូន ​ពេល​ពួក​គេមា​ន​ផ្ទៃ​ពោះ ពួ​ក​គេ​ត្រូវ​ការ​ពារ​ ដើ​ម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍​ពី​ម្តា​យ​ទៅ​កូន​ ”​។​

មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​បាន​ទទួល​ឳសថ​ប្រ​ឆាំង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន ​ពី​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំងឺ​អេដស៍ ​សើរ​ស្បែក​និង​​កា​ម​រោគ ​ដែល​បាន​ទទួល​ជំ​នួយ​ពី​មូល​និធិ​សាកល ​និង​ជំនួយ​មួយ​ផ្នែក​បាន​ទទួលពី​​ថ​វិ​កាប​ដិ​ភាគ​របស់​រាជ​រដ្ឋា​ភិបា​ល​កម្ពុជា។​

​លោក​ស្រី​សាស្រ្តា​ចារ្យ​គ្រុយ ​លាង​ស៊ីម​បាន​បន្តថា ​យើង​ចង់​ឲ្យស្រ្តី​មាន​ផ្ទៃ​ពោះ​ទាំ​ង​អស់ ​ធ្វើ​តេស្ត​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​និង​រក្សា​ការ​សំងាត់ ​ដើម្បី​ចង់​​ដឹ​ងថា​ខ្លួន​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍ ​ជំងឺ​អេដស៍​ឬ​អ​ត់ ​ព្រោះ​បើដឹ​ង​ថា​ខ្លួន​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍ ​យើង​ត្រូវ​រក​វិធី​ទប់​ស្កាត់​ ដើ​ម្បី​កុំ​ឲ្យ​មាន​ការ​ចំលង​មេរោ​គ​អេដ​ស៍​ពី​ម្តាយ​ទៅកូន​ ព្រោះ​ថ្នាក់​ជាតិ​យើងមា​ន​សេ​វា​កា​ត់​ផ្តាច់​ការ​ចំលង​មេ​រោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន ​នៅ​ស្ទើរ​តែ​ទូទាំង​ប្រទេស​ហើយ ​ដូច្នេះ​សូម​ស្រ្តី​ដែល​​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍ ​ចូល​រួម​ដើម្បី​សុខ​ភាព​របស់​យើង ​ទារក​របស់​យើង​មិន​ឆ្លង​មេរោគ​អេដស៍។​

មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត ​ក្រោម​ការ​ដឹក​នាំរ​បស់​លោ​ក​សាស្រ្តា​ចារ្យ​ឈាង​ រ៉ា​​មា​ន​ការ​អភិ​វឌ្ឈន៍​យ៉ាង​ឆាប់​រហ័ស​ និង​ជាប​ន្តប​ន្ទាប់​ទាំង​សមត្ថ​ភាព​របស់​គ្រូ​ពេទ្យ​ ក៏​​ដូ​ច​ជា ​ហេដ្ឋ​រចនា​សម្ព័ន្ឋ​ ជាក់​ស្តែង​មន្ទី​រ​ពេទ្យ​ទើប​បាន​កសាង​បញ្ចប់និ​ងស​ម្ភោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ នូវ​អាគា​រ​មជ្ឈ​មណ្ឌល​វិទ្យា​សាស្រ្ត​ប្រព័ន្ឋ​ប្រា​សាទ ​និង​បាន​កំពុ​ង​កសា​ង​អាគារ​សម្ភធ ​និង​មជ្ឈម​ណ្ឌ​លជា​តិ​ជំងឺ​មហា​រីក ​ដែលមជ្ឈ​មណ្ឌល​នេះ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅចុ​ង​ឆ្នាំ​២០​១៧​ខាង​មុខ​នេះ។​ ​មជ្ឈម​ណ្ឌល​នេះ​នឹង​មាន​សេវា​ព្យា​បាល​ដោយ​ថាម​ពល​ប៉ា​រ​មា​ណូ ម៉ា​ស៊ីន​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ និង​ម៉ាស៊ីន​បាញ់​​សម្លា​ប់កោ​សិកា​ម​ហារី​ក​ដ៏​ទំនើប ​និង​ជា​ម៉ូដែ​ល​ចុង​ក្រោយ​នៅ​លើ​ពិភព​លោក ​ ដែល​បាន​ធ្វើ​ឲ្យ​មជ្ឈ​មណ្ឌ​ល​នេះ ​មាន​សមត្ថ​ភាព​ផ្តល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យា​បាល​ជំ​ងឺ​ទំនើប​មិន​ចាញ់​ប្រ​ទេស​សាំង​ហ្កា​ពួរទ្បើយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative