៥​សំណួរ​ជា​មួយ​វេជ្ជ​បណ្ឌិត​ជំ​នាញ​ទាក់​ទង​នឹង​វ៉ាក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ហ៊ុន​S​AN​OF​I ​P​A​S​T​E​UR​​បា​ន​រក​ឃើញ​និង​ផលិត​បាន​នូវ​វ៉ាក់​សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ ដែល​ជា​របក​គំ​ហើញ​ដ៏​មាន​សារៈ​សំ​ខា​ន់​ក្នុង​វិ​ស័យ​វេជ្ជ​សាស្រ្ត​នៅ​លើ​ពិភព​លោក​ ហើយ​របក​គំ​ហើញ​នេះ​អាច​ជួយ​សង្រ្គោះ​កុមារ​រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក​ ដែល​រង​គ្រោះ​ដោយ​សារ​ជំងឺ​គ្រុន​ឈាម។​

IMG_1862ddកាល​ពី​សប្តាហ៍​មុន ​​អ្នក​សារ​ព៌ត​មាន​ប្រ​ចាំ​គេហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​បាន​ជួប​សម្ភាសន៍​ផ្តាច់​មុខ ​ជា​មួយ​លោក​ស្រី​វេជ្ជ​បណ្ឌិ​តស៊ូ​ណាតេ​ ជឿន​គិត​មង្គល​(​S​un​a​t​e​ ​C​H​U​EN​K​I​T​M​O​N​G​K​OL​)​​នា​យក​ផ្នែក​ឳសថ​ នៃ​ក្រុម​ហ៊ុន​SA​N​O​F​I ​​P​AS​​TE​U​R​ប្រ​ចាំ​ប្រ​ទេស​ថៃ ​ភូមា ​និង​ប្រ​ទេស​ទ្បាវ​ដើម្បី​បញ្ជាក់​ពី​សារៈ​ប្រ​យោ​ជន៍​ និង​ប្រ​សិទ្ឋិ​ភាព​នៃ​វ៉ាក់​សាំង​នេះ។​

សំណួរ​ រហូត​មក​ទល់​ពេល​នេះ​តើ​មាន​ប្រ​ទេស​ណា​ខ្លះ​ប្រើ​ប្រាស់​វ៉ាក់​សាំង ​បង្ការ​ជំងឺ​គ្រុន​ឈាម​(E​M​O​J​​E​V​​​)​​​​?​

ចម្លើយ ​វ៉ាក់​សាំង​នេះ ​បាន​ចាប់​ផ្តើម​​ប្រើ​ប្រាស់​នៅ​ប្រ​ទេស​អូស្រ្តា​លី​កាល​ពី​ឆ្នាំ​២០​១២​ និង​បាន​ប្រើ​ប្រាស់​នៅ​ប្រ​ទេស​ម៉ា​ទ្បេ​ស៊ី ​និង​ទទួល​បាន​ការ​អនុ​ញ្ញាត្ត​ឲ្យ​ប្រើ​នៅ​ប្រ​ទេស​ថៃ​(​ប្រើ​នៅ​ផ្នែក​ឯក​ជន)​ និង​ប្រ​ទេស​ហ្វី​លីពីន​ ហើយ​យើង​រំពឹង​ថា​វ៉ាក់​សាំង​នេះ ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​តៃ​វ៉ាន់​ និង​នៅ​ប្រ​ទេស​កូរ៉េ​ខា​ង​ត្បូង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

សំណួរ​ តើ​វ៉ាក់​សាំង​នេះមា​ន​តំលៃ​យ៉ាង​ដូច​ម្តេច​ដែរ?​

ចម្លើយ ​វ៉ាក់​សាំង​នេះ​មិ​ន​មាន​តំលៃ​ខ្ពស់​ពេក​នោះ​ទេ ​គឺ​វា​មាន​តំ​លៃ​ស​ម​ស្រប ​អាច​ទិញ​មក​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​វិ​ស័យ​ឯក​ជន​។ ​វ៉ាក់​សាំង​នេះ​​បាន​និង​កំ​ពុង​ផលិត​នៅ​សហ​រដ្ឋ​អា​មេរិក​ និង​ក្រុម​ហ៊ុនS​AN​O​F​I​ ​P​AS​T​E​U​R​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ផលិត​នៅ​​ខេត្ត​ឆាក់​ឆីង​​សៅ​ នា​ប្រ​ទេស​ថៃ​ផង​ដែរ។​

សំណួរ ​តើ​វ៉ាក់​សាំង​នេះ​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថា​ប័ន​ណា​ហើយ​ឬ​នៅ?​

ចម្លើយ ​វ៉ាក់​សាំង​នេះ​បាន​ទទួល​ការ​អនុ​ញ្ញាត្ត​ឲ្យ​ប្រើ​ប្រាស់​ និង​បញ្ជា​ក់​ពី​គុណ​ភា​ព ​និង​មាន​ការ​ទទួល​ស្គាល់​ពី​អង្គ​ការ​សុខ​ភាព​ពិភ​ព​លោក​(​WH​O​)​ រួច​ហើយ​។​

សំ​ណួរ ​តើ​វ៉ាក់​សាំង​នេះ​អាច​ប្រើ​ប្រាស់​លើ​ទារក​ និង​កុមារ​ចាប់​ពី​អាយុ​ប៉ុន្មាន​ឆ្នាំ​ទ្បើង​ទៅ?​

ចម្លើយ ​វ៉ាក់​សាំង​នេះ​អា​ច​ប្រើ​ប្រាស់​បាន​ សម្រាប់​ទារក​មាន​អាយុ​ចាប់​ពី៩​ខែ​ទ្បើង​ និង​អាច​ប្រើ​សម្រា​ប់​យុវ​ជន​វ័យ​ជំ​ទង់​ផង​ដែរ​។​ សម្រាប់​យុវ​ជន​វ័យ​ជំ​ទង់​គេ​អាច​ចាក់​វ៉ាក់​សាំង​នេះ ​ត្រឹម​មួយ​ដូសត៍​គ្រប់​គ្រាន់​ហើយ​ ប៉ុន្តែ​សម្រាប់​ទារក​គឺ​ផ្តល់​អនុ​​សា​សន៍​ឲ្យ​ប្រើ​មួយ​ដូសត៍​តំបូង ​បន្ទាប់​ពី​រយៈ​ពេល​ចាក់​លើក​ទី១​ពួក​គេ​អាច​ចាក់​​ដូសត៍​ទី២​នៅ​រយៈ​ពេល​១ឆ្នាំ​ក្រោយ​មក​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រា​កដ​ថា​ប្រ​សិទ្ឋិ​ភាព​នៃ​វ៉ាក់​សាំង​នេះ​មាន​រយៈ​ពេល​វែង ​ព្រោះ​តាម​រយៈ​កា​រ​សិក្សា​យើង​បាន​រក​ឃើញ​ថាវា​ មាន​ប្រ​សិទ្ឋិ​ភាព​រយៈ​ពេល​៥ឆ្នាំ​ ប្រ​សិន​ជា​ចាក់​តែ​មួយ​ដូសត៍​ ហើយ​ប្រ​សិ​ទ្ឋិ​​​ភា​ព​​របស់​វា​កើន​ទ្បើង​ជាង​១០ឆ្នាំ​ ប្រ​សិន​ជា​កុមារ​បាន​ចាក់​ដូសត៍​ទី២​។

​តើលោក​ស្រី​វេជ្ជ​បណ្ឌិត​មាន​ការ​លើក​ទឹ​ក​ចិត្ត​យ៉ាង​ដូច​ម្តេច​ ដល់​ប្រទេ​ស​នានា ​ដើម្បី​ឲ្យ​ប្រ​ទេស​ទាំង​នោះទិ​ញ​វ៉ា​ក់​សាំង​នេះ​យ​ក​ទៅ​ប្រើ​ប្រាស់​ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ?​

ចម្លើយ ​បន្ទាប់​ពី​បាន​លឺ​ថា​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា ​មាន​បំ​ណង​ទិញ​វ៉ា​ក់​សាំង​នេះ​ចា​ក់​ជូន​កុមារ​កម្ពុជា ​វា​ពិត​​ជា​មាន​សារៈ​សំ​ខាន់​ណាស់ ​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​នេះ ​ហើយ​យើង​លើក​ទឹក​​ចិត្ត​ចំពោះ​ប្រ​ទេស​នានា ​ដែល​មាន​បំ​ណង​ប្រើ​ប្រាស់​វ៉ាក់​សាំង​នេះ ​ដើម្បី​ជួយ​លើក​​កំ​ពស់​សុខ​មាល​ភាព​ប្រ​ជា​ជន​រប​​ស់​ពួក​គេ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative