ក្រសួង​​អប់​រំ​​គ្រោង​​នឹង​​រៀប​ចំ​​ប្រ​លង​​បាក់​​ឌុប​​នៅ​​ថ្ងៃ​ទី​២៤ ​ខែសី​ហា ​ឆ្នាំ​២០​១៥​

ជា​​រៀង​រាល់​ឆ្នាំ​​ក្រ​សួង​​អប់រំ​​យុវ​ជន​​និង​​កី​ឡា​​តែង​តែ​​ធ្វើ​ការ​​រៀប​ចំ​​កា​​ប្រ​ឡង​​មធ្យម​សិក្សា​​ទុ​តិ​យ​ភូមិ ​ឬ​​បាក់​​ឌុប​​នៅ​​ដើម​ខែ​​សី​ហា​​ប៉ុន្តែ​​សម្រាប់​​ប្រ​ចាំ​ឆ្នាំ​​សិក្សា​២០​១៤​-​២០​១៥​ នេះ​​ក្រ​សួង​​បាន​​ផ្លាស់​ប្តូរ​​កា​រ​​បរិ​​ច្ឆ​​ទ​​នៃ ​ការ​ប្រ​លង​​ទៅ​​ថ្ងៃ​ទី​២៤ ​ខែ​សីហា​​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ ​។​

*​ពាក្យ​សុំ​​ប្រ​លង​​ចាប់​​ទទួល​​ពី​ថ្ងៃ​​ទី​១​ដល់​​ថ្ងៃ​ទី​៣០​ខែ​​មិនា

10568793_943961992297082_5386818526040431447s_n (2)សម័យ​​ប្រឡង​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​​កាល​ពី​​ឆ្នាំ​២០​១៤​កន្លង​​ទៅ​បាន​​ប្រព្រឹត្តិ​​ឡើង ​នៅ​​ថ្ងៃ​ទី​៤ ​ខែ​សី​ហា​​ហើយ​​ការ​ប្រ​ឡង​​លើក​​ទី២​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ទី​១៣​ខែ​តុលា​​ឆ្នាំ​២០​១៤​ដោយ​ មាន​​បេក្ខ​ជន​​ប្រ​ឡង​​ជាប់​​ចំនួន ​៣៣​៩៩៧​នាក់ ​ស្មើ៤​០ ​ភាគ​រយ​​នៃ​​បេក្ខ​ជន​​សរុប។​

លោក​ រស់ ​សា​​លីន​ អ្ន​ក​នាំ​ពា​ក្យ​​ក្រ​សួង​​អប់រំ ​យុវជន ​និង​​កី​ឡា​​បាន​​ឲ្យ​​ដឹ​ង​ថា​​នៅ​​ឆ្នាំនេះ​ ក្រ​សួង​​បាន​រៀប​ចំ​​សេ​ច​ក្តី​ណែ​នាំ​​ជា​ទូ​ទៅ​​ជូន​​ដល់​​គ្រ​ប់​​សិស្សា​នុ​សិស្ស​​ដែល​​ត្រូវ​​ប្រ​ឡង​​សញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូមិ ដ​ល់​​លោក​គ្រូ ​អ្នក​គ្រូ​​អ្នក​គ្រប់​គ្រង​​តាម​​សាលា​​ទាំង​អស់ ​ដើម្បី​​ជ្រា​ប​​ជា​​ព័​ត៌​ មាន​​ឲ្យ​​ដឹង​​ច្បាស់​​ទាំង​អស់​គ្នា​​ត្រៀម​​ទាំង​​កិច្ច​ដំណើ​រ​ការ ​និង​​បច្ចេក​ទេស​​និង​​ការ​ ត្រៀម​ខ្លួន​​របស់​​សិស្សា​​នុ​សិ​ស្ស ​ដើ​ម្បី​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​ដំ​ណើរ​​ការ​ប្រ​ឡង​​បាន​ល្អ​​ប្រ​សើរ ​ដូច​​ឆ្នាំ​​កន្លង​ទៅ​​ដែល​​បាន​ធ្វើ​​ក្នុង​នេះ​​ទាំង​​កាល​បរិច្ឆេទ​​នៃ​​កា​​ប្រ​ឡង​​ទាំង​​ដំណើរ​ការ ​និង​​ទាំង​​វិធី​​ចូល​រួម។​

លោក​​បាន​​បន្ត​ថា​​ការ​ជូន​​ព័ត៌​មាន​​ជា​មុន​​គឺ​​ធ្វើ​​នៅ​តាម​​​មន្ទី​រ​​ទាំង​អស់​២៥​រាជ​ធានី-​ខេត្ត​​ផ្សព្វ​ផ្សាយ​​ក្នុង​​គេហ​ទំព័រ​​ក្នុង​​បណ្តាញ​​ប្រព័ន្ធ​ សង្គម​ វិទ្យុ ​ទូរទស្សន៍​​ដើម្បី​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​ជ្រួត​ជ្រាប​​ច្បាស់​​ទាំង​​អ្ន​ក​ចូល​រួ​ម​​អនុ​វត្ត​​ទាំង​​អ្នក​​ចូល ​ប្រ​ឡង​​បាន​​ត្រៀម​ខ្លួន​​កាន់​តែ​​ប្រ​សើរ​​ជាង​​មុន​​ដោយ​សារ​​កម្ម​វិធី​​កំ​ណែ​ទ​ម្រង់​​នៃ​​វិស័យ​​អប់​រំ​​នេះ​​ទាម​ទារ​​ឲ្យ​​មាន​ការ​​ចូល​រួម​​បាន​ដឹង​​ឮ​​ទាំង​អស់​គ្នា។ ​

លោ​ក​ប​ន្តែ​ម​​ថា​​ឆ្នាំនេះ​​សិស្សា​នុ​សិ​ស្ស​​ត្រៀម​ខ្លួន​​បាន​ល្អ​​តាំង​ពី​​ដើម​ឆ្នាំ ​មាន​ការ​​សិក្សា​​សកម្ម​​ជាង​​មុន ​គឺ ​អវត្ត​មាន​​​​ចំ​នួន​​តិច​​បំផុត ​ស្ទើរ​​គ្មាន​ ហើយ​​នៅតា​ម​​មន្ទីរ​​ក៏​បាន​​រាយ​ការណ៍​​មក​​ក្រ​សួង​​រាល់​​ខែ​​ដែរ​​ថា​ ឆ្នាំនេះ​​​សិស្ស​​ខិត​​ខំ​រៀន​​បាន​ជា​​ប់​លាប់ ​និង​​គោរព​​វិន័យ​​បាន​ល្អ​​ច្រើន​។

​លោក​​បាន​​បញ្ជាក់​ថា ​ការ​ប្រឡង​​ឆ្នាំ​នេះ នៅ​តែ​មាន​​វិធាន​ការ​​រឹត​បន្តឹង​​នឹង​​វិន័យ​​ម៉ឺង​ម៉ាត់​​ដដែល​​ក្នុង​​ការ​ប្រឡង ​និង​​បើក​ឱកា​ស​​ឲ្យ​​មាន​ការ​​ចូល​រួម​​តាម​ដាន ​ឃ្លាំមើ​ល​​ពី​ គ្រប់​​មជ្ឈ​ដ្ឋាន ​ពិ​សេស​​មាន​ការ​​អង្កេត​​ការណ៍​​ពី​​អង្គ​ភាព​​ប្រ​ឆាំង​​អំពើ​ពុករ​លួយ ​និង​​បណ្ដា​​អង្គ​ការ​​សង្គ​ម​​ស៊ីវិល​​ពាក់​ព័ន្ធ​​បន្ថែម​ទៀត។

​អ្នក​នាំ​ពាក្យ​រូប​នោះ ​ក៏​បាន​​អំពាវ​នាវ​​ឲ្យ​​សិស្ស​​ថ្នាក់​​ទី​១២​និង​​សិស្ស​​ប្រ​ឡង​​ធ្លាក់​​ឆ្នាំ​​សិ​ក្សា​​កន្លង​ទៅ​​ត្រូវ​​បង្កើន​​ការ​ខិតខំ​​ប្រឹង​ប្រែង​​សិក្សា​​រៀន​សូត្រ ​ហើយ​​តាម​ដាន​​ឲ្យ​​បា​ន​​ជាប់​​នូវ​​ដំ​ណឹង​​នានា ​ដែល​​ក្រ​សួង​​ចេញ​ផ្សាយ​​ពាក់​ព័ន្ធ​​នឹង​​ការ​ប្រ​ឡង​​នោះ ​ដើម្បី​​ធា​នា​​ការ​ត្រៀម ​ខ្លួន​​បាន​​មុន ​ប្រ​កប​ដោយ​​ភាព​ជឿជាក់ ​ខណៈ​ដែ​ល​​រយៈ​ពេល​​នៃ​​ការ​សិក្សា​​រៀន​សូត្រ​​នៅ​ស​ល់​​ច្រើន​​ខែ​​ទៀត ​មុន​​សម័យ​កាល ​នៃ​​ការ​ប្រ​ឡង​​ចូល​ម​ក​​ដល់​​នោះ។

​​នៅ​ក្នុង​​សេច​ក្តី​​ជួន​​ដំ​ណឹង​​មួយ​​ចុះ​ហត្ថ​លេខា ​លោក​ ហង់ ​ជួន ​ណា​រ៉ុ​ន​ រដ្ឋ​មន្ត្រី​ក្រ​សួង ​អប់រំ​ យុវ​ជន ​និង​​កីឡា កា​លពី​​ថ្ងៃ​ទី​២៨ ​ខែកុម្ភៈ​ បាន​​ឲ្យ​​ដឹ​ង​ថា​​កាល​បរិច្ឆេទ​​សម្រាប់​​សម័យ​​កាល​​ប្រ​ឡង ស​ញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូ​មិ ​ឬ​​ហៅ​ថា ​ប្រ​ឡង​​​បាក់​​ឌុប​​ឆ្នាំ​​សិក្សា​២០​១៤​-​២០​១៥​នោះ​​គ្រោង​​នឹង​​ប្រ​ព្រឹត្តិ​​ទៅ​​នៅ​​ថ្ងៃ​ទី​២៤ ​ខែ​សី​ហា ​ស្រប​​ពេល​ដែល​​ការ​ទទួល​​ពាក្យ​សុំ​​ចុះ​ឈ្មោះ​​ប្រ​ឡង​​នឹង​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​​ទី១​រហូត​ដល់​​ថ្ងៃ​ទី៣​០​ខែមី​នា​​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative