មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ផ្តល់​ការ​ពិនិត្យ​មាត់​ស្បូន​ឥត​គិត​ថ្លៃដ​ល់​ស្រ្តី​៣០០​នាក់​ដើ​ម្បី​អប​អរ​ទិវា​សិទ្ឋិ​នារី​អន្តរ​ជា​តិ​

គ្រូ​ពេទ្យ​ជំ​នា​ញ​ផ្នែក​ជំងឺ​ម​ហា​រីក​នៃ​ម​ន្ទី​រ​ពេទ្យ​កាល់​ម៉ែត ​បាន​ផ្តល់​សេ​វា​ពិនិត្យ​រក​កោ​សិកាម​ហារីក​មាត់​ស្បូន ​ដោយ​ឥត​គិត​ថ្លៃ​ដល់​​ស្រ្តី​៣០០​នាក់ ​ដើម្បី​អប​អរ​សាទរ​ទិវា​សិទ្ឋិ​នារី​អន្ត​រ​ជាតិ​៨​មិ​នា។​

IMG_2202xcលោក​ស្រី​គ្រុយ​ លាង​ស៊ីម​អ​នុរដ្ឋ​លេខា​ធិការ​ក្រ​សួង​សុ​ខា​ភិ​បាល ​និង​ជាទី​​ប្រឹក្សា​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​បាន​ថ្លែង​ក្នុ​ង​ឳ​កាស​ប្រា​រព​ទិវា​សិទ្ឋិ​នារី​ នា​ព្រឹក​ថ្ងៃ​ទី​៦ ​មិនា​នេះថា​ លោក​ស្រី​សាស្រ្តា​ចារ្យ​ហាវ​ មុនី​រតន៍​អ្នក​ជំនាញ​ផ្នែ​ក​ជំងឺ​មហារី​​​ក​នៃម​ន្ទីរ​ពេទ្យ​កាល់​ម៉ែត ​បាន​ផ្តល់​សេ​វា​ពិនិត្យ​រក​កោ​សិ​កា​ជំ​ងឺ​មហា​រីក​មាត់​ស្បូន​​ដល់​ស្រ្តី​៣០០​នាក់ ​ដើម្បី​អប​អរ​ទិវា​សិទ្ឋិ​នារី​អន្តរ​ជាតិ​៨​មិនា​ ដែល​ប្រា​រព​ទ្បើង​ក្រោម​ប្រ​ធាន​បទ​ “​ដំណើរ​ឆ្ពោះទៅ​មុខ​ស្រ្តី​កម្ពុជា​ ក្រោយ​សន្និ​សីទ​ស្រ្តី​ពិ​ភព​លោក​​ឆ្នាំ១​៩​៩៥”​។​សន្និ​សីទ​ស្រ្តី​ពិ​ភព​លោក​លើក​ទី៤​ បាន​ប្រ​កាស​ផែន​ការ​សកម្ម​ភាព​គ្រ​​​ប​​ដណ្តប់​ក្តី​កង្វល់​ចម្បង​ជាអា​​ទិ​ភាព​ចំនួន១​២​ចំណុច​ រួម​មាន ​ភាព​ក្រី​ក្រ​ ការ​ អប់រំ​ សុខ​ភាព​ អំពើ​ហឹង្សា ​ផល​លំបាក​នៃជ​ម្លោះ​ប្រ​ដាប់​អាវុធ ​នារី​ក្នុង​រចនា​សម្ព័​ន្ឋ​នយោ​បាយ ​សេដ្ឋ​កិច្ច ​តួនាទី​នារី​ក្នុង​ការ​ធ្វើ​សេ​ចក្តី​សម្រេច​ យន្ត​ការ​លើក​កំពស់​​កា​រ​រីក​ចំរើន​រប​ស់​ស្រ្តី ​សិទ្ឋ​នារី​លើ​ប្រ​ព័ន្ឋ​ផ្សព្វ​ផ្សាយ​ បរិ​ស្ថាន ​និង​បញ្ហា​កុមារ។​

លោក​ស្រី​បន្ត​ថា ​ជារៀ​ង​រាល់​ឆ្នាំ ​ការ​ប្រារព​ពិធី​អ​ប​អរ​សា​ទរ​ទិវា​អន្ត​​រជាតិ​៨មិនា ​គឺ​សំ​ដៅរំ​លឹក​ដល់​ការ​តស៊ូរ​បស់​ស្រ្តី ​ដែល​ទទួល​បាន​នូវ​ការ​គោរព​សិទ្ឋ ​និង​ការ​ទទួល​ស្គាល់​នូវ​តំលៃ​នៃ​ការ​ចូល​រួម​ដោ​យ​ស្មើ​ភាព ​ក្នុង​ការ​អភិ​វឌ្ឈន៍​​សង្គម​ជាតិ​ ក៏​ដូច​ជា​សង្គម​គ្រួសា​រ​។

​លោក​សាស្រ្តា​ចារ្យ​ឈាង ​រ៉ា​អគ្គ​នាយ​ក​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​សម្តែង​​កា​រ​អប​អរ​សាទរ​ និង​រីក​រាយចំ​ពោះទិ​វា​ដ៏ម​ហោ​ទ្បា​រិ​ក​នេះ ដោ​យ​លោក​បាន​ថ្លែ​ង​​ថា​ នៅ​ក្នុង​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា ​នៅ​ថ្ងៃ​ទី​៨ ​មិនា ​ជារៀ​ងរា​ល់​ឆ្នាំតែ​ង​ប្រារព​ទិវា​៨​ មិនា​នេះ​ទ្បើង​ ដើម្បី​រំលឹក​ដល់​ខួប​នៃ​ការ​តស៊ូរ​បស់​នារី​លើ​សាក​ល​លោក​ ​រហូត​បាន​ជោគ​ជ័យ​នូវ​សិទ្ឋ​ជា​មូល​ដ្ឋាន​ ក្នុង​ការ​ចូល​រួម​ដ៏​សំ​ខាន់​ក្នុង​ការ​ដឹក​នាំ​ប្រ​​ទេស​ អង្គការ​​ស្ថាប័ន​ ក្រសួង​មន្ទី​រ ​ក៏ដូ​ច​ជា​ជួយ​កា​​រ​ងារ​ក្នុងស​ង្គម​ជាតិ​ទាំង​មូល។

​​sលោក​បន្តថា ​នៅ​កម្ពុជា ​រាជ​រដ្ឋា​ភិបាល​តែង​តែយ​ក​ចិត្ត​ទុក​ដាក់​ជាប់​ជានិច្ច​ ពិនិត្យ​លើកា​រ​ជ្រើស​រើស ​និង​តែង​តាំង​ស្រ្តី​ដែល​មាន​សមត្ថ​ភាព​ឲ្យ​ចូល​រួម​ការ​ងារ​នៅ​​ក្នុង​ក្រ​សួង ​មន្ទីរ​ ស្ថាប័ន​ និ​ង​អង្គ​ការ​សង្គមនា​នា​ស្មើ​ភាព​នឹង​បុរស ​ហើយ​តែង​​តែ​ផ្តល់​តំ​លៃ​ឲ្យ​ស្រ្តី​ ព្រ​ម​ទាំង​ចាត់​ទុកថា ​“​ស្រ្តី​គឺជា​ឆ្អឹង​ខ្នង​ក្នុង​ការ​អភិវឌ្ឈន៍​សេដ្ឋ​កិច្ច​ សង្គម​កម្ពុជា ​ឲ្យ​មាន​ភាព​ជឿនលឿ​ន​ ដូច​បណ្តា​ប្រ​ទេស​មួយ​ចំនួ​ន​នៅ​លើ​​សាក​ល​លោក”​។​

លោក​សាស្រ្តា​ចារ្យ​ឈាង ​រ៉ា​បាន​ថ្លែង​ថា ​“​ខ្ញុំសូ​មកោ​ត​សរសើរ​ដោយ​ស្មោះ​ ចំ​ពោះម​ន្រ្តី​រាជ​ការ ​បុគ្គ​លិក​ កម្មក​រ ​កម្មកា​រិនី​ ក្នុង​ការ​បន្ត​សាមគ្គី​គ្នា​ជា​ធ្លុ​ង​មួយ ​ដោយ​ប្រ​កាន់​យក​នូវ​ក្រ​ម​សីល​ធ៌ម​វិជ្ជា​ជីវៈ​ខ្ពស់​ សហ​ការ​គ្នាអ​នុវ​ត្តន៍កា​រ​ងារ​ឲ្យកា​ន់​តែប្រ​សើរ​ថែម​ទៀត”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative