គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​​៣​​ ខែ​​មិនា​​ ​ស្លាប់​មនុស្ស​​០៦​​នាក់​ ​របួស​ធ្ងន់​-​​ស្រាល​​៤០​​នាក់​

របាយ​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​បាន​ឲ្យ​ដឹង​​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ទូ​ទាំង​​ប្រ​ទេស​កាល​​ពី​​ថ្ងៃ​ទី​៣​ ខែ​​មិនា ​ឆ្នាំ​​២០​១៥​​នេះ ​​កើត​ឡើង​​ចំ​នួន​​១៩​​លើក​ ក្នុង​​នោះ​​យប់​​០៥​​លើក​​, ​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន​​០៦​​នាក់ ​(​​ប្រុស​​) រ​ង​​របួស​​ធ្ងន់​ ១៨​​នាក់​ (​​ស្រី​​៦​​នាក់​​),​​និង​​របួស​ស្រាល​​២២​​នាក់ ​(​​ស្រី​​៥​​នាក់​​)។​​

11_pxនៅក្នុង ​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១៩​​លើក​​នេះ​​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខា​ត​​ យាន​យន្ត​​សរុប​​៣៤​​គ្រឿង ​ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​២៤​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៣​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​៦​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​​គ្រឿង​​ និង​​ថ្មើរ​ជើង​​១​​នាក់​​។​​

ប្រភព​​ ព័ត៌​មាន​​ខាង​លើ​​ប្រាប់​​បន្ត​​ថា ​មូលហេ​តុ​​ដែល​​បណ្ដាល​​ឲ្យ​​កើ​ត​មាន​​ហេតុកា​រណ៍​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្ដាល​​មក​ពី​​ល្មើស​​ល្បឿន​​០៥​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​ស្រ​វឹង​​៣​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក​​,​​មិន​ ​គោ​រព​​សិទ្ធ​​៥​​លើក​​ និង​​កត្តា​​យាន​យន្ត​​៤​​លើក​​។​ ក្នុង​​នោះ​​អ្ន​ក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​​៣៤​​នាក់​​(​​យប់​​០៧​​នាក់​​)​​។​​

យោង​​ តាម​​របាយ​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​ ​ជាតិ​​ប្រាប់​​បន្ត​​ទៀត​​ឲ្យ​​ដឹង​​ថា ​កាល​ពី​​ថ្ងៃ​ទី​​៣ ​ខែ​​មិនា ​ឆ្នាំ​២០​១៥ ​រថ​យន្ត​​ទាំង​អស់​​ដែល​​ត្រូវ​​ផាក​ពិ​ន័យ​​សរុប​​ចំនួន​​៦៤៨​​គ្រឿង​​(​​រថ​យន្ត​​ធំ​​១៩០​​គ្រឿង​​)​​ស្មើ​​និង​​៦៧០​​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​​៣៦​៨​​គ្រឿង​ ស្មើ​​និង​​៣៧០​​ករណី ​រួម​មាន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុ​ពល​ភា​ព​​០៤​​ករណី​​,​​ប័ណ្ណ​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​​៣​​ករណី​​,​​គ្មាន​​ប័ណ្ណ​​អាជីវ​កម្ម​​១​៨​​ករណី​​,​​គ្មាន​​ឆៀក​​២២​​ករណី​​,​​ឆៀក​​ហួស​​សុ​ពល​ភាព​​៣​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំណត់​​៩៦​​ករណី​​, បើ​ក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វាត់​​២២៤​​ករណី ​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៨០​​គ្រឿង​ ស្មើ​​និង​​៣០០​​ករណី​​រួមមា​ន ​ដឹក​​សំ​ពីង​សំ​ពោង​​២១៩​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ​​២៨​​ករណី​​,​​កង់​​សឹ​ក​រិច​រិល​​២៤​ក​រណី​​,​​ភ្លើង​​បំ​ភ្លឺ​​មិន​​គ្រ​ប់​គ្រាន់​​១២​​ករណី​​,​​បា​​ឡុង​​តា​​កេរ​​០៧​​ករណី​​,​​ខូច​​គន្លឹះ​​សុវត្ថិ​ភាព​​៦​​ករណី​​ និង​​គ្មាន​​ឬ​​ខូច​​របាំង​ភក់​​​៤​​ករណី​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​​បាន​​ពិ​ន័យ​​សរុប​​ចំនួន​​១,​៣០៣​​គ្រឿង ​ក្នុង​​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៩៩​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៥៥​៦​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក​​០៥​​ករណី​​, ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​២​១​​ករណី​​,​ល្មើស​​សញ្ញា​​ចរា​ច​រណ៍​​២១​​ករណី​​ និង​​ស្លា​ក​​លេខ​​បាក់​ ​ឬ​​ខូច​​១​​ករណី​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative