គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៥មីនា ស្លា​ប់​មនុស្ស​២​នាក់​និង​របួស​៨​នាក់​

តាម​រ​​បាយ​​ការ​​ណ៍​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​បាន​ឲ្យ​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​កាល​ពី​​ថ្ងៃ​​ទី​៥​ ខែ​​មីនា ​ឆ្នាំ​​២​០​១៥​​កើត​ឡើង​​ចំនួន ​០៣​​លើក​ យប់​ ០២​​លើក​​,​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​ ០២​​នាក់ ​(​ប្រុស​​)​, ​របួស​ធ្ងន់ ​០២​​នាក់ ​(​​ស្រី​​១​​នាក់​)​ និង​​របួស​ស្រាល​ ០៦​​នាក់​ (​​ប្រុស​​) ​។​

11035689_942304589143330_1824175587115406729_neក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៣​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ០៦​​គ្រឿង​ ក្នុង​នោះ​មា​ន​​ម៉ូតូ​​ចំនួន​ ០៥​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំនួន ​០១​​គ្រឿង​ ។​​

​មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​ល្មើស​​ល្បឿន ​០១​​លើក​​, ​បត់​​គ្រោះ​ថ្នាក់ ​០១​​លើក ​និង​​កត្តា​​យាន​យន្ត​ ០១​​លើក ​។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​០៥​​នាក់ ​(​​យប់ ​០១​​នាក់​​) ​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន ​៦០៩​​គ្រឿង ​(​​រថ​យន្ត​​ធំ​ ២០៦​​គ្រឿង​​) ​ស្មើ​​និង ​៦៥​៣​​ករណី​,​ ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម ​៣៩៦​​គ្រឿង​ ស្មើ​​និង ​៤១២​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព ​១១​​ករណី​​, ​គ្មាន​​បណ្ណ​​អាជី​វកម្ម​ ៤០​​ករណី​​, ​គ្មាន​​ឈៀក ​៣៤​​ករណី​​, ​ឈៀក​​ហួស​​សុពល​ភាព ​០៣​​ករណី​​,​ បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​១១​២​​ករណី​​, ​បើក​បរ​​មិ​ន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​ ២១​២​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ២១​៣​​គ្រឿង ​ស្មើ​​និង ​២៤១​​ករណី​​រួម​មានៈ ​ដឹក​​សំពីង​សំពោង​ ១៦៤​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ ​២៥​​ករណី​​, ​កង់​​សឹក​​រេ​​​ចរិ​ល ​១៦​​ករណី​​, ​ភ្លើង​​បំភ្លឺ​​មិន​​គ្រប់​គ្រាន់​ ១៩​​ករណី​​, ​បា​​ឡុង​​តា​​កេរ ​០៩​​ករណី​​, ​ខូច​​គន្លឹះ​​សុវត្ថិ​ភាព ​០៦​​ករណី​​, ​គ្មាន​ ឬ​​ខូច​​របាំង​ភក់ ​០២​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​ ១,​០៣​៤​​គ្រឿង ​ក្នុង​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៦០១​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ ៣៨​២​​ករណី​​, ​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ​ ២៤​​ករណី​​, ​ល្មើស​​សញ្ញា​​ចរា​ចរណ៍ ​២៧​​ករណី​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative