ជនបរ​ទេស​២​៤២​នាក់​​ត្រូវ​បាន​​បណ្ដេញ​​ចេញពី​​ខេត្ត​ស្វាយ​រៀង​

បើ​តាម​​របាយ​ការណ៍​រ​ប​ស់​​ស្នង​ការ​​នគរ​បាល​​ខេត្ត​ស្វាយ​រៀង​​បាន​​ឲ្យ​​ដឹ​ង​ថា​​ចាប់​​តាំ​​ពី​​ឆ្នាំ​២០១​៤ ​រហូតម​ក​ដ​ល់​​ខែ​មីនា​​ដើម​ឆ្នាំ​២០​១៥នេះ​ អាជ្ញា​ធរ​ខេត្ត​​ស្វាយ​រៀង ​បាន​​បណ្ដេញ​​ជន​បរទេស ​ចំនួន២​៤២​នាក់ ​ដែល​​បាន​​ឆ្លង​ដែន​​ខុស​ច្បាប់​​ចូល​មក​ក្នុ​ង​​ប្រ​ទេស​​កម្ពុ​ជា​។​

IM-01-2-March-2015-18-10-29-29050sរបាយ​កា​រណ៍​​ដដែល​​បាន​​ឲ្យ​​ដឹង​ថា ​បទ​ល្មើស​​ឆ្លង​ដែន​​ខុសច្បាប់​​ក្នុ​ង​​ខេត្ត​ស្វាយ​រៀង ​នា​​អំឡុង​​ឆ្នាំ​២០​១៤ ​ដល់​​ខែមី​នា​​ដើម​ឆ្នាំ​២០​១៥​ បាន​​កើត​ឡើង​​ចំ​នួន​១០ ​លើក ​ដោយ​​ក្នុង​​នោះ​បាន​​ប​ញ្ចួ​​​ន​​ជន​បរ​ទេស​​ត្រ​លប់​​ទៅ​វិ​ញ​​ចំនួ​ន​២៤២​នាក់ ​ហើយ​​ភាគ​ច្រើន​​នៃ​​ជន​បរទេស​​ដែល​​បាន​​ឆ្លង​ដែន​​ខុស​ច្បាប់​ ក្នុង​នោះ​​មាន​​ជន​ជាតិ​​វៀតណា​ម ​២០៧​ នាក់​ តួ​គី​ ២១​ នាក់​ និង​​អ៊ុយ​​ហ្គ័​​រ ​១៤ ​នាក់។​

លោក​​ឧ​ត្ត​​ម​​សេនីយ៍ ​កឹង ​ឃ​ន​​ស្នង​ការ​​នគរ​បាល​​ខេត្ត​ស្វាយ​រៀង​​បាន​​ថ្លែង​​កាលពី​​​រ​សៀល​​ថ្ងៃ​ទី៥​ ខែមី​នា​​ថា​​បទ​ល្មើស​​ឆ្លង​ដែន​​ខុស​ច្បាប់​​ក្នុង​​ខេត្ត​ស្វាយ​រៀង​​បាន​កើត​​ឡើង​​តាម​​ច្រក​របៀង​​មួយ​ចំនួន​​នៃ​​ខ្សែ​បន្ទាត់​​ព្រំ​ដែន ​ដែល​មាន​​ព្រំ​ប្រទ​ល់​​ជា​ប់​​ជា​មួយ​​ប្រ​ទេស​​វៀត​ណាម ​។​

លោក​​បន្ត​ថា ​ជន​បរ​ទេស​​មួយចំ​នួន​​ដែល​​ឆ្ល​ង​​ចូល​មក​​កម្ពុជា ​ពួកគេ​​តែង​តែ​​ធ្វើ​ឡើង ​តាម​​ច្រក​របៀង​​ប៉ែក​​ខាង​ជើង​ និង​​ខាង​ត្បូង​ ច្រ​ក​ទ្វារ​​អន្តរ​ជាតិ​​បាវិត​ ។​

យ៉ាង​ណាក៏​ដោយ​​លោក​​ឧ​ត្ត​​ម​​សេនីយ៍ ​កឹង ​ឃ​​ន ​បាន​​អះអា​ង​ថា ​សមត្ថ​កិច្ច​​បាន​​ចាត់​វិធាន​ការ​​រួច​រាល់​​ក្នុង​ការ​​បង្ការ​ និង​​ទប់​ស្កាត់​​ចំពោះ​​ជន​បរទេស​​ដែល​​ឆ្លង​ដែន​​ខុស​ច្បាប់ ​ដោយ​​ថា ​និង​​ប​ញ្ចួ​​​ន​ឲ្យ​​វិល​​ត្រ​លប់​​ទៅ​វិញ​ភ្លាមៗ​ផង​ដែរ ​។​

កាល​ពី​​ថ្ងៃទី​០២​មីនា​ឆ្នាំ​២០​១៥​កន្ល​ង​មក​នេះ​​អគ្គ​នាយ​ក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍​​បាន​​ចាប់​​ប​ញ្ជួ​​ន​​ជន​ជាតិ​​វៀតណា​ម​​ចំនួន​៥​០​នាក់​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​​និង​​ខេត្ត​កំពង់​​ស្ពឺ​​ដែល​​លួច​​ឆ្លង​ដែន​​មក​​រ​ស់​នៅ​​ប្រ​ទេស​​កម្ពុជា​​ដោយ​​ខុស​ច្បាប់​​ទៅ​​ប្រ​ទេស​​កំ​ណើត​​វិញ។

​គួរ​​បញ្ជាក់​ថា​​ចាប់​ពី​​ខែ​​កក្ត​ដា​ ដល់​​ខែ​វិច្ឆិកា ​ឆ្នាំ​២០​១៤​កន្លង​ទៅ ក​ម្លាំង​​នគរ​បាល នៃ​​​អគ្គ​នាយ​ក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍ ​ក្រ​សួង​មហា​ផ្ទៃ ​បាន​​បើក​​យុទ្ធ​នាកា​រ​​ចុះ​ប​ង្ក្រា​ប​​ជន​បរ​ទេស ​ដែល​​ធ្វើ​ការ​​និង​​រស់​នៅ​​ប្រ​ទេស​​កម្ពុជា​​ដោយ​​ខុស​ច្បាប់​​បាន​​ចំនួន​១១​៦៨​នាក់​​ប​ញ្ចួ​​ន​​ទៅ​​ប្រ​ទេស​​កំ​ណើត​​វិញ។ ​ជន​បរទេស​​ទាំង​នោះ ​មា​ន​២៥​ស​ញ្ជាតិ​ ដូចជា ​ប្រ​ទេស​​ចិន​ ថៃ ​ឡាវ​ ហ្វី​លីពីន​ កូរ៉េ ​អា​មេរិ​ក ​ជប៉ុន​ ម៉ាឡេ​ស៊ី កា​​មេ​រ៉ូ​​ន​ គី​នេ​​រ​ នី​ហ្សេ​​រី​យ៉ា ​ហ្គា​​ណា ​រួម​ទាំ​ង​​ជន​ជាតិ​ផ្សេងៗ ​មួយ​ចំនួន​ទៀត​​ផង​ដែ​​រ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative