មន្ត្រី​គ្រុន​ឈាម​ទទួល​ស្គាល់​ថា​នៅ​ភ្នំពេញ​មាន​មូស​ច្រើ​ន​តែ​មិន​មែន​ជា​មូស​ចំ​លង​គ្រុន​ឈាម​ទេ​

លោក​វេជ្ជ​បណ្ឌិត​ហ៊ុយ​រ៉េ​កុល​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ា​រ៉ា​ស៊ីត​សាស្ត្រ​បាណ​ក​សាស្ត្រ​បាន​ទទួល​ស្គាល់​ថា​នៅ​រាជ​ធានី​ភ្នំពេញ​មាន​មូស​ច្រើន​តែ​មូស​ទាំង​នោះ​មិន​មែន​ជា​ប្រ​ភេទ​មូស​ចំ​លង​ជំងឺ​គ្រុន​ឈាម​ទេ​វា​គ្រា​ន់​តែ​ធ្វើ​ឲ្យ​រំ​ខាន​ការ​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​ប៉ុ​ណ្ណោះ។​

IMG_1681sលោក​បាន​មាន​ប្រ​សាសន៍​ថា​នៅ​ដើម​ឆ្នាំ​នេះ​រា​ជ​ធានី​ភ្នំពេញ​មា​ន​ការ​កើន​ឡើង​នូវ​ចំនួន​មូស​គួរ​ឲ្យ​កត់​សំ​គាល់។​តែ​វា​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្មណ៍​ហួស​ហេតុ​ពេក​ទេ​ដោយ​សារ​នៅ​ដូវ​ប្រាំង​លំ​ហូរ​ទឹម​តាម​ប្រព័ន្ធ​លូ​តាម​ទី​ក្រុង​និង​ទី​ប្រ​ជុំជន​មាន​ស​ភាព​យឺត​ៗ​ឬ​នៅ​នឹង​ថ្កល់​មិន​ហូរ​ក៏​មាន​ដែល​ជា​ល័ក្ខ​ខណ្ឌ​អំ​ណោយ​ផល​សំ​រាប់​ការ​បង្កើន​ចំ​នួន​មូស​នៅ​ក្នុង​រដូវ​ប្រាំង។​

ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​រា​ជ​ធានី​ភ្នំពេញ​មួ​យ​ចំនួន​ក៏​បាន​ត្អូច​ត្អែ​ថា​នៅ​តាម​លំ​នៅ​ដ្ឋាន​របស់​ពួ​គាត់​មាន​មូស​ច្រើន​ណាស់​ហើយ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ចំ​លង​ជំងឺ​គ្រុ​ន​ឈាម​ដល់​កូន​ចៅ។

​បង​ស្រី​នាង​រស់​នៅ​ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​បា​ន​មាន​ប្រ​សាសន៍​ថា​នៅ​ម្តុំ​ផ្ទះ​របស់​គាត់​សំ​បូរ​មូស​ណាស់​ដោយ​សារ​តែ​មា​ន​ដី​ទំនេរ​មាន​ដក់​ទឹក​ហើយ​មាន​សំរាម​ទៀត​ដែ​ល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កកើត​មូស​ច្រើន​។​បង​ស្រី​បន្ត​ថា«​មូស​បា​ន​បង្ក​ការ​រំខាន​ដល់​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដូច​ជា​ពេល​ឲ្យ​កូន​ចៅ​ដេ​ក​ម្តងៗ​ត្រូវ​ដាក់​មុង​មិន​ថា​យប់​ឬ​ថ្ងៃ​ទេ​បើ​មិ​ន​ដាក់​ទេ​មិន​អាច​ដេក​បាន​ទេ​ព្រោះ​មូស​ដូច​ឃ្មុំ​អញ្ចឹង​»​។​បង​ស្រី​បាន​បន្ថែម​ថា​គាត់​មិន​ដឹ​ង​ជា​ធ្វើ​ម៉ិច​ទេ​ក្នុង​កា​រ​កំ​ចាត់​មូស​ទាំងនោះ​តែ​អ្វី​ដែល​ជា​វិធាន​ការ​នោះ​គឺ​ទិញ​ថ្នាំ​បាញ់​មូស​ឬ​ដុត​ធូប​មូស​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ខាំ​កូន​ចៅ​បង្ក​ជា​ជំងឺ​ផ្សេងៗ។​

កាល​ពី​ថ្ងៃ​ទី​០១​មីនា​ឆ្នាំ​២០​១៥​ក្រុម​ការ​ងារ​របស់​មជ្ឈ​មណ្ឌល​មាន​អ្នក​បច្ចេក​ទេស​មូស​​និង​ក្រុម​វិភាគ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​បាន​ចុះនៅតាម​ទី​តាំង​ចំនួន​៣​កន្លែង​គឺ​នៅ​ភូមិ​ទួល​ស​ង្កែ​សង្កាត់​ទួស​ង្កែ​ភូមិ​ព្រែក​ប្រា​និង​ភូមិ​ត្រ​ពាំង​ស្វាយ​សង្កាត់​ភ្នំពេញ​ថ្មី​ដើ​ម្បី​ចុះ​មើល​ផ្ទាល់​ពី​ស្ថាន​ភាព​ភ្ងាក់​ងារ​ចំ​លង​ជំងឺ​គ្រុន​ឈាម​ដោយ​យក​សំ​ណាក​នៃ​សត្វ​មូស​តើ​ពិត​ជា​មាន​កា​រ​ព្រួយ​បារម្ភ​នៃ​ជំងឺ​គ្រុន​ឈាម​ឬយ៉ា​ង​ណា។​

លោក​វេជ្ជ​បណ្ឌិត​ហ៊ុយ​រ៉េ​កុល​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ទៀត​ថា​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ជាក់​ស្តែង​នៅ​តាម​ទី​​តាំង​ទាំង​បី​ខាង​លើ​យើង​ឃើញ​ថា​មាន​សត្វ​មួស​អង្កាម​ច្រើន​ដោយ​សារ​តែតំ​បន់​ដែល​ប្រ​ជា​ពលរដ្ឋ​រស់​នៅ​មាន​កន្លែង​ទឹក​ដក់​ជា​ប្រ​ភេ​ទ​ទឹក​លូ​ឬ​ទឹក​ស្អុយ​ដែល​ប្រ​ភេទ​ទឹក​ទាំង​នេះ​វា​អំ​ណោយ​ផល​ខ្លាំង​ណាស់​ក្នុង​ការ​កកើត​មូស​អ​ង្កាម​និង​ក្រៅ​ពី​នោះ​មាន​ភ្ងាក់​ងារ​ចំ​លង​ជំងឺ​គ្រុន​ឈាម​ដែរ​តែ​មាន​អត្រា​តិច​តួច​ទេ។​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​យើង​នៅ​តែ​មា​ន​ការ​ព្រួយ​បារម្ភ​ដែរ​ព្រោះ​ថា​កាល​ណា​មាន​មូស​ខ្លា​នឹង​មាន​ជំងឺ​គ្រុ​ន​ឈាម។​ចំ​ណែក​ជំងឺ​គ្រុ​ន​ឈាម​កើត​ឡើង​បង្ក​ដោយ​ភ្ងាក់​ងារ​ចំ​លង​មូស​ខ្លា​ហើយ​មូស​ខ្លា​នេះ​កើត​ឡើង​តាម​រយៈ​ការ​ទឹក​ដក់​ទឹក​ថ្លា​មិន​មាន​ក្លិន​ស្អុ​យ​នៅ​តាម​ពាង​ហាង​ទឹក​និង​២០​ភាគ​រយ​កើត​នៅ​តាម​វត្ថុ​ដែល​អាច​ដក់​ទឹ​ក​បាន​ដូច​ជា​សំ​កកង់​ឡាន​ម៉ូ​តូ​​កង់​សំ​បក​ដូង​សំ​បក​កំ​ប៉ុង​ជា​ដើម​។​

លោក​បាន​បន្ថែ​ម​ថា«​វាជា​ធម្មតា​គ្រប់​ភ្ងាក់​ចំ​លង​ទាំង​អស់​សុទ្ធ​តែមា​ន​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​ក្នុង​នោះ​ជំងឺ​គ្រុន​ឈាម​ភ្ងា​ក់​ងារ​ចំ​លង​គឺ​មូស​ខ្លា​ជំងឺ​គ្រុន​ចាញ់​ដោយ​មូស​ដែក​គោលប៉ុន្តែ​សំរាប់​ភ្ងាក់​ងារ​មូស​អង្កាម​បើ​ទោះ​បី​ជា​មិន​មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់​វា​ក៏​ដោយ​តែ​វា​ក៏​ជា​ការ​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រ​ជា​ពលរដ្ឋ​ធ្វើ​ឲ្យ​រមាស់​រំខាន​ដល់​ការ​ជែគ​គ្នា​លេង​ជួប​ជុំ​ក្រុម​គ្រួ​សារ។​ដូច​នេះ​មិន​ចាំ​បាច់​តែ​មូស​ខ្លា​ឬ​មូស​ដែក​ទេ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ដើ​ម្បី​លប់​បំ​បាត់​ភ្ងាក់​ងារ​ទាំង​នេះ​ឲ្យ​បាន​ដាច់​ខាត​»។​

លោក​ប្រ​ធាន​មជ្ឈម​ណ្ឌល​ជាតិ​រូប​នោះ​បា​ន​បញ្ជាក់​ថា​ពេល​នេះ​នៅ​មិន​ទាន់​ដល់​រដូវ​ភ្លៀង​ធ្លាក់​នៅ​ឡើយ​ទេ​ដូច​នេះ​វា​ជា​ឪ​កាស​មួយ​អំ​ណោយ​ផល​ក្នុង​ការ​កកើត​មូស​អង្កា​ម​ព្រោះ​វា​កើត​នៅ​កន្លែង​ណា​ដែល​មាន​ទឹក​ដក់​ស្អុយ។​ដើម្បី​កាត់​បន្ថយ​មូស​អង្កាម​នេះ​សូម​ប្រ​ជា​ពលរដ្ឋ​បំ​ពេញ​ភារ​កិច្ច​រៀងៗ​ខ្លួន​ដោយ​បើក​យុទ្ធ​នា​ការ​នៅ​តាម​លំ​នៅ​ដ្ឋា​នី​មួយៗ​ដោយ​លប់​បំ​បាត់​នូវ​ភក់​ជ្រាំ​ទឹក​ស្អុយ​នៅ​ជុំវិញ​ផ្ទះ​ឲ្យ​អស់​ដើ​ម្បី​កុំ​ឲ្យ​មាន​មូស​អ​ង្កា​ម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative