ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិ​និត្យ​ថ្នាំ​ជក់​នឹង​ត្រូវ​ដាក់​ទោស​ជាប់​ពន្ធ​នា​គារ​​ដល់​អ្នក​​ជ​ក់​បារី​

ក្នុង​គោល​ដៅ​កា​ត់​បន្ថយ​ការ​ជក់​បារី ​និង​ចាត់​វិធាន​ការណ៍​ចំ​ពោះ​អ្នក​ជក់​បារី​ឲ្យបា​ន​ធ្ងន់​ធ្ងរ​ ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ​នឹង​មាន​ការ​ដាក់​ទោស​ធ្ងន់​ធ្ង​រ​​រហូត​ដល់​ជាប់​ពន្ឋនា​គារ​ និង​មាន​ការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ដល់​​ក្រុម​​ហ៊ុន​ថ្នាំ​ជក់​ និង​​អ្នក​​ផលិត​តាម​​កំ​ហុស​​ជាក់​ស្តែង​​។

009sលោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​​រដ្ឋ​មន្រ្តី​ក្រ​សួង​សុខា​ភិ​បាល​បាន​ថ្លែង​បន្ទាប់​ពី​ចូល​បំ​ភ្លឺ​ចំ​ពោះមុ​ខ​ប្រ​ធាន​គណៈ​កម្ម​ការ​​ ទី៨​នៃ​រដ្ឋស​ភា​ម​ក​ពី​គណ​បក្ស​​សង្គ្រោះ​​​​ជាតិ ​​លោក​ស្រី ​កែ ​សុវណ្ណ​រតន៍ ​នៅ​ថ្ងៃ​ពុធ​ម្សិល​ម៉ិញថា​ សេចក្តី​ព្រាង​​ច្បាប់​​នេះ​​នឹង​ត្រូវ​សភា​អនុ​ម័​ត​នៅ​ខែ​មេសា​ខា​ង​​មុខ​នេះ ​។ ​សេច​ក្តី​ព្រាង​​ច្បាប់​​ស្តី​ពីកា​រ​​ត្រួត​ពិនិត្យ​​ថ្នាំ​ជក់​​នេះ ​មាន​គោល​​បំ​ណង​​លើក​​កម្ពស់សុ​ខ​ភាព​​របស់​ប្រ​ជាព​លរដ្ឋ​​ ​​។​ ប៉ុន្តែ​លោ​​កមិ​ន​បាន​​បញ្ជាក់​ពី​កម្រិត​ទោស​​​ជា​ប់​ពន្ធនា​គារ​​ និង​ចំនួន​​ទឹក​​ប្រាក់​​ដែល​ត្រូវ​​ផា​ក​​ពិន័​យ​​នោះ​ទេ។

​លោក​បាន​ថ្លែង​បញ្ជាក់​ថា ​“ច្បាប់​ត្រូវ​​មា​ន​​ទោស​​ទណ្ឌ​​ហើយ​ វា​​មាន​​ខ្លះ​​ដែល​​ទាក់​​ទិន​​នឹង​​ផលិត​​ករ ​ខ្លះ​​ទាក់​​ទិន​​នឹង​​អុ្នក​​ដែល​​ប្រើ​​ប្រាស់ ​ផាក​​ពិ​ន័យ​​ហូរហែ​​អ៊ី​ចឹង​​ដែរ​​​ ខ្លះ​​មា​ន​​ចូល​​ដល់​​ព្រហ្ម​ទណ្ឌ ​វា​ទៅ​​​តាម​​លក្ខណៈ​​កំហុ​ស​​មួយ​ៗ​”​។​

​ប្រ​ធាន​គណៈ​កម្ម​ការ​​ទី​៨​នៃរ​ដ្ឋស​ភាម​ក​ពី​គណ​បក្ស​​សង្គ្រោះ​​​​ជាតិ​ ​លោក​ស្រី ​កែ ​សុវណ្ណ​រ​តន៍ ​បញ្ជាក់​​ថា ​លោក​​ស្រី​ចង់​​ឲ្យ​​សភា​​អនុ​ម័ត​​ច្បាប់​នេះ​ឲ្យ​​បាន​​ឆាប់​ ដើម្បី​ឲ្យ​​ក្រ​សួង​​សុខា​ភិ​បាល​​យក​​ទៅ​អនុ​វត្ត ​និង​​​​អប់រំ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​​ដឹង​​ពី​ផល​​ប៉ះ​ពាល់​​ពេល​​​ប្រើ​ថ្នាំ​ជក់​នោះ​​។​លោក​​ស្រី​​ថ្លែ​​ង​​ថា ​បើ​​ច្បាប់​​នេះ​​ចេញ​​ទៅ​​ក្រ​សួ​ង​​សុខា​ភិបាល​​នឹង​​ដើរ​​តួ​នាទី​​ជា​​អ្នក​​ផ្សព្វ​ផ្សាយ​​ ធ្វើ​​ម៉េ​ច​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​​​យល់​​ដឹង​​ពាក់​​ព័ន្ធ​​ទៅ​​នឹង​​គ្រោះ​ថ្នាក់ ​​នៃ​​ការ​​ប្រើ​​ប្រាស់​​ថ្នាំ​​ជក់​ចំ​ពោះ​​ខ្លួន​​គាត់​ ហើយ​​វា​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​ស្ថាន​​ភាព​​សេដ្ឋ​កិច្ច​ ​នៅ​​ក្នុ​ង​​សង្គម​គ្រួសា​រ​​របស់​​គាត់​​ ហើយ​​យើង​​ហើយ ឥ​ឡូវ​​ហ្នឹង​​គាត់​មិន​​​​​ប្រើ​​ប្រាស់​​ គាត់​​ស្មាន​​ថា​​មិន​​មាន​​បញ្ហា​​ ប៉ុន្តែ​យើង​​ឃើញ​​ថា ​ជា​​ទូ​​ទៅគឺ​​​អ្ន​ក​​មិន​​ប្រើ​​ប្រាស់​​ហ្នឹង​​ មាន​​បញ្ហា​​ខ្លាំ​ង​​ជាង​នៅ​​ពេល​​ដែល​​យើង​អត់​​មាន​​ច្បាប់​​ដើ​ម្បី​​ហាម​​ឃាត់​​កុំ​​ឲ្យ​ ​អ្ន​ក​​ប្រើ​​ប្រាស់​​ហ្នឹង​​ ប្រើ​​ប្រាស់​​ជា​​សា​ធារ​ណៈពេ​ក​។​

01sយោង​តាម​របាយកា​រណ៍​​អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក​​បង្ហាញថា​ ប្រ​ជាព​ល​រដ្ឋ​​កម្ពុជា​ប្រ​មាណ​១​​ម៉ឺន​​នាក់ ​ស្លាប់​ក្នុង១​ឆ្នាំ​ដោយ​សារ​​ការ​ជក់​បារី ​ខណៈ​​ដែល​​នៅ​​លើ​​ពិភព​លោក​​មាន​​មនុស្ស​៦​​លាន​​នាក់​​បាន​​ស្លាប់​​ក្នុ​ង​​១​​ឆ្នាំៗ​​។​

​របាយ​ការណ៍​​អង្គ​ការ​​សុខ​ភា​ព​​ពិ​ភព​ឲ្យដឹ​ង​ថា ​ក្នុង​ចំ​ណោម​​ប្រ​ទេស​​អា​ស៊ាន​​ទាំង​១០ ​ការ​អនុម័​ត​​ច្បាប់​​ស្តី​ពី​​វិធាន​​ការ​ត្រួត​ពិ​និត្យ​​ថ្នាំ​ជក់​មាន​តែ​​កម្ពុជា​​​១​​ គត់​ ដែល​​ពុំ​​ទាន់​​បាន​​អនុម័​ត​​ច្បាប់​​ហាម​​ជក់​បារី​​នៅ​ឡើយ ខ​ណៈ​​​ប្រ​ទេស​​ឡាវ​​ ប្រ៊ុយ​ណេ ថៃ​ ​មី​​យ៉ាន់​​ម៉ា​ ឥណ្អូ​នេស៊ី​ ម៉ាឡេ​ស៊ី ​វៀត​ណាម ​ហ្វី​លី​ពីន ​និង​​ប្រ​ទេស​​សិង្ហ​បុរី ​មាន​ច្បាប់​ហាម​​ជក់​​បារី ​និង​​យក​ពន្ធ​បារី​​ខ្ពស់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គ​ង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative