ទិវា​សិទ្ឋិ​នារី​ឆ្នាំ​នេះ​ដំ​ណើរ​​ឆ្ពោះ​ទៅ​មុខ​៖ ​ស្ត្រី​​កម្ពុជា​​ក្រោយ​​ស​ន្និ​សីទ​​ស្ត្រី​ពិភព​លោក​​ឆ្នាំ​១៩​៩​៤​​

មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​ខ្មែ​រ​‑​សូ​វៀត​​ បាន​រៀប​ចំ​​ពិធី​​អ​ប​អរ​សាទ​រ​​ខួប​​ទី​១០៤​ នៃ​​ទិ​វា​​អន្តរ​ជាតិ​​នារី ​៨ ​មិនា ​ឆ្នាំ ​២០​១៥ ​ដំណើរ​​ឆ្ពោះ​ទៅ​មុ​ខ៖​ ស្ត្រី​​កម្ពុជា​​ក្រោយ​​ស​ន្និ​សីទ​​ស្ត្រី​ពិភព​លោក​​ឆ្នាំ​១៩​៩៤​​។​

IMG_2169sប្រ​ធាន​​មន្ទី​​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ​‑​សូ​​វៀតលោ​កសា​ស្រ្តា​ចារ្យ​ងី ​ម៉េង​បាន​​មាន​ប្រ​សាស​ន៍​ក្នុង​ពិធី​ដែល​ធ្វើ​ទ្បើង​នៅ​ព្រឹក​​ថ្ងៃ​ទី​៤ ​ខែ​​មិនា ​ឆ្នាំ ​២​០​១៥​​ថា​​ ជា​​រៀង​រាល់​ឆ្នាំ​​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ​‑​សូ​វៀត​​ តែង​តែ​​ប្រា​រព្វ​​ទិវា​​នារី​​អន្តរ​ជាតិ​៨​មិនា​​ហើយ​​ឆ្នាំ២​០​១៥​នេះ ​​ទិវា​​នេះ​​បា​ន​​ប្រា​រព្វ​​ធ្វើ​ឡើង​​ក្រោម​​ប្រ​ធាន​បទ ​ដំ​ណើរ​​ឆ្ពោះ​​ទៅ​មុខ ​“​ស្ត្រី​​កម្ពុជា​​ក្រោយ​​ស​ន្និ​សិទ​​ស្ត្រី​ ពិភព​លោក​​ឆ្នាំ​១៩​៩៤”​ក្នុង​​គោល​បំ​ណង​ធ្វើ​ការ​​បំ​ផុស ​និង​​កៀ​រគ​​រ ​ប្រ​ជា​ពល​រដ្ឋ​​ទាំ​ង​អស់​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​ធ្វើ​ការ​​រួម​គ្នា ​ដើ​ម្បី​​ធ្វើ​​អោយ​សម្រេច​បាន​​នូវ​​សម​ភាព​​ដ៏​​ពិ​ត​ប្រាក​ដ​​រវាង​ បុរស​និង​ស្ត្រី ​ក៏​ដូច​ជា​​ដើម្បី​អោយ​​មានកា​រ​​ទទួល​​ស្គាល់​​ថា​​ ស្ត្រី​​​គឺ​ជា​​ភ្នាក់​ងារ​​ដ៏​​សំ​ខាន់ ​ដែល​មាន​​តួ​នាទី​​ធ្វើ​អោយ​​សង្គ​ម​​មាន​ការ​​ផ្លាស់​​ប្តូរ​​ប្រែ​​មុខ​មាត់​​ថ្មី។​

លោក​​ថា​​ តាម​​គោល​នយោ​បាយ​​របស់​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា ​​បាន​ទទួល​​ស្គាល់ ​និង​​ចា​ត់​ទុក​ថា “​ស្ត្រី​​គឺ​ជា​​ឆ្អឹង​ខ្នង នៃ​​​ការ​អភិ​វឌ្ឍ​ សេដ្ឋ​កិច្ចស​ង្គ​ម ​និង​​ជា​​មូល​ធន​​ដ៏​​សំ​ខាន់ ​មិន​អាច​​ខ្វះ​​បាន ​ក្នុង​ការ​​អភិ​វឌ្ឍ​​ប្រ​ទេស ​ប្រ​ការ​នេះ​​ទាម​ទារ​​អោយ​​គ្រប់​​អង្គ​ភាព​ ត្រូ​វតែ​​​ធ្វើ​ការ​​ពង្រឹងស​មត្ថ​ភាព​ និង​​បង្ក​​ឪ​​កាស​​អោយ​​ស្ត្រី​​មាន​ការ​​ចូល​រួម ​ក្នុង​​ទិដ្ឋ​ភាព​​នៃ​​សកម្ម​ភាព​​អោយ​បាន​​ពេញលេ​ញ ​និង​​មាន​​ស​ម​​ធ៌​ម​”។​

លោក​​សាស្ត្រា​ចារ្យ​​បាន​​ព្ជា​​​ក់​ថា ​​បច្ចុ​ប្បន្ន​នេះ​​នៅ​​មន្ទី​រ​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ​‑សូ​​វៀត​​មាន​​នារី​ ​ដែល​​កំ​ពុង​​បំរើ​​ការ​ងារ​​កើន​ឡើង​​គួរ​​ឲ្យ​​កត់​សំ​គាល់​​ ទាំង​​ថ្នាក់​ដឹក​នាំ​​បុគ្គ​លិក ​​និង​​កម្ម​ករ​​សរុប​​ចំ​នួន​៤៣៥នា​ក់។​

IMG_2170dលោក​​ឱសថកា​រី​ជូ​​ យ៉ិន​ស៊ីម​​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួងសុ​ខា​ភិ​បាល ​ដែល​បាន​អញ្ជើញ​ចូល​រួម​ជា​អ​ធិ​បតី​ក្នុង​ពិ​ធី​បាន​​មាន​​ប្រ​សា​​ស​ន៏​​ថា​ ​តាម​បទ​ពិ​សោធ​​​ន៏​​ប្រវត្តិ​សាស្ត្រ​ បាន​​បង្ហាញ​ថា​​គ្រប់​​សកម្ម​ភាព​​ដែល​មាន​​ស្ត្រី​​ចូល​រួម ​ប្រ​កប​ដោយ​​សុ​ឆន្ទៈ ​គណ​នេយ្យ​ភាព​ និង​​មាន​​សម​​ធ៌​​ម ​សកម្ម​ភាព​​នោះ ​ប្រាក​ដជា​​សម្រេច​បាន​​ជោគ​ជ័យ ​មាន​​ប្រ​សិទ្ធិភា​ព​​ខ្ពស់ ​និង​​មាន​​និរន្ត​​ភាព។ ​លោក​​បន្ត​ថា​​ និ​យាយ​​ជារួ​ម​​វប្ប​ធ៌​​ម​​ខ្មែរ​​យើង​ យើង​​គោរ​ព​​នារី​​ផ្តល់​​តម្លៃ​​ចំពោះ​​នារី​យក​​នារី​​ជា​ធំ ​នៅ​ក្នុង​​សង្គម​ និង​​គ្រួ​សារ​ ព្រ​ម​ទាំង​​ចាត់​ទុក​​នារី​​ជា​​មាតា​​នៃ​​ប្រ​ទេស​ជាតិ តាំង​ពី​​យូរ​លង់​​​ណាស់​​ម​ក​ហើយ​ ជាក់ស្តែង​​មាន​​ពាក្យ​​មួយ​ចំនួន​​នាំ​​ដោយ​​ពាក្យ​ មេ ​ដូច​ជា ​មេ​ទ័ព​ មេ​បា និ​ង​​មាតុ​ភូមិ ​ឬ​​មាតុ​ប្រទេស​​កម្ពុជា ​ជាដើម​។ ​ជា​ទូ​ទៅ​ស្ត្រី​​គឺ​ជា​​មាតា​​ដ៏​ល្អ​ និង​​ជា​​មេផ្ទះ​​ដ៏​​ប្រពៃ ​ដែល​​ចេះ​​អប់រំ​ ថែ​ទាំ​​កូន​​អោយ​​ក្លាយ​ជា​​ពលរដ្ឋ​​ល្អ។​

លោក​រដ្ឋ​លេខា​ធិ​ការ​ក៏​បាន​សម្តែង​ការ​កោត​សរសើរ ​និង​​ការ​ដឹក​នាំ​ដ៏​លេច​ធ្លោ​របស់​សម្តេច​កិត្តិ​ព្រឹទ្ឋប​ណ្ឌិត​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន​ប្រ​ធាន​កាក​​បាត​ក្រ​ហម​កម្ពុជា ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ ​នៃវេ​ទិ​កា​តំ​បន់​អា​ស៊ីប៉ា​ស៊ី​ហ្វិក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​មរណៈ​របស់​មាតា ​ទារក​ ​និ​ង​កុមារ ​និង​លើក​ទ្បើង​ពី​គោ​​ល​នយោ​​បាយ​របស់​រា​ជ​រដ្ឋា​ភិ​បាល​បច្ចុ​ប្បន្ន​ ដែល​បាន​លើក​ស្ទួយ​ស្រ្តី​និង​បង្កើន​សមា​ជិក​ស្រ្តី​នៅ​គ្រប់​អង្គ​ភាព​ ស្ថា​ប័ន​រាជ​រដ្ឋា​ភិ​បាល​ រដ្ឋ​សភា​និង​ព្រឹទ្ឋ​សភា​ជា​ច្រើន​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គ​ង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative