កម្ពុជា​ស្ថិត​នៅ​ក្នុង​ប្រ​ទេស​ទាំង​២៨​ក្នុង​ពិ​ភព​លោក​មាន​​បញ្ហា​​អា​ហា​រូប​ត្ថម្ភ​​អា​ក្រក់​​បំផុត​

ការ​សិក្សា​​មួយ​​ បាន​​បង្ហាញ​ថា​កម្ពុជា​​​បាន​​បាត់​បង់​​ថវិកា​​ជាង​៤០០​លាន​​ដុល្លារ​​រៀង​រាល់​ឆ្នាំ ដោ​យ​សារ​តែ​​បញ្ហា​​កង្វះ​ខាត​​អា​ហា​រូប​ត្ថម្ភ​​លើ​​កុមារ ​និង​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​ដែល​​ស្ថាន​ភាព​​នេះ​​បាន​ធ្វើ​​ឲ្យ​​កម្ពុជា​​ស្ថិត​នៅ​​ក្នុង​ចំ​ណោម​​ប្រ​ទេស​​ ទាំង​២៨​ក្នុង​​ពិភព​លោក ​ដែល​មាន​​បញ្ហា​​អា​ហា​រូប​ត្តម្ភ​​អា​ក្រក់​​បំ​ផុត។​

imagesdកង្វះ​ខាត​​អា​ហា​រូប​ត្ថម្ភ​​កំ​ពុ​ង​តែ​​ក្លាយ​ជា​​បន្ទុក​​ធ្ង​ន់​​ដែល​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់ ​​សេដ្ឋ​កិច្ច​​របស់​​ប្រ​ទេស​​កំពុង​​អភិ​វឌ្ឍ​​មួយ​​នេះ។​ ការ​សិក្សា​​បាន​​រក​ឃើញថា​ កម្ពុជា​​កំ​ពុង​​បាត់​បង់​​ថវិ​កា​​ជាង​៤០០​លាន​​ដុល្លារ​​រៀង​រាល់​ឆ្នាំ ​ដោយ​សារ​​កង្វះ​ខាត​​អាហា​រូប​ត្ថម្ភ​​លើ​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​​ និង​​កុមារ។​ ទឹ​ក​ប្រាក់​​នេះ​​ខាត​បង់​​នេះ​​មាន​​ទំហំ​​ស្មើនឹ​ង​២,៥​ភាគ​រយ​​នៃ​​ផលិ​ត​ផល​​ក្នុង​ស្រុក​​សរុប។​

លទ្ធ​ផល​​នៃ​​ការ​សិក្សា​​ដែល​​ត្រូវ​បាន​​គេ​​ផ្សព្វ​ផ្សាយ​​នៅ​​ថ្ងៃ​ទី៣​មីនា​នេះ​ នៅ​ក្នុង​​សិក្ខា​សា​លា​​មួយ​​នៅ​​សណ្ឋា​គារ​ Inter​contiental​ បាន​ឲ្យដឹ​​ង​ទៀ​ត​ថា ​ប្រ​សិន​បើ​​បញ្ហា​​អា​ហា​រូប​ត្ថម្ភ​​នៅ​តែ​​បន្ត​ធ្វើ​​ឲ្យ​​សកម្ម​ភា​ព​​សេដ្ឋ​កិច្ច​​ ធ្លាក់​ចុះ​​ដល់​២,៥​ ភាគ​រយ​​នៃ​​ផលិត​ផល​​ក្នុង​ស្រុក​​សរុប​​នោះ ​​ទិស​ដៅ​​​ជាតិ​​របស់​​កម្ពុជា​​ដែ​ល​​ចង់​បាន​​កំ​ណើន​សេ​ដ្ឋ​កិច្ច​៧​ភាគ​រយ ​ជា​​រៀង​រាល់​ឆ្នាំ​​នោះ ​នឹង​​ពិ​បាក​​សម្រេច​​ណាស់។​

ការ​សិក្សា​​ក៏​បាន​​បង្ហាញ​​ផង​ដែរ​ ទំហំ​​នៃ​​ការ​បាត់​បង់​​ទៅ​តា​ម​​ទី​កន្លែង​នី​មួយៗ ​ដោយ​សារ​​កង្វះ​ខាត​​អា​ហា​រូប​ត្ថម្ភ​​នេះ។​ ទី​មួយ​ កង្វះ​ខាត​​អា​ហា​រូប​ត្ថម្ភ​​បាន​ធ្វើ​​ឲ្យ​​មាន​​មរ​​ភាព​​នៃ​​កុមារ​​អាយុ​​ក្រោម​៥​ឆ្នាំ​​ ប្រ​មាណ​៦០​ភាគ​រយ។​ ការ​បាត់​បង់​​នេះ​​មាន​តម្លៃ​​ប្រ​ហែល ​៨៨,៧​ ដុល្លារ​​អា​មេរិក។​ ទី២​ ភាព​​ក្រេះ​​ក្រិន​​ដែល​​ប៉ះ​ពា​ល់​​ដល់​​ផលិត​ភាព​​របស់​​កុមារ​​នោះ បា​ន​ធ្វើ​​ឲ្យ​​បាត់​បង់​​សេដ្ឋ​កិច្ច​១២​៨,៣ ​លាន​​ដុល្លារ​​ក្នុង​​មួយ​ឆ្នាំ។​ទី៣ ​ភាព​ស្លេក​ស្លាំង​​ក្នុង​ចំ​ណោ​ម​​កម្ម​ករ​​ពេញ​​វ័យ ​ដែល​​ប៉ះ​ពាល់​​ដល់​​ផលិត​ភាព​​របស់​​ពួក​គេ​​នោះ ​ក៏​​តំ​ណាង​​ឲ្យ​​ការ​បាត់ប​ង់​៨៩​លាន​​ដុល្លារ​​ក្នុង​​មួយ​ឆ្នាំ​​ដែរ​។ ​និង​​ចុង​ក្រោយ​​នោះ ​គឺ​​ការ​បាត់​បង់​​សេដ្ឋ​កិច្ច​​ទៅ​​កា​រ​ចំ​ណាយ​​លើស​លប់​​លើ​​ការ​ថែ​ទាំ​​សុខ​ភាព​​ដែល​មាន​​ ទំហំ​​ប្រ​ហែល​១០​លាន​​ដុល្លារ​។​

ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​នេះ ​ធនា​គារ​ពិភព​លោក ​ដែល​​បាន​​វិភាគ​​លើ​​ប្រ​ទេស​​ចំនួន​៧៩ ​បាន​​រក​ឃើញ​ថា​ ការ​កើន​ឡើ​ង​​នៃ​​ប្រាក់​ចំ​ណូល​​អាច​​ដើរ​តួ​នា​ទី​​យ៉ាង​សំ​ខា​ន់​​ក្នុង​ការ​​កាត់​បន្ថយ ​បញ្ហា​​កង្វះ​ខាត​​អា​ហារ​​រូប​​ត្ថ​ម្ភ​ ក៏​ប៉ុន្តែ​​ថា ​វា​​នៅ​តែ​​មិន​ទាន់​​គ្រប់​គ្រាន់​​នៅ​ឡើយ។​ ធនា​គារ​ពិភព​លោក​​បាន​​ជំរុញ ​អោយ​មាន​​ការ​បង្កើន​​ចំនួន​​អន្ត​រាគ​មន៍​​លើ​​វិស័យ​​អា​ហា​រូប​ត្ថម្ភ​​ដោយ​ផ្ទាល់​ និង​​ប្រ​កប​ដោយ​​ប្រ​សិទ្ធិ​ភាព ​ប្រ​សិន​បើ​​គេ​​ចង់​​កាត់​បន្ថយ ​ឬ​​ដោះ​ស្រាយ​​បញ្ហា​​កង្វះ​ខាត​​អា​ហា​រូប​ត្ថម្ភ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative