កម្ពុជា​ប្រារព​ទិ​វា​ជាតិ​អាហា​រូប​ត្ថម្ភ​

ប្រ​ទេស​កម្ពុ​ជា​នឹង​ប្រារព​ទិវា​ជាតិ​អាហា​រូបត្ថម្ភ​ជា​លើក​តំបូង ​បន្ទាប់​ពី​រក​ឃើញ​ថា ​កុមារ​កម្ពុជា​ជាង​៤០​ភាគ​រយ​មាន​សភាព​ក្រេះ​ក្រិ​ន ដែ​ល​ទម្ង​ន់​រប​ស់ពួក ​គេ​មិន​មាន​សម​តុល្យ​ជា​មួ​យនឹ​ងអា​យុរ​បស់​ពួក​គេ។​

009dយោង​តាម​សេច​ក្តី​ប្រ​កាស​ព៌​ត​មាន​រប​ស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​ បា​នឲ្យ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ ​មិនា​នេះថា​ ដោ​យ​​រួ​ម​សហ​ការ​​ជា​​ដៃ​គូ​​ជា​មួយ​​ទី​ភ្នា​ក់​ងារ​​សហ​រដ្ឋ​អាមេ​រិក​ ​សម្រា​ប់​​​ការ​អភិ​វ​ឌ្ឍន៍​​អន្តរ​ជាតិ ​(U​S​A​ID​) ​ អង្គ​ការ​UNI​CE​F​ អង្គ​ការ​​កម្ម​វិធី​​ស្បៀង​អាហារ​ ពិភ​ពលោ​ក​(WFP​)​ និ​ង​​អង្គ​ការ​​ស្បៀង​អាហា​រ​ និ​ង​​កសិ​កម្ម​​សហ​ប្រ​ជា​ជាតិ ​(F​AO​) ​រាជ​រដ្ឋា​ភិ​បាល​ ​កម្ពុជា​​នឹង​​ប្រារព្ធ​​សន្និ​សីទ​​ជាតិ​​ស្តី​ពី​​អាហា​រូ​ប​ត្ថម្ភ​ រយៈ​ពេក​លពី​រ​ថ្ងៃ ​ដោយ​ចាប់​ពី​ថ្ងៃ​​​ទី​​០​៣​​ដល់​​ថ្ងៃ​ទី​​០​៤​​ខែ​មីនា ​ឆ្នាំ​​២០​១៥​នៅ​​សណ្ឋា​គារ​​អាំង​ទែ​​កុង​​​ទី​​ណង់​តា​ល់​ ក្នុង​​រាជ​ធានី​​ភ្នំពេញ​។​​

យោង​តាម​​សេច​ក្តី​ប្រ​កាស​​ព័​ត៌​មាន​ដដែក​បាន​​ឱ្យ​ដឹង​ថា ​ឯក​ឧត្តម​​ឯក​អគ្គ​រដ្ឋ​ទូត​​សហ​រដ្ឋ​អាមេ​រិក ​Wil​liam​ E​. ​Todd​ និង​ឯក​ឧត្តម​​បណ្ឌិត​យឹម ​ឆៃ​លី​ឧប​នា​​យក​រដ្ឋ​មន្ត្រី ​និង​ជា​​ប្រ​ធាន​​ក្រុម​ប្រឹ​ក្សា​​ស្តារ​ និង​​អភិវ​ឌ្ឍន៍​​វិ​ស័យ​​កសិ​កម្ម ​និង​​ជនប​ទ​​នឹង​ ទស្ស​នា​ការ​​ដាក់​តាំង​​បង្ហាញ​​រូប​ភាព​​នៅ​​ម៉ោង​​៨:១៥​​នាទី​ និង​​បន្ទាប់​មក​​ឥស្ស​រជ​​ន​​​​ទាំ​ងពី​រ​​ថ្លែង​​សុន្ទ​រក​ថា ​​បើក​​សន្និ​សីទ​​នេះ ​វេលា​​ម៉ោង​​៨:​៣០​​នាទី ​នៅ​​ថ្ងៃ​ទី​​៣ ​ខែមី​នា​​ឆ្នាំ​​២​០១​៥​។​

​អ្ន​ក​សារ​ព័ត៌មា​ន​​ដែល​​ចូល​រួម​​យ​ក​​ព័ត៌​មាន​​ក្នុង​​ពិធី​​នេះ ​គួរតែ​​ទៅដ​ល់ក​ន្លែង​​ប្រារព្ធ​​ពិធី​​ឱ្យ​បាន​​មុន​​ម៉ោង​​៧:៤៥​​នាទី​​ព្រឹក​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative