គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​០២​មីនា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​និង​របួស​៣៣​នាក់​

យោង​​តាម​​របាយ​​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​​ធ្នាប់ ​នៃ​​អ​គ្គ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ​​ប្រា​ប់​​ថា​ កាល​ពី​​ថ្ងៃទី​​២​ ខែ​​មីនា ឆ្នាំ​​២០​១៥​​នេះ មា​ន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស​​កើត​ឡើង​​ចំនួន ​១៧​​លើក ​ក្នុង​​នោះ​​យប់​​០៦​​លើក​,​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន ​០៨​​នាក់ ​(ស្រី​​១​នាក់​)​ របួស​ធ្ងន់​ ២៤​​នាក់​​(​​ស្រី​​៧​​នាក់​​)​,​និង​​របួស​ស្រាល​​០​៩​​នាក់​​(​​ស្រី​​២​​នាក់​​)​​​។​​

11_pxនៅ​ក្នុង ​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៧​​លើក​​នេះ បា​ន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ២៩​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៧​​គ្រឿង​​,​រថ​យន្ត​​ធុន​​តូច​​ចំនួន​​០៧​​គ្រឿង​,​​រថ​យន្ត​​ធុន​​ធំ​​២​​គ្រឿង​,​​យាន​​ផ្សេងៗ​​៣​​គ្រឿង​​។​​

របាយ​ការណ៍​​ខាង​លើ​​ប្រាប់​​បន្ត​ថា ​មូល​ហេតុ ដែ​ល​​បណ្តាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្តាល​មក​ពី ​ល្មើស​​ល្បឿន​​១០​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​៣​​លើក​​,​ស្រ​វឹង​​១​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​​និង​​ថយ​​រថ​យ​ន្ត​បុក​​១​​លើក។​ ក្នុង​នោះ​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​២៤​​នាក់​​(​​យប់​​០​២​​នាក់​​)​ ។​​

ប្រ​ភព​ព័ត៌​មាន ​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​​អ​គ្គ​​ស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​​ប្រាប់​​បន្ត​ទៀត​​ឲ្យ​​ដឹង​​ថា​ កាល​ពី​​ថ្ងៃ​ទី​​២ ​ខែ​​មិនា ឆ្នាំ​​២០​១៥​​នេះ រ​ថយន្ត​​ពិន័​យ​​សរុប​​ចំនួន ​៧៩០​​គ្រឿង ​(​រ​ថ​យន្ត​​ធំ ​២៩៨​​គ្រឿង​​) ​ស្មើ​​និង​​៧៩៥​​ករណី ​,​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ៣៧៩​​គ្រឿង ​ស្មើ​និ​ង​​៣៨៤​​ករ​ណី រួ​មមា​ន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុព​ល​ភាព​​០៧​​ករណី​​,​​ប័ណ្ណ​បើក​បរ​​ខុស​​ប្រភេទ​​យាន្ត​​១​​ករណី​,​​គ្មាន​​ប័ណ្ណ​​អាជី​វកម្ម​​០​៣​​ករណី​​,​គ្មាន​​ឈៀក​​២៥​​ករណី​​, ​បើកបរ​​ហួស​​ល្បឿន​​កំ​ណត់​​១២៣​​ករណី​​, ​បើក​បរ​​មិ​ន​​ពាក់​​ខ្សែក្រ​វាត់​​២២៥​​ករណី​ ,​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៤១​១​​គ្រឿង ​ស្មើ​​និ​ង​​៤១១​​ករណី​​រួមមា​ន ​ដឹក​​សំពីង​សំពោង​​៣៩២​​​ករណី​​, ​ដឹក​​លើស​​ចំណុះ​​១៩​​ករណី។​​

​ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន​​១,៤​៦៦​​ស​គ្រឿង​​ក្នុង​​នោះ​​មាន ​ជិះ​ម៉ូតូ​​អត់​​ពាក់​មួក​​៨៣៥​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៥៤១​​ករណី​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​​មួក​​០​៦​​ករណី​​, ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣៦​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​៣៦​​ករណី​​និង​​ស្រវឹង​​បើក​បរ​​១២​​ករណី ​។

​គួរ​បញ្ជាក់​ថា ​គិត​​ត្រឹ​ម​​២​​ខែ​​ដើម​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​ចំនួ​ន​​៨៨៤​​លើក​ បណ្តាល​​អ្នក​ស្លាប់​​មនុស្ស​​ស្លាប់​​៤១៧​​នាក់​ អ្នក​របួស​ធ្ងន់​​៧៨៨​​នាក់ ​អ្នក​របួស​​ស្រាល​​៧៩២​ ក្នុង​នោះ​​ម៉ូតូ​​ដែល​​រង​​ការ​ខូចខា​ត​​មាន​​ចំនួន​​៩៤២​​គ្រឿង ​រថ​យន្ត​​ធុន​​តូច​​២៩​១​​គ្រឿង ​រ​ថ​យ​ន្ត​​ធុន​​ធំ​​១២៧​​គ្រឿង ​យាន​​ផ្សេងៗ​​ខូច​ខាត​​ចំ​នួន​​១០​០​​គ្រឿង ​អ្ន​ក​​ថ្មើរ​ជើង​​រ​ង​គ្រោះ​​៤៣​​នាក់​ និង​​អ្ន​ក​​មិ​ន​​ពាក់​មួក​​ពេល​​គ្រោះ​ថ្នាក់​​មា​ន​​៧​៤​៦​​នាក់​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative