នារី​គឺ​ជា​កម្លាំង​ចលក​រ​ដ៏​សំ​ខាន់​និង​មិន​អាច​ខ្វះ​បាន​ឡើយ​

លោក ​ពេជ ​សោ​ភ័ន​​រដ្ឋ​លេ​ខា​​​ធិ​ការ​ក្រ​សួងកា​រ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​មាន​ប្រ​សា​សន៍​ថា ​នារី​គឺ​ជា​កម្លាំង​ចល​ករ​សំ​ខាន់​និង​មិន​អាច​ខ្វះ​បាន​ឡើយ ​ក្នុ​ង​​ការ​រួម​ចំ​ណែក​ជម្រុញ​នា​វា​កម្ពុជា​ឆ្ពោះ​ទៅ​រ​ក​ការ​អភិ​វឌ្ឍន៏​សេដ្ឋ​កិច្ច​ និង​សង្គ​ម​កិច្ច​ ប្រ​កប​​ដោយ​​និរន្ត​ភាព។​

FullSizeRender(1)dលោក​បាន​ប​ន្ត​ថា​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​ដែល​​បាន​ទទួល​ស្គាល់ ​និង​​ចាត់​​ទុក​ថា ​ស្ត្រី​គឺ​ជា​ឆ្អឹង​ខ្នង​ នៃ​ការ​អភិ​វឌ្ឍ ​សេដ្ឋ​កិច្ច​សង្គម​ និង​ជា​មូល​ធន​ដ៏​សំ​ខាន់ ​មិន​អាច​ខ្វះ​បាន​ ក្នុង​​កា​រ​​អភិ​វឌ្ឍ​ប្រទេ​ស ​ប្រ​ការ​នេះ​ទា​ម​ទារ​អោយ​គ្រប់​អង្គ​ភាព​ ត្រូវ​តែ​ធ្វើ​ការ​ពង្រឹង​ស​មត្ថ​ភាព ​និង​បង្ក​​ឪ​កាស​​អោយ​ស្ត្រីមា​នកា​រចូ​ល​រួ​ម ​ក្នុង​ទិដ្ឋ​ភាព​នៃ​ស​កម្ម​ភាព​អោយ​បាន​ពេញ​លេញ ​និង​មាន​​សម​ធ៌ម​។​

លោក​បា​ន​មាន​ប្រ​សា​សន៍​បែប​នេះ​នី​ទីស្តី​ការ​ក្រ​សួង ​កាល​ពី​ព្រឹក​ថ្ងៃទី ​០៤​ ខែ​មិនា ​ឆ្នាំ​ ២០​១៥ ​ក្នុង​​ពិធី​​អប​អរ​សា​ទរ​​ខួប​ទី​១០៤ ​នៃ​ទិ​វា​អន្តរ​ជាតិ​នារី​ ៨​ មិនា​ ឆ្នាំ​ ២០​១៥​ ក្រោម​ប្រ​ធាន​បទ ​ដំ​ណើរ​ឆ្ពោះ​​ទៅ​​មុខ​​៖​ ស្រ្តី​កម្ពុជា​ក្រោ​យ​សន្និ​សិទ​ស្រ្តី​ ពិ​ភពលោក​ឆ្នាំ​១៩​៩៥​ក្នុង​គោល​បំ​ណង​ ធ្វើ​ការ​បំផុស ​និ​ង​កៀរ​​គរ​ ប្រ​ជា​ពល​រដ្ឋទាំ​ង​អស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ធ្វើ​ការ​រួម​គ្នា ​ដើម្បី​ធ្វើ​អោយ​សម្រេច​​បាន​​នូវ​សម​ភាព​​ដ៏​ពិត​ប្រាក​ដរ​វាង ​បុរស ​និង​ស្ត្រី ​ក៏​ដូច​ជា​ដើ​ម្បី​អោយ​មានការ​​ទទួល​ស្គាល់​​ថា​ស្ត្រី​​គឺ​ជា​​ភ្នាក់​​ងារ​ដ៏​សំ​ខាន់​ដែល​មាន​តួនាទី​ធ្វើ​អោយ​សង្គម​មាន​ការ​ផ្លាស់ ​ប្តូរ​ប្រែ​មុខ ​មាត់​ថ្មី ។​

លោក ​ពេជ ​សោភ័ន​​បាន​លើក​ឡើងថា​« ​បទ​​ពិ​សោ​ធន៏​​ប្រវត្តិ​សា​ស្ត្រ​ បាន​បង្ហាញ​ថា​គ្រប់​សកម្ម​ភាព​ដែល​មាន​ស្ត្រី​ចូល​រួម​ ប្រ​កប​ដោយ​សុឆន្ទៈ ​គណ​​នេយ្យ​ភាព ​និង​មាន​សម​ធ៌ម ​សកម្ម​ភាព​នោះ ​ប្រា​កដ​ជា​សម្រេច​បាន​ជោគ​ជ័យ ​មាន​​ប្រ​សិទ្ធិ​ភាព​​ខ្ពស់​​ និង​មាន​និរន្ត​ភាព។​ និ​យាយ​ជា​រួម​វប្ប​ធ៌ម​ខ្មែរ​យើង ​គោរ​ព​​នារី​ផ្តល់​​តម្លៃ​​ចំ​ពោះ​​​នារី​ យក​នារី​ជា​ធំ ​នៅ​ក្នុង​សង្គម​ និង​គ្រួ​សារ​ ព្រម​ទាំង​ចាត់​ទុក​នារី​ជា​មាតា​នៃ​ប្រ​ទេ​ស​ជាតិ ​តាំង​​ពី​យូរ​លង់​ណាស់​មក​ហើយ​ ជាក់​ស្តែង​មាន​ពាក្យ​មួយ​ចំ​នួន​នាំ​ដោយ​ពាក្យ​ មេ​ ដូច​ជា ​មេ​ទ័ព ​មេ​បា ​និង​មាតុ​ភូមិ ​ឬ​មាតុ​ប្រ​ទេស​កម្ពុជា ​ជាដើម​។ ​ជា​ទូ​ទៅ ​ស្ត្រី​គឺជា​មាតា​ដ៏​ល្អ និ​ង​ជា​មេ​ផ្ទះ​ដ៏​ប្រ​ពៃ ដែ​ល​​​​​​​ចេះ​អប់រំ ​ថែ​ទាំ​កូន​អោយ​ក្លាយ​ជា​ពល​រដ្ឋ​ល្អ ​»​។​

ជា​មួយ​នេះ​ដែរ​ លោក​បាន​បន្ថែម​ថា​​បច្ចុ​ប្បន្ន​​ស្ត្រី​ចេះអ​ភិ​វឌ្ឍន៏ ​និង​លើក​កម្ពស់ខ្លួន​ឯង ​ដើម្បីចូ​ល​ប្រ​ឡូក​ក្នុង​គ្រប់​កិច្ច​ការ​សង្គម​ ចាប់​តាំង​​ពី​​​កម្ម​ករ​រហូត​ដល់​មាន​ឋានៈ ​និង​តួ​នា​ទី​ខ្ពស់​ នៅ​ក្នុង​ជួរ​រដ្ឋា​ភិ​បាល​ រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ជា​ដើម។​

លោក ​ពេជ ​សោភ័ន​ ក៏​បាន​អំ​ពាវ​នាវ​អោយ​មន្ត្រី​រាជ​ការ​របស់​ក្រសួង​ការ​ងារ ​និង​​បណ្តុះ​​បណ្តាល​វិជ្ជា​ជីវៈ​ ជា​ពិសេ​សម​ន្ត្រី​ជា​នារី​តែ​ម្តង​ សូម​បន្ត​ពូន​ជ្រុំ​ចំ​ណេះដឹ​ង​របស់​ខ្លួ​ន​ អោយ​មាន​ការ​វិវត្ត​រីក​ចម្រីន​ និង​ធ្វើ​ការ​ផ្តល់​សេ​វា​ជូន​ប្រ​ជា​ពល​រ​ដ្ឋ​អោយ​បាន​ទន់​ភ្លន់​ រហ័ស​​មាន​​តម្លា​ភាព ​និង​សម​ធ៌ម ​សំ​ដៅ​បង្ក​ជំ​នឿទុ​ក​ចិត្ត​រប​ស់​ប្រ​ជា​ពល​រដ្ឋ ​លើកា​រ​ដឹក​​នាំ​​របស់​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​យើង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative