ប​ញ្ជួ​ន​​ជន​ជាតិ​​វៀត​ណាម​៥០​នាក់​​ស្នាក់​នៅ​​ខុស​ច្បាប់​​ត្រ​ឡប់​​ទៅ​​ប្រ​ទេស​​ដើម​​វិញ​

អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍​នៃ​ក្រ​សួង​មហា​ផ្ទៃ​​បាន​​ឃាត់​ខ្លួន​​ជន​ជាតិ​​វៀត​ណាម​ចំនួន ​៥០​នាក់​​ដែល​​មិន​មាន​​ឯក​សារ​​គ្រប់​គ្រាន់​និង​​ស្នាក់​នៅ​​ធ្វើ​ការ​​ខុស​ច្បាប់​​ក្នុង​ប្រ​ទេស​​កម្ពុជា។​

Untitled-2ssប្រតិ​បត្តិ​ការ​​ឃាត់​ខ្លួន​​នេះ ​បាន​ធ្វើ​​ឡើង​​កាល​ពី​ថ្ងៃ​ទី​០២ ​ខែ​មី​នា​ ឆ្នាំ​២០​១៥ ​ក្នុង​នោះ​​មាន​នៅ ​ខេត្ត​កំ​ពង់​ស្ពឺ​និ​ង​​ក្នុង​​រាជ​ធានី​​ភ្នំពេញ។​

ជន​ជាតិ​​វៀត​ណាម ​ដែល​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​មាន​​ចំនួន​៥០​នាក់ មា​ន​​ស្រី​​ចំនួន​២​៦​នាក់ ​ហើយ​​ជន​បរ​ទេស​​ទាំង​នេះ ​បាន​​ប្រើ​ប្រាស់​​លិ​ខិត​ឆ្លង​ដែន​​ខុស​​ទិស​ដៅ ​ក្នុង​​នោះ​បាន​​លួច​​ឆ្លង​ដែន ​ស្នាក់​នៅ និ​ង​​ធ្វើ​ការ​​ដោយ​​ខុស​ច្បាប់។​

មន្ត្រី​​អគ្គ​នាយ​ក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍ ​ក្រ​សួង​មហា​ផ្ទៃ ​បាន​​និ​យាយ​ថា ​ជន​បរ​ទេស​​ខាង​លើ ​និង​​ត្រូ​វ​​បណ្ដេញ​​ចេញ​ពី​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​​តាម​​ប្រ​កាស​​របស់​​ក្រ​សួង​ម​ហា​ផ្ទៃ។​យ៉ាង​ណា​ក៏​ដោយ ​ជា​មួយ​គ្នា​នេះ ​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍ ​បាន​​សំ​ណូម​ពរ​​អោយ​​ជន​បរ​ទេស​​គ្រប់​រូប ​ដែល​​រ​ស់​នៅ ​និង​​ប្រ​កប​​រ​បរ​​រក​ស៊ី​​នៅ​​កម្ពុជា​​ត្រូវ​មាន​​ឯក​​ត្រឹម​ត្រូវ​​តាម​ផ្លូវ​​ច្បាប់។​

គួរ​​បញ្ជាក់​ថា ​កាល​ពី​​ខែ​​កក្ត​ដា​ ដល់​​ខែ​វិ​ច្ឆិកា ​ឆ្នាំ​២០​១៤​កន្លង​ទៅ ​កម្លាំង​​នគរ​បាល ​នៃ​​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍​ ក្រ​សួង​មហា​ផ្ទៃ ​បាន​​បើក​​យុទ្ធ​នា​ការ​​ចុះ​បង្ក្រាប​​ជន​បរទេស ​ដែល​​ធ្វើ​ការ​​និង​​រស់​នៅ​​ប្រ​ទេស​​កម្ពុជា​​ដោយ​​ខុស​ច្បាប់​​បាន​​ចំនួន​១១​៦៨​នាក់​​ប​ញ្ចួ​​ន​​ទៅ​​ប្រ​ទេស​​កំ​ណើត​​វិញ។ ​ជន​បរ​ទេស​​ទាំង​នោះ ​មាន​២៥​សញ្ជាតិ ​ដូច​ជា ​ប្រ​ទេស​​ចិន​ ថៃ​ ឡាវ​ ហ្វីលី​ពីន ​កូរ៉េ ​អាមេ​រិក​ ជប៉ុន ​ម៉ា​ឡេស៊ី​ កា​មេ​​រ៉ូ​ន​ គី​នេ​​រ​ នី​​ហ្សេ​​រី​យ៉ា ​ហ្គា​​ណា ​រួម​ទាំង​​ជន​ជាតិ​ផ្សេងៗ ​មួយ​ចំនួន​ទៀត​​ផ​ង​ដែ​រ​។​

ពាក់​​ព័​ន្ឋ​​ករណី​​នេះដែ​រ​មន្ត្រី​អគ្គ​នា​យក​ដ្ឋាន​​អន្តោ​ប្រ​វេសន៍​ ក៏​បាន​​សំ​ណូម​ពរ​​ដល់​​ប្រ​ជាព​លរដ្ឋ​ សមត្ថ​កិច្ច ​អង្គ​ភាព​​ពាក់​​ព័​ន្ឋ​ ចូល​រួម​​សហ​ការ ​បង្ការ​​ទប់​ស្កាត់​​ការ​​លួច​​ឆ្លង​ដែន​​ដើម្បី​​អនុ​វ​ត្ត​​ច្បាប់​​អន្ត ​ប្រ​វេសន៍​​ក្នុង​ប្រ​ទេស​​កម្ពុជា ​ឲ្យ​​មាន​​ប្រ​​សិ​ទ្ឋ​​ភាព​​ខ្ពស់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative