វិទ្យា​ស្ថាន​​ស្តង់​ដារ​​នឹង​​ប្រ​កាស​​ស្តង់​ដារ​​ប្រ​ហុក​នៅ​ពា​ក់​កណ្តាល​ខែ​មីនា​នេះ​

ដើម្បី​​ធា​នា​​ដល់​​សុខ​ភាព​​អ្ន​ក​​ប្រើ​​ប្រាស់ ​និង​​បង្កើន​​ការ​​នាំ​​ចេញ​​ផលិត​​ផ​ល​​ជល​ផល​​របស់​​កម្ពុជា​វិទ្យា​ស្ថាន​ស្ដង់​ដារ ​​នឹ​ង​​ត្រូវ​​ដាក់​​ចេញ​​ស្តង់​ដា​​សម្រាប់​​ផលិតផ​ល ​ប្រ​ហុក ​ងៀត​​ត្រី​​រ៉ស់​​និង​​បង្គា​​ក្លា​ស្សេ​នៅ​​ក្នុង​​ពាក់​​កណ្តាល​ ខែ​​មីនា ​ខាង​​មុខ​​នេះ​​ ។

Prohoksd​លោក​​ស្រី​ កៅ ​សុជី​វី ​អនុ​​ប្រ​ធាន​​នា​យក​ដ្ឋាន​​ជល​ផល​​បាន​​ថ្លែ​ង​​ថា ​ស្ដង់ដា​រ​​ទាំង​​បី​​នេះ​​រំពឹង​​ថា​ នឹង​​ប្រ​កាស​​ជា​​សាធារ​ណៈ​នៅ​​​ពាក់​​កណ្ដាល​ ខែ​​មីនា ​ដោយ​​វិទ្យា​ស្ថាន​​ស្តង់​ដារ​​ជាតិ ​ហើយ​​ភាគី​​​ពាក់​ព័ន្ធ​​មាន​​ពេល​​វេ​លា ៦​០​ ថ្ងៃ​​ដើម្បី​​ផ្ដល់​​ព័ត៌​មាន​​កែល​ម្អ​​ស្ដង់​ដារ​ និង​​ធ្វើ​​ឲ្យ​​ស្តង់​ដារ​​នេះ​​ស្រប​​តាម​​ការ​​អនុ​វត្ត​​ជាក់​ស្ដែង​​សម្រាប់​​ពួក​​​គាត់។​

លោក​​ស្រី ​សុជីវី​ បាន​​ឲ្យ​​ដឹ​ង​​ថា​នា​យក​ដ្ឋាន​​ជល​ផល​​បាន​​បញ្ចប់​​ស្ដង់​ដារ​​នេះ​​រួច​​ហើយៗ​ក្រ​សួង ក​សិ​កម្ម ​បាន​​ដាក់​​ស្ដង់​ដារ​​នេះ​​ទៅ​​វិទ្យា​ស្ថាន​​ស្តង់​ដារ​​ជាតិ​​ដើ​ម្បី​​ឲ្យ​​អ្ន​ក​​ជំនាញ ​​សម្រួល​​លើ​​ការ​​កំណ​ត់​​របៀប​​វាស់​​វែង​​លើ​​ស្តង់​ដារ​​នី​មួយៗ​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​។

​លោក​​ស្រី​​បន្ត​​ថា​សមា​ហរ​ណ​កម្ម​​សហ​គមន៍​​សេដ្ឋ​កិច្ច​​អា​ស៊ាន​​នឹង​​ចូល​​មក​​ដល់​​នៅ​​ពេល​​ខាង​​មុខ។​ យើ​ង​​ចាំបា​ច់​​ត្រូវ​​បង្កើត​​ស្ដង់​ដារ​​សម្រាប់​​ផលិត​ផល​​ជល​ផល​​ក្នុង​​ស្រុក​​របស់​​ យើង​​ដូចជា​​ប្រ​ហុក​​ឲ្យ​​មាន​​លទ្ធ​ភាព​​ក្នុង​​ការ​​នាំ​​ចេញ ​និង​​ជា​​ការ​​រាំង​​ខ្ទប់​​ការ​​នាំ​​ចូល​​ផលិត​ផល​​ដូច​​គ្នា​​ពី​​បណ្ដា​​ប្រ​ទេស​​ផ្សេង​​ ទៀត​​ដែល​​ហូរ​​ចូល​​មក​​ក្នុង​​ប្រ​ទេស​​កម្ពុជា។​ វា​​មិ​ន​​ទាន់​​មាន​​ការ​​បង្ខំ​​ឲ្យ​​អនុវ​ត្ត​​នៅ​​ឡើយ​​ទេ ​នៅ​​ពេល​​ស្តង់​ដារ​​នេះ​​ដាក់​​ចេញ​​លើក​​ដំបូង​ ប៉ុន្តែ​​វា​​នឹ​ង​​ត្រូវ​​ក្លា​យ​​ជា​​ការ​​អនុវ​ត្ត​​នៅ​​ពេល​​ខាង​​មុខ​​បើ​​អ្នក​​ផលិត​​ មិន​​គិត​​គូរ​​ដល់​​សុខ​ភាព​​អ្នក​​ប្រើ​​ប្រាស់។​

អ្នក​​ស្រី ​ហុក ​ព្រីង ​អ្នក​​កែ​ច្នៃ​​ផលិត​ផល​​ត្រី​​ពាក់​​កណ្ដាល​​សម្រេច​​នៅ​​ក្នុង​​ខេត្ត​​សៀម​រាប​ ដែល​​បាន​​នាំ​​ចេញ​​ត្រី​​កំ​ភ្លាញ​​ជិត​ ២០​០ ​តោន​​ទៅ​​ប្រ​ទេស​​ថៃ ​ក្នុង​​មួយ​​ឆ្នាំៗ​ បាន​​ថ្លែង​​ថា​ ការ​​បង្កើត​​ស្ដង់​ដារ​​នឹង​​នាំ​​ឲ្យ​​ការ​​ផលិត​​ត្រី​​ប្រ​ហុក​​មាន​​គុណភា​ព​​ជាង​​មុន ​ប៉ុន្តែ​​បាន​​លើក​​ឡើង​​ពី​​សមត្ថ​ភាព​​របស់​​អ្នក​​ផលិត ​និង​​សក្ដា​នុពល​​ទី​ផ្សារ​​នៅ​​ក្រៅ​​ប្រ​ទេស​​កម្ពុជា​។

​លោក​​ស្រី​​បន្ត​​ថា៖ ​«​ពួកគេ​​មា​ន​រោង​ចក្រ​​សម្រាប់​​កែ​ច្នៃ​​ត្រី​​ដែល​​យក​​ពី​​យើង​​ទៅ​​ជា​​ផលិត​ផល​​ សម្រេច​។ ​យើង​​ចង់​​មាន​​រោង​ចក្រ​​នៅ​​ទីនេះ​​ដែរ។​ យើង​​មិន​​មាន​​ទុន​​ដូច​​ថៃ ​ហើយ​​ទី​ផ្សារ​​ក៏​​ជា​​រឿង​​សំខា​ន់​​ដែរ»​។

​លោក ​អ៊ុំ សា​វ៉ាត់ ​នាយ​ក​​ប្រតិ​បត្តិ ​ក្រុម​​សម្ព័ន្ធ​​សកម្ម​ភាព​​នេ​សាទ​​ថ្លែង​​ថា ​ស្ដង់ដា​រ​​នេះ​​បង្កើត​​ដើម្បី​​ធា​នា​​ដល់​​សុខភា​ព​​សា​ធារណ​ជន ​និង​​លើក​​កម្ពស់​​ការ​​នាំ​​ចេញ​​គឺជា​​គំនិ​ត​ផ្តួច​ផ្ដើម​​ដ៏​​ល្អ ​ប៉ុន្តែ​​ស្ដង់​ដារ​​នេះ​​នឹង​​មាន​​ន័យ​​តិច​តួច​​សម្រាប់​​វិស័យ​​ជល​ផល​​នៅ​​កម្ពុជា​​ ពេល​​ដែល​​កម្ពុជា​​នៅ​​នាំចូ​ល​​ត្រី​​ពី​​វៀត​ណាម​​ដើ​ម្បី​​ផ្គ​ត់ផ្គង់​​ដល់​ទី​​ផ្សារ​​ ក្នុ​ង​​ស្រុ​ក​​នោះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative