ឆ្នាំ​២០​១៥​ជា​ឆ្នាំ​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​គ្រុន​ឈាម​មន្ត្រី​ជំ​នាញ​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​

មន្ត្រីជាន់​ខ្ពស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សា​ស្ត្រ​បាណ​ក​សាស្ត្រ​បាន​ធ្វើ​ការ​អំ​​ពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​សូម​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ជំងឺ​គ្រុ​ន​ឈាម​ព្រោះថា​នៅ​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​មួយ​ដែល​ត្រូវ​ដល់​ជុំ​នៃ​​ការ​រាត​ត្បាត​ជំងឺ​គ្រុន​ឈាម​ហើយ។​

IMG_1670xcលោក​វេជ្ជបណ្ឌិត​ហ៊ុយ​រ៉េ​កុល​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ប៉ា​រ៉ា​ស៊ីត​សាស្ត្រ​បាណ​​កសា​ស្ត្រ​បាន​មាន​ប្រ​សា​សន៍​កាល​ពី​ថ្ងៃ​ទី​០១​មីនា ​នៅ​ក្នុ​ង​ឪ​កាស​ដឹក​នាំ​ក្រុ​ម​ការ​ងារ​ អ្នក​បច្ចេ​​កទេ​ស​មូស​ក្រុម​វិ​ភាគ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​ចុះ​នៅ​តាម​ទី​តាំង​ចំ​នួន​៣​ក​ន្លែង​គឺ​នៅ​ភូមិ​ទួល​ស​ង្កែ​សង្កា​​ត់​ទួស​ង្កែ​ភូមិ​ព្រែ​ក​ប្រា​និង​ភូមិ​ត្រ​ពាំង​ស្វាយ​សង្កាត់​ភ្នំ​ពេញ​ថ្មី​ដើ​ម្បី​ចុះ​មើ​ល​ផ្ទាល់​ពី​ស្ថា​ន​ភាព​ភ្ងា​ក់​ងារ​ចំ​លង​ជំងឺ​គ្រុន​ឈាម​ឲ្យ​ដឹង​ថា​ទោះ​បី​ជា​ស្ថាន​ភាព​ជំងឺ​គ្រុ​ន​ឈាម​នៅ​ដើម​ឆ្នាំ​នេះ​មិន​មាន​ការ​រាត​ត្បា​ត​ក៏​ដោយ​ក៏​យើង​មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រ​ហេស​ដែរ​ព្រោះ​ឆ្នាំ​២០​១៥​នេះ​ជា​ឆ្នាំ​ដែល​ត្រូវ​ដល់​ជុំ​នៃកា​រ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ហើយ​។​លោក​បាន​បន្ត​ថា​ជំងឺ​គ្រុន​ឈាម​តែង​តែ​ធ្វើ​ការ​ផ្ទុះ​រៀង​រាល់​៣ទៅ​៥​ឆ្នាំ​ម្តង​ដូច​ជា​នៅ​ឆ្នាំ​១៩​៩៨​ឆ្នាំ​២០​០៧​និ​ង​ឆ្នាំ​២០​១២​កន្លង​ទៅ​ហើយ​តាម​ការ​អង្កេត​អេ​ពី​ឌី​មី​សាស្ត្រ​ការ​រាត​ត្បាត​ជំងឺ​គ្រុន​ឈាម​នេះ​អាច​កើត​មាន​ចាប់​ពី​ឆ្នាំ​២០​១៥​រហូត​ដល់​ឆ្នាំ២​០១​៧ខា​ងមុខ​នេះ។​

លោក​វេជ្ជ​បណ្ឌិត​អ៊ុយ​រ៉េ​កុល​បាន​បញ្ជា​ក់​ថា​បន្ទា​ប់​ពី​យើង​បាន​ពិ​និត្យ​មើល​ជាក់​ស្តែង​នៅ​តាម​ទិ​តាំង​ទាំង​៣​រួច​មក​យើង​ឃើញ​ថា​មា​ន​សត្វ​មួស​អង្កាម​ច្រើ​ន​ដោយ​សារ​តែតំ​បន់​ដែ​ល​ប្រ​ជា​ជល​រដ្ឋ​រស់​នៅ​មាន​កន្លែ​ង​ទឹក​ដក់​ជា​ប្រ​ភេទ​ទឹក​លូឬទឹ​ក​ស្អុយ​។​ប្រ​ភេទ​ទឹ​ក​ទាំង​នេះ​វា​អំ​ណោយ​ផល​ខ្លាំង​ណាស់​ក្នុង​ការ​កកើត​មូស​អង្កាម​និ​ង​ក្រៅ​ពី​នោះ​មាន​ភ្ងាក់​ងារ​ចំ​លង​ជំងឺ​គ្រុន​ឈាម​ដែរ​តែ​មា​ន​អត្រា​តិច​តួច​ទេ។​ប៉ុ​ន្តែ​យ៉ាង​ណាក៏​​ដោយ​លោក​បាន​បន្ថែ​ម​ថា«​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ព្រោះថា​កាល​ណា​មា​​​​ន​មូស​ខ្លា​នឹង​មាន​ជំងឺ​គ្រុ​ន​ឈាម»​។​

ដូច​នេះ​ដើ​ម្បី​ចូល​រួមទ​ប់​ស្កាត់ប​ញ្ហា​នេះ​លោ​ក​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​សូម​សំ​ណូម​ព​​រ​យ៉ាង​ទទួច​ដល់​ប្រ​ជា​ព​ល​រដ្ឋ​សូម​ចូល​រួម​ទាំង​អស់​គ្នា​ក្នុ​ង​ការ​លប់​បំ​បាត់​ភ្ងាក់​ងា​រ​ចំ​លង​ជម​ងឺ​គ្រុន​ឈាម ​ដែល​បង្ក​ឡើងដោ​យ​ភ្ងា​ក់​ងារ​ចំ​លង​មូស​ខ្លា​ហើយ​មូស​ខ្លា​នេះ​កើ​​​ត​ឡើងតា​ម​រយៈ​កា​រ​ទឹក​ដក់​ទឹក​ថ្លា​មិន​មាន​ក្លិន​ស្អុយ​នៅ​តាម​ពាង​ហាង​ទឹក​។មា​នតែ​២០​ភាគ​រយ​ទេ​ដែល​កើត​ឡើង​នៅ​តាម​វត្ថុ​ដែល​អាច​ដក់ទឹក​បាន​ដូច​ជា​សំ​ក​កង់​ឡាន​ម៉ូតូក​ង់​សំ​បក​ដូង​សំ​បក​កំ​ប៉ុង​ជា​ដើម​។​

sdលោក​វេជ្ជ​បណ្ឌិត​អ៊ុយ​រ៉េ​កុល​បា​ន​បញ្ជាក់​ថា«​ការ​ងារ​កំ​ចាត់​ភ្ងាក់​ងារ​ចំ​លង​ជំងឺ​គ្រុ​ន​ឈាម​នេះ​វា​មិន​មែន​ជា​ភារ​កិច្ច​រប​ស់​ក្រ​សួង​សុខា​ភិ​បាល​តែ​ម្នាក់​ឯង​នោះ​ទេ។​ក្រ​សួង​សុ​ខា​ភិ​បាល​មាន​តួនា​ទី​ប​ង្ហាញពី​វិធា​ន​ការ​ទប់​ស្កា​ត់​បញ្ហា​នេះតែ​អ្ន​ក​អនុ​វ​ត្ត​ផ្ទាល់​គឺ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​នៅ​តា​ម​លំ​នៅ​ដ្ឋាន​នី​មួយៗ​ជា​អ្ន​ក​ទទួល​ខុស​ត្រូវ​ក្នុង​នោះ​ត្រូវ​លប់​បំ​បាត់​កុំ​ឲ្យ​មាន​ដង្កូវ​ទឹក​នៅ​ក្នុង​ហាង​ទឹក​ពាង​ទឹក​ត្រូវ​លាង​ហាង​និង​ពាង​ទឹក​ឲ្យ​បាន​១​សប្តាហ៍​២ដ​ង​ក្នុង​១​សប្តាហ៍​និង​លប់​បំ​បាត់​ឬដុ​ត​កំ​ទេច​ចោល​នូវ​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹក​បាន​ពោល​គឺ​ធ្វើ​យ៉ាង​ណា​ត្រុ​វ​សំ​អាត់​នៅ​ក្នុ​ង​ទី​ធ្លា​លំ​នៅ​ដ្ឋាន​រប​ស់​បង​ប្អូន​ឲ្យ​បាន​ស្អាត​កុំ​ឲ្យ​មាន​មូស»​។​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រៅ​ពី​នេះ​យើង​ក៏​បាន​ត្រៀម​ថ្នាំ​អា​បេ​​ត​សំ​រាប់​ដាក់​ក្នុង​អាង​ឬ​ពាង​សំ​លាប់​ដង្កូវ​ទឹក​និង​ថ្នាំ​ប៊ី​ធី​អាយ​ព្រ​ម​ទាំង​ថ្នាំ​បាញ់​ផង​ដែរ។​ប៉ុ​ន្តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​ទាំង​នេះ​គឺ​ប្រើ​សំ​រាប់​នៅ​ពេល​ចុះ​ធ្វើ​អន្ត​រាគ​មន៍​មិន​មែន​ចេះ​តែ​អនុ​វត្ត​នោះ​ទេ។​ដាក់​ថ្នាំ​អា​បែត​និង​ប៊ី​ធី​អាយ​នឹង​ដា​ក់​នៅ​ក្នុង​អំ​ឡុង​ខែ​ឧសភា​មុន​ពេល​ភ្លៀង​ធ្លាក់​។​សំ​រាប់​ថ្នាំ​បាញ់​វិញ​អាច​ធ្វើ​ទៅ​បាន​លោះ​ត្រា​តែ​មាន​លក្ខណៈ​ប្រ​កាស​អា​សន្ន​ជំងឺ​គ្រុន​ឈាម​កើត​ឡើង​នៅ​តំ​បន់ណា​មួយ​ព្រោះ​ថា​ការ​បាញ់​ថ្នាំ​នេះវា​បាន​ធ្វើ​ឲ្យ​មាន​ការ​រំខា​ន​ដល់​ប្រ​ជា​ពល​រដ្ឋ​យើង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative