ការ​រំលោភ​ សេព​សន្ថវៈ​ ទៅ​លើ​ស្ត្រី​ និង​កុមារ​នៅ​កម្ពុជា​ នៅ​តែកើ​ន​ឡើង​

យោង​តាម​របាយ​ការណ៍​របស់​សមា​គម​អាដ​ហុក​បា​ន​ឲ្យ​ដឹង​ថា​ការ​រំលោភ​សេព​សន្ថវៈ ​ទៅ​លើ​ស្ត្រី ​និង​កុមារ ​មិន​មាន​ការ​ថយ​ចុះ​ដែ​ល​បញ្ហា​នេះ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ទៅ​លើ​ការ​ធ្លាក់​ចុះ នៃ​សីល​ធម៌​សង្គម​ ខ្វះ​ការ​គ្រប់​គ្រង​ នូវ​ការ​នាំ​ចូល ​វីដេអូ​ ឫ ​វេប​សាយ​អាស​អាភាស ​និង​ការ​ប្រើ​ប្រាស​ គ្រឿ​ញៀន​ជា​ដើម ​។​

sរបាយ​ការណ៍​នេះ ​ត្រូ​វ​បាន​ផ្សព្វ​ផ្សាយ ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ទី​០៥​ ខែ​មីនា​ ឆ្នាំ​២០​១៥​ក្នុង​ទិវា​អន្ត​រ​ជាតិ​នារី ​៨​មិនា ​ខួបលើ​ក​ទី​១០៤​ នៅ​ទីស្នា​ក់​ការ​ សមា​គម​អាដ​ហុក។​

របា​យ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ឆ្នាំ​២០​១៤​កន្លង​ទៅ​សមា​គម​អាដ​ហុក ​បាន​ទទួល​បណ្ដឹង ​និង​អន្ត​រាគ​មន៍​ ចំនួន​២០​១៥​ករណី​ ពាក់​ព័ន្ធ​ការ​រំលោភ ​សន្ថវៈ ​ រំលោ​ភបូក ​១៦​ករណី ​រំ​លោភ​សម្លាប់​ ១០​ករណី ​និង​ជន​ប្រព្រឹត្ត​មួយ​រូប ​រំលោភ​ក្មេង​ផ្សេង​គ្នា ​ចំនួន​៣​ក​រណី ​។ ​ការ​ប្ដឹង​ទៅ​តុលា​ការ ​ចំនួន​១២៤​ករណី ​ប្ដឹង​នៅ​អាជ្ញា​ធរ​ មូល​ដ្ឋាន​៦០​ករណី ​និង​ផ្សះ ​ផ្សារ​១៧​ករណី។​

ជា​មួ​យ​គ្នា​នេះ ​ក្នុង​ឆ្នាំ២​០​១៤​សមា​គម​បាន ​ទទួល ​បណ្ដឹង​ពាក់​ព័ន្ធ​ នឹង​ករណី​អំពើ​ហិង្សា​ គ្រួ​សារ​ចំនួន​១៤​៩​ករណី ​ក្នុង​នោះ ​ហិង្សា​រហូតដ​ល់​ស្លាប់ ​មាន​ចំនួន​១៧​ករណី ​និង​ធ្ងន់​ធ្ងរ​ ចំនួន​១៣២​ករណី ​។បា​ន​អ​ន្តរា​គមន៍ ​និង​ជួយ​ជ​ន​រង​គ្រោះ​ ក្នុង​ការធ្វើ​ពា​ក្យ​បណ្ដឹង ​ដើ​ម្បី​លែង​លះ ​នៅ​តុលា​កា​រ​ចំ​នួន​៦៥​ករណី ​និង​ផ្ដន្ទា​ទោស ​ដាក់​ពន្ធ​នាគារ​ ៤៩​ករណី ​ជន​រង​គ្រោះ​ស្នើ ​សុំលែ​ង​លះ ​នៅ​អាជ្ញា​ធរមូល ​ដ្ឋា​ន​២២​ករណី ​និង​ផ្សះ​ផ្សា​រ​១៣​ករណី ។​

សមា​គម​អាដហុ​ក​បាន​មើល​ឃើញ​ទៀត​ថា ​ស្ថាន​ភាព​អំពើ​ហិ​ង្សា​ នៅ​តែ​មា​​ន​សភាព​ សា​ហាវ​ទោះ​បី​ ជា​មាន​ច្បាប់​ស្ដី​ពី ​ការ​ទប់​ស្កាត់​អំ​ពើ​ហិ​ង្សា ​ក្នុ​ង​គ្រួ​សារ​ និង​កិច្ច​ការ​ពារ​ជន​រង​គ្រោះ​តាំង​ពី​ឆ្នាំ​២​០​០៥​ ​ក៏​ដោយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative