ឆ្នាំ​២០​១៥​នេះ​នូវ៉ែល​ហ្សេឡង់​​ផ្តល់​អាហា​រូប​ករណ៍​ដល់​មន្ត្រី​រាជ​ការ​និង​និស្សិត​កម្ពុជា​៣០​នាក់​​

នៅ​ឆ្នាំ​២០​១៥​នេះ​រ​ដ្ឋា​ភិបាល​​នូវ៉ែល​ហ្សេឡង់​​ បាន​​ប្រ​កាស​ផ្តល់​អា​ហា​រូប​ក​រណ៍​ចំនួន​៣០​នាក់ ​ដល់​​ប្រ​ទេស ​កម្ពុជា ​ដើ​ម្បី​បាន​បន្ត​ការ​​ សិក្សា​​នៅ​​នូវ៉ែល​ហ្សេឡង់។​

Khmer students on scholarships to study in New Zealand by Sophea Tiengdយោង​តាម​សេចក្តី​ប្រ​កាស​ពត៌​មាន​​ឲ្យ​ដឹង​ថា​នៅ​​ក្នុ​ង​​វគ្គ​​ជ្រើស​​រើស​​ឆ្នាំ​​២០​១៥​​ បេក្ខ​ជន​​អាហា​រូ​ប​ករណ៍​​៣០​នាក់​​នឹង​​មាន​​ឱ​កាស​​ទៅ​​ទទួល​​ចំ​ណេះ​​ដឹង​​ពី​​ប្រ​ទេស​​ នូវ៉ែល​ហ្សេឡង់​​ដែល​​ជា​​ប្រ​ទេស​​អភិ​វឌ្ឍ​​ជឿន​​លឿន ​ដើម្បី​​យក​​ចំ​ណេះ​​ដឹង​​ថ្មីៗ​​ទាំង​​នោះ​​មក​​ជួយ​​អភិ​វឌ្ឍ​​សង្គម​​កម្ពុជា។​

ពល​​រដ្ឋ​​ខ្មែរ​​ដែល​​ធ្វើ​ការ​​នៅ​​ក្រ​សួង​​រដ្ឋ,​ ​វិស័យ​​ឯក​ជន ​និង​​មន្រ្ដី​​អង្គ​ការ​​សង្គ​ម​​ស៊ីវិ​ល​​ដែល​​មាន​​អាយុ​​ក្រោម​​៣៩​​ឆ្នាំ​​អាច​​ដាក់​​ ពាក្យ​​អាហា​រូប​ករណ៍​​នេះ​​បាន​ សម្រាប់​​កម្រិត​​កម្ម​វិធី​​សិក្សា​​ដូច​​ជា​​ថ្នាក់​​បណ្ឌិត​, ​ថ្នាក់​​អនុប​ណ្ឌិត,​ ​ថ្នាក់​​ឌីប្លូម​​ក្រោយ​​ឧត្ដម​​សិក្សា​ និង​​ថ្នាក់​​វិញ្ញា​​បន​​បត្រ​​ក្រោយ​​ឧត្ដម​​សិក្សា។​ កម្ម​វិធី​​នេះ​​នឹង​​បិទ​​លែង​​ទទួល​​ពាក្យ​​នៅ​​ថ្ងៃ​​ទី​​៣០​​ខែ​​មេសា ​ឆ្នាំ​​២​០​១៥។​

ប្រ​ទេស​ ​នូវ៉ែ​ល​ហ្សេឡ​ង់​​បាន​​ផ្ដល់​​កម្ម​វិធី​​អា​ហារូ​ប​ក​រណ៍ ​New​ Ze​a​land​ Dev​el​o​p​m​en​t​ S​c​h​o​l​a​r​s​h​i​p​s​ ដល់​​និ​ស្សិត​​កម្ពុជា​​តាំង​​ពី​​ឆ្នាំ​​​២០​០៥។​ ប៉ុន្ដែ​​កម្ម​វិធី​​អា​ហា​រូ​ប​ករណ៍​​នេះ​​បាន​​ដូរ​​ឈ្មោះ​​ទៅ​​ជា​​ N​ew​ ​Ze​a​​l​an​d​ ​A​SE​A​N​ S​c​h​o​l​ar​s​ A​w​a​r​ds​ ​នៅ​​ឆ្នាំ​​២០​១១។​

មក​​ទល់​​ពេល​​នេះ​​មាន​​និស្សិត​​ខ្មែរ​​ ១៤​៣​​នាក់​​ហើយ ​​ដែល​​បាន​​បញ្ចប់​​ការ​​សិក្សា​​នៅ​​នូវ៉ែល​ហ្សេ​ឡង់​​ក្រោម​​កម្ម​វិធី​​អា​ហា​រូ​ប​ករណ៍​​ របស់​​រដ្ឋា​ភិ​បាល​​ប្រ​ទេស​​នេះ។​

នូវ៉ែល​ហ្សេឡង់​​ផ្ដល់​​កម្ម​វិធី​​អប់រំ​​លំដាប់​​ពិភព​​លោក ​ហើយ​​អតីត​​និស្សិត​​ដែល​​បាន​​បញ្ចប់​​ការ​​សិក្សា​​នៅ​​ប្រ​ទេស​​ជឿន​​លឿន​​មួយ​​នេះ ​ពេល​​ត្រ​ឡប់​​ទៅ​​កម្ពុជា​​វិញ​​បាន​​មាន​​ឱ​កាស​​ច្រើន​​ក្នុង​​ការ​​ពង្រឹង​​អាជីព​​ ការ​ងារ​​របស់​​ពួក​​គេ​​តាម​​រយៈ​​ការ​​បាន​​ការ​​ងារ​​ល្អ​​ប្រ​សើរ​​ជា​ង​​មុន ​ហើយ​​មាន​​មុខ​​តំ​ណែង​​ និង​​ប្រាក់​​ខែ​​ខ្ពស់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative