ជំ​ហាន​ទី១​អគ្គិ​សនី​កម្ពុជា​តប​ណ្តាញ​អគ្គ​សនី​ដល់​ក​ម្មករ​កម្ម​ការនី​បាន​ជិត​២​ម៉ឺន​បន្ទប់​

​គិត​​ចាប់​ពី​ថ្ងៃ​ទី​​២៩​​មករា​​រហូត​មក​ដល់​​ដើម​ខែ​​មិនា​​នេះ​​ ក្រុម​​កា​​ងារ​​អគ្គិ​សនី​​កម្ពុជា​​បាន​​ចុះ​​អនុវ​ត្តន៍ ​​បណ្ដាញ​អ​គ្គិសនី​ តំលៃ​​៦១០​​រៀល​​ជួន​​កម្ម​ករ ​កម្ម​​ការ​នី​ និង​​និស្សិត​​បាន​​ចំ​នួន​​១៩​០៦១​​បន្ទាប់ ​ហើយ​នៅ​ក្នុង​ជំ​ហាន​ទី១​នេះ​​ ​។

​​EDCsលោក​ កែវ​ រត​នះ​ ប្រតិ​ភូ​​ទទួល​បន្ទុក ​អគ្គិ​សនី​​កម្ពុជា​កា​លពី​​ ថ្ងៃ​ទី​​០២ ​ខែ​មីនា ​ឆ្នាំ​​២០​១៥​​កន្ល​ង​មក​​នេះ​​ បាន​​ផ្ញើ​​លិ​ខិត​​ជួន​​លោក​ លោក​ ប៉ា ​សុជាតិ​​វង្ស ​អភិ​បាល​​រាជ​ធានី​​ភ្នំ​ពេញ ​ដើម្បី​​សុំ​ឲ្យ​​អាជ្ញា​ធរ ​សហ​ការ​​ជា​មួយ​​ក្រុម​​កា​​ងារ​​អគ្គិ​សនី។​

ក្នុង​​លិខិត​​នោះ​​លោក ​កែវ ​រត​នះ ​បាន​​បញ្ជាក់​​ថា ​គិត​​ចាប់​ពី​ថ្ងៃ​ទី​​២៩​​មករា​​រហូតម​ក​ដ​ល់​​ដើម​ខែ​​មីនា​​នេះ​​ក្រុម​​កា​​ងារ​​អគ្គិ​សនី ​​កម្ពុជា​​បាន​​ចុះ​​អនុវត្ត ​ត​​បណ្ដាញ​​អគ្គិ​សនី ​តំលៃ​​៦១០​​រៀល​​ជួន​​កម្ម​ករ ​កម្ម​​ការ​នី​ និង​​និស្សិត​​បាន​​ចំនួន​​១៩​០៦​១​​បន្ទាប់ ​ហើយ​ ចំ​ពោះ​​បន្ទាប់​​នៅ​​សេស​សល់ ​ក្នុង​​លក្ខ​ណៈ ​មិន​សូវ​​ប្រ​មូល​​ផ្តុំ​​ហើយ​​ទ្រង់​​ទ្រា​យ​​តូច ​និង​​ត្រូវ​អនុវ​ត្ត​​រហូតដ​ល់​​ចប់។ ​លិ​ខិត​​នោះ​​បន្ត​​ថា ​ដើម្បី​​អនុ​វត្ត​​ជំ​ហាន​​ទី​​២ ​ឲ្យ​​ឆាប់​​បាន​​ដល់​ដៃ ​ប្រ​ជាព​លរ​ដ្ឋ​​ស្នាក់​នៅ ​ផ្ទះ​​ជួល ​ឬ​​បន្ទាប់​​ជួល ​ក្នុង​​ខណ្ឌ​​ដទៃ​ទៀត ​អគ្គិ​សនី​​កម្ពុជា​​សុំ​​ការ​​សហ​ការ​​ពី​​អាជ្ញា​ធរ ​គោល​ការណ៍ ​រួម​​យក​​តំ​បន់​​ប្រ​មូល​​ម្តុំ​​ដែល​​មាន​​ផ្ទះ​ជួល ​ឬ​​បន្ទាប់​​នៅ​​ផ្តុំ​​គ្នា​​ច្រើន​ ជា​​អាទិ​ភាព​​ខ្ពស់​។

​លោក ​កែវ ​រតនៈ ​អគ្គ​​នា​យក​​អគ្គិ​សនី​​កម្ពុជា ​បាន​​ឲ្យ​​ដឹ​ង​​ថា ​អគ្គិ​សនី​​កម្ពុជា ​បាន​​ចាប់​​ផ្តើម​​ជំ​ហាន​​ទី​​២​ ក្នុង​​ការ​​ត​ប​ណ្ដាញ​​អគ្គិ​សនី ​និង ​ដំឡើ​ង​​កុង​​ទ័​​រ​​ក្នុង​​ជូន​​កម្មករ​ កម្ម​កា​រិនី​​ទៅកា​ន់​​ខណ្ឌ​​ចំនួន​ ៦​​ផ្សេង​ទៀត ​ចាប់​ពី​​ថ្ងៃ​ទី​០​១ ​ខែ​មីនា ​ឆ្នាំ​​២០​១៥​​។​ ខណ្ឌ​​ដែល​​នឹង​​ត្រូវ​​ត​​បណ្តាញ​​អគ្គិ​សនី​​នោះ ​រួមមាន​ ខណ្ឌ​​សែន​​សុខ ​ព្រែក​​ព្នៅ ​ពោធិ៍​​សែន​​ជ័យ​ ចំ​ការ​មន ​ច្បារ​អំពៅ ​និង​​ជ្រោយ​ចង្វា​។ ​ដោយ​ឡែក​​នៅ​ក្នុង​​ខណ្ឌ​មាន​ជ័យ ​និង​​ខណ្ឌ​​ឫស្សី​​កែវ ​ដែល​ស្ថិត​នៅ​ក្នុង​ជំ​ហាន​ទី១​នោះ​ក៏​​បាន​​នឹង​កំពុង​​ពង្រី​ក​​វិ​សាល​ភាព​​ទៅ​​តំបន់​ ដទៃទៀ​ត​​ផង​​ដែរ។​

លោក​​ បញ្ជាក់​​ថា ​និ​យោជិ​ត​​របស់​​អគ្គិ​សនី ​ដែល​​នឹង​​ចុះ​​បំ​ពេញកា​រងារ​​ត​បណ្ដាញ​​នេះ ​មាន​​ចំនួន ​២​៤០​​នាក់​ ចែក​ចេញជា​ ៣០​​ក្រុម​ ក្នុង​​មួយ​​ក្រុម​​មាន​​គ្នា ​៨​​នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative