អគ្គស្នង​ការ​នគ​រ​បាល​ជាតិ​ផ្តល់​​អាទិ​ភាព​ដល់​ស្ត្រី​ ឲ្យ​ចូល​​ក្រ​ប​ខណ្ឌ​​នគរ​បាល​ជាតិ​​

អគ្គស្នង​ការ​​នគរ​បាល​​ជាតិ ​ជម្រុញ​​ឲ្យ​​ផ្តល់​​អាទិ​ភាព ​ដល់​​ស្ត្រី​​ក្នុង​​ការ​ជ្រើស​រើស ​ចូល​​ក្រប​ខ័ណ្ឌ​​នគរ​បាល​ជាតិ ​ដើម្បី​​ចូល​រួម​​លើក​កម្ពស់​​ស្ត្រី ​លើ​​វិស័យ​​កង​កម្លាំង​ ក្នុង​ប្រ​ទេស​​កម្ពុជា ​។​​

64863dការ​​ជម្រុញ​​នេះ ​បាន​​ធ្វើ​ឡើងកា​ល​ពី​​ថ្ងៃទី​​០៤​ ខែ​​មីនា ​ឆ្នាំ​​២០​១៥ ​​ក្នុ​ង​​ពិធី​​អប​អរ​សាទរ​​មិ​ទ្ទិញ​​ទិវា​​អន្តរ​ជាតិ​​នារី ​០៨​ មីនា ​ខួប​​អនុ​ស្សាវ​រីយ៍​​លើក​​ទី​​១០៤ ​ក្រោម​​ប្រ​ធាន​បទ ​ដំណើ​រ​​ឆ្ពោះ​​ទៅ​មុខ ​«​​ស្ត្រី​​កម្ពុជា​​ក្រោយ​​សន្និ​សីទ ​ពិភព​លោក​​ឆ្នាំ​​១៩​៩៥» ​ដែល​​ធ្វើ​ឡើង​​នៅ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ។​​

លោក ​នាយ​​ឧត្តម​សេនីយ៍ ​នេ​ត​ សាវឿន ​អគ្គ​ស្នងកា​រ​​នគរ​បាល​​ជាតិ ​មាន​ប្រ​សាសន៍​ថា ​ស្ត្រី​​ត្រូ​វ​​តែ​​ទទួល​បា​ន​​អាទិ​ភាព​ ក្នុង​​ការ​ជ្រើស​រើស​​ក្រប​ខ័ណ្ឌ កា​រ​​តម្លើង​​ឋាន​ន្តរ​ស័ក្តិ ​និង​​មុខ​តំ​ណែង ​។​​

​លោក​​បន្តថា ​តាម​រយៈ​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​ របស់​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ​ក្រ​សួងម​ហា​ផ្ទៃ និ​ង​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ ​បាន​​លើក​ទឹក​ចិត្ត​​តម្លើង​​ឋាន​ន្តរ​ស័ក្តិ ​និង​​មុខ​តំ​ណែង​ ដល់​​ស្ត្រី​​ជា​​បន្ត​បន្ទាប់​ ដែល​​ក្នុង​នោះ​​ចំនួន​​ភាគ​រយ​​ថ្នាក់​ដឹក​នាំ​​ជា​​ស្ត្រី ​មាន​​ការ​កើន​ឡើង​​គួរ​ឲ្យ​កត់​សម្គាល់​ ។​​

ក្នុង​ឱកា​ស​​នោះ​​ដែរ ​លោក​នាយ​​ឧត្ត​ម​សេនីយ៍ ​នេ​ត​ សារឿ​ន​ ក៏​បាន​​អំ​ពាវ​នាវ​​ឲ្យ​​ប្រ​ធាន​​នា​យកដ្ឋាន​​អង្គ​ភាព ​និង​​ស្នង​ការ​​រាជ​ធានី​​-​​ខេត្ត ​ចេះ​​យោគ​យល់​​អធ្យា​ស្រ័យ ​ចំ​ពោះ​​នគរ​បាល​​ជា​​នារី ​និង​​ផ្តល់​​អាទិ​ភាព​​ដល់​​នារី ​ក្នុង​​ការ​ជ្រើស​រើស​​ក្រ​ប​ខ័ណ្ឌ ​ការ​​តម្លើង​​ឋានៈ ​ក៏​​ប៉ុន្តែ​​ជា​មួយ​​គ្នា​​នេះ ​លោក​បាន​​ជម្រុញ​​ឲ្យ​​នារី​ និង​​នគរ​បាល​​ជា​​នារី​​ទាំង​​អស់​ ត្រូវ​​បង្កើន​​សមត្ថ​ភាព​​របស់​​ខ្លួន​ តាម​រយៈ​​ការ​ហ្វឹក​ហាត់ ​និង​​ការ​បណ្តុះប​ណ្តាល ​ដើម្បី​​ដើរ​​ឲ្យ​ទាន់​​ស្ថាន​ការ ​វិវឌ្ឍន៍​​របស់​​សង្គម​​ជាតិ​​នា​ពេល​​បច្ចុ​ប្បន្ន​ ។​​

គួរ​​បញ្ចា​ក់​​ថា ​បច្ចុ​ប្បន្ន​​កង​កម្លាំង​​នគរ​បាលជា​ក្នុង​ប្រ​ទេស​​កម្ពុជា ​មាន​​ចំនួន​​ជាង​​៥​​ម៉ឺន​​នាក់ ​ដោយ​​ក្នុង​​នោះ​​មាន​​នារី ​ចំនួន​​ជាង​​២​​ពាន់​​នាក់​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative