គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​៤​មីនា​ស្លា​ប់​មនុស្ស​២​នាក់​និង​របួស១​១​នាក់​

យោង​​តាម​​រ​បាយ​កា​រណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​បាន​ឲ្យ​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​កាល​ពី​​ថ្ងៃទី​​៤​ ខែ​មីនា​ ឆ្នាំ​​២០​១​៥​​បានកើ​ត​​ឡើង​​ចំនួ​ន​​០៩​​លើក ​ក្នុង​​នោះ​​យប់​​០៤​​លើក​​, ​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០២​​នាក់ ​(​​ស្រី​​០​១​​នាក់​​) ​រង​​របួស​​ធ្ងន់​​០៨​​នាក់​ (​​ស្រី​​០​៣​​នាក់​​),​ និង​​របួស​ស្រាល​​០៣​​នាក់​ (​​ស្រី​​០១​​​នាក់​​)​។​​

1620541_584306825039238_1293896214079681536_nDនៅ​ក្នុង ​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​០៩​​លើក​​នេះ​​បាន​​បង្ក​​ឲ្យ​​មា​នកា​រ​​ ខូច​ខាត​​យាន​​យន្ត​​សរុប​​១២​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួ​ន​​០៦​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំនួ​ន​​០២​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​០​៤​​គ្រឿង ​​និង​​ថ្មើរ​ជើង​​០១​​នាក់​​។​​

ប្រភព​ ​ព័ត៌​មាន​​ខាង​លើ​​ប្រាប់​​បន្ត​​ឲ្យ​​ដឹង​​ថា ​មូល​​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្ដាល​​មក​ពី​ល្មើស​​ល្បឿន​​០២​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​០១​​លើក​​,​​ស្រ​វឹង​​០១​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​០​២​​លើក​​,​​មនុស្ស ​​ដើរ​​ឆ្លង​ផ្លូវ​​០១​​លើក​​ និង​​កត្តា​​យានយ​ន្ត​​០១​​លើក​​។ ​ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិភា​ព​​ចំនួន ​​០៩​​នាក់​ (​​យប់​​០៣​​នាក់​​)​​។​​

​របាយ​ការណ៍​​ដដែលបា​ន​​បញ្ជាក់​​ថា ​កាល​ពី​​ថ្ងៃ​ទី​៤​ ខែ​មី​នា ​ឆ្នាំ​​២០​១៥ ​រថ​យន្ត​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​សរុប​​ចំនួន​​៦៩៤​​គ្រឿង ​(​​រថ​យ​ន្ត​​ធំ​​១៨០​​គ្រឿង​​)​​ស្មើ​​និង​​៦៩​៤​​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​​៣៩៦​​គ្រឿង ​ស្មើ​​និង​​៣៩៦​​ករណី ​រួមមា​ន​​ប័ណ្ណ​​បើកប​រ​​ហួស​​សុ​ពលភា​ព​​១៣​​ករណី​​,​​គ្មាន​​​ប័ណ្ណ​​អាជី​វក​ម្ម​​១៧​​ករណី​​,​​គ្មាន​​ឆៀក​​៣៣​​ករណី​​,​​ឆៀក​​ហួស​​សុ​ពល​ភាព​​០១​​ករណី​​, ​បើកបរ​​ហួស​​ល្បឿន​​កំ​ណត់​​១៣៧​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វាត់​​២១​៩​៥​​ករណី ​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៩៨​​គ្រឿង​ ស្មើ​​និង​​២៩៨​​ករណី​​រួមមា​ន ​ដឹក​​សំ​ពីង​សំ​ពោង​​២៥៨​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ​​៤០​​ករណី​​។​​

ដោយ​ឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​​ពិ​ន័យ​​សរុប​​ចំ​នួន​​១,​២២​៤​​គ្រឿង​ក្នុង​​នោះ​​មាន​​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៧១២​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៤៤៩​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ ​និ​ង​​មួក​​០៨​​ករណី​​, ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​១៤​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​៣០​​ករណី​​,​​ស្រ​វឹង​​បើក​បរ​​៤​​ករណី ​និង​​ស្លាក​​លេខ​​បាក់​ ​ឬ​​ខូច​​០៤​​ករណី​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥

 

Google Analytics Alternative