លោកធា ​គ្រុយៈ​ក្រ​សួង​សុខា​ភិបាល​កំពុង​រៀប​ចំ​ដាក់​បញ្ចូល​វ៉ាក់​សាំង​រលាក​ខួរ​ក្បា​ល​ដល់​កុ​មា​រ​នៅ​ឆ្នាំ​ក្រោយ​

ក្នុង​គោល​ដៅ​កាត់​បន្ថយ​អត្រា​ពិការ​ និង​ស្លា​ប់​លើ​កុមា​រ​កម្ពុជា ​ក្រ​សួង​សុខា​​ភិបាល​បាន​ ​និង​កំពុង​រៀ​ប​ចំ​គំ​រោង​ដាក់​បញ្ចូល​វ៉ាក់​សាំង​បង្ការ​ ជំងឺ​រលាក​ខួរ​ក្បាល​ដល់​កុមារ​កម្ពុជា​នៅ​ឆ្នាំ​២០​១៦​ខាង​មុខ​នេះ។​

IMG_9610sលោក​សាស្រ្តា​ចារ្យ​ធា ​គ្រុយ​រដ្ឋ​លេ​ខាធិ​ការ​ក្រ​សួងសុ​ខា​ភិ​បាល​បាន​ថ្លែង​ឲ្យ​​ដឹង​កាល​ពីស​ប្ហាហ៍​មុន ​ក្នុង​ពេល​លោក​ចូល​រួម​ក្នុង​សន្និ​សីទ​អន្តរ​ជាតិ​ស្តី​ពីជំ​ងឺ​រលា​​កខួ​រ​ក្បាល​ និង​ជំងឺ​គ្រុន​ឈាមដែ​ល​រៀ​ប​ចំ​ដោយ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ថា​ កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រ​សួ​ង​សុខា​ភិ​បាល ​បាន​និង​កំពុង​រៀប​ចំ​គំ​រោង​ដាក់​បញ្ចូល​នូវ​វ៉ាក់​សាំង​បង្កា​រ​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន ​ដល់​កុមារ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ ​ដោយ​មា​ន​ជំ​នួយ​ពី​អង្គ​ការ​GA​VI​ និង​ថវិ​កាប​ដិភាគ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា។​

ជា​មួយ​នឹង​ដំ​ណឹង​ល្អ​នេះផ​ងដែរ​ DSC00162sលោក​វេជ្ជ​បណ្ឌិត​Be​a​t ​R​i​c​h​n​e​rក៏​មាន​គំ​​រោង​ទិញ​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម ​សម្រាប់​ចាក់​ជូន​កុមារ​កម្ពុជា​ផង​ដែរ​។

​លោក​សាស្រ្តា​ចារ្យធា​ គ្រុយ​បាន​បន្តថា​ “​វ៉ាក់​សាំង​ពិ​ត​ជា​មាន​សារៈ​សំ​ខាន់​​ណាស់​ក្នុង​ការ​រួម​ចំ​ណែក​កាត់​បន្ថយ ​អត្រា​​និង​ស្លាប់​របស់​ទារក​ និង​កុមារ​ ហើយ​វា​អាច​ការ​ពារ​ជំងឺដែ​ល​អាច​ការ​ពារ​បានផ​ង​ដែរ”​។​

ប្រ​ទេស​កម្ពុជា​ទទួល​បាន​វឌ្ឈនៈ​ភាព​ដ៏​ប្រ​សើរ ​ដែល​បាន​លុប​បំបាត់​ជំងឺ​គ្រុន​ស្វីត​ដៃជើ​ង​នៅទ​ស​វត្សរ៍​ទី​៩០ ​និង​បាន​លប់​បំ​បាត់​ជំងឺ​កញ្រ្ជិល​នៅ​ឆ្នាំ២​០​១៤​កន្លង​មកនេះ​ ហើយ​ប្រ​ទេស​នេះ​បា​ន​និង​កំ​ពុង​ឈាន​ទៅ​លុប​បំ​បាត់​ជំងឺ​តេ​តា​ណូស​​លើ​ស្រ្តីនិង​កុមារ​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គ​ង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative