រៀប​ចំ​សន្និ​សីទ​អន្ត​រ​ជាតិ​ស្តី​ពី​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន​និង​ជំងឺ​គ្រុន​ឈាម​លើក​តំបូង​នៅ​កម្ពុជា​

ក្នុង​គោល​ដៅ​ស្វែង​រក​វិធី​សាស្រ្ត​ទប់​ទល់ ​នឹង​ជំងឺឲ្យ​កាន់​តែមា​ន​ប្រ​សិទ្ឋិ​ភាព​មន្ទី​រ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​(គ​ន្ឋ​បុប្ឆា​ទី៣​)បា​នរៀ​ប​ចំស​ន្និសី​ទ​អន្តរ​ជាតិ ​ជាលើក​តំបូង​ស្តី​ពី​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន ​និង​ជំងឺ​គ្រុន​ឈាម ​ដែល​ជំងឺ​ទាំង​នេះ​​តែង​តែ​ស​ម្លាប់​ និង​ធ្វើ​ឲ្យ​កុមារ​កម្ពុជា​ពិកា​រ​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ​។​

IMG_1845 (1)sfលោក​វេជ្ជប​ណ្ឌិ​ត​ប៊ីត​ រី​ច​នើ​(B​ea​t​ ​R​i​ch​n​e​r​)​ប្រ​ធាន​មូលនិ​ធិនិ​ង​​ជា​ស្ថាប​​និ​ក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា ​បាន​មាន​ប្រ​សា​សន៍​ក្នុង​ពិធី​បើក​ស​ន្និ​សីទ​អន្ត​រ​ជាតិ ​ដែល​មាន​​ក្រុម​អ្នក​ជំនាញ​ម​ក​ពី​ប្រ​ទេស​ថៃ ​វៀត​ណាម ​ទ្បាវ​ សាំ​ង​ហ្កា​ពួរ ​ភូមា ​និង​អ្នក​ជំនាញ​មក​ពីប្រ​ទេស​ហ្វី​លីពី​ន​ថា ​សន្និ​សីទ​នេះមា​ន​គោល​ដៅរ​ក​វិធី​សាស្រ្ត​ធ្វើ​ដូច​​ម្តេ​ច ​ដើម្បី​ទប់​ទល់​នឹង​ជំ​ងឺ​រលាក​ខួរ​ក្បាល​ ព្រោះ​វា​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ ហើយ​យើង​នឹង​ត្រូវ​បង្ហា​ញ​ពី​ភាព​ធ្ងន់​ធ្ង​រ​​រ​ប​ស់​ជំងឺ​នេះ ​ដល់​អ្ន​ក​ចូល​រួម​ក្នុ​ង​​សន្និ​សីទ​នេះ។​

​លោក​បន្ត​ថា ​“​នេះជា​សន្និសី​ទ​អន្តរ​ជាតិ​លើក​ទី១​ស្តី​ពី​ជំងឺ​គ្រុន​ឈាម ​និង​ជំងឺ​រលាក​ខួរ​ក្បាល​នេះ ​ពិត​មាន​សារៈ​សំខា​ន់​ណាស់ ​ព្រោះ​វាទា​ក់​ទង​នឹ​ង​ជំងឺ​ទាំង​ពីរ​​ដ៏​កាច​សា​ហាវ​នេះ ​ដែល​តែង​យាយី​ម​ក​លើ​កុ​មារ​កម្ពុជា​រាល់​ឆ្នាំ ​និង​ធ្វើ​ឲ្យ​ពួក​គេ​ពិ​ការ​ និង​ស្លាប់​”។​

លោក​វេជ្ជ​បណ្ឌិត​Be​a​t ​Ri​c​h​n​e​rបាន​បន្ត​ថា​​ ជំងឺ​រលាក​ខួរ​ក្បាល​មាន​រោគស​ញ្ញាធ្វើ​ឲ្យ​ក្មេង​មាន​អា​ការៈ​ស​ន្លឹម​ សន្លប់​ ជួន​កាល​ប្រ​កាច់​ ញាក់​ដៃ​ញា​ក់​ជើង ​ដែល​មាន​ភាព​ប៉ះ​ពាល់​ទៅ​លើ​​កុមារ​ធ្ងន់​ធ្ងរ​។​លោក​បន្ត​ថា ​ជំងឺ​នេះ​គ្រប​ដណ្ត​ប់​ប្រ​​មាណ​២០​ភាគ​រយ​ នៃ​ជំងឺ​កុមារ​សរុ​​ប​​នៃ​កុមារ​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ ហើយ​មាន​​អត្រា​ពិការ​ភាព​៣៦​ភាគ​រយ ​និង​ស្លាប់​​១​៦​ភាគ​រយ ​និង​ព្យា​បាល​ជាដា​ច់​៤៦​ភាគ​រយ​ប៉ុ​ណ្ណោះ​។​លោក​បន្ត​ថា ​ក្រៅ​ពីជំ​ងឺ​រលាក​ខួរ​ក្បាល​ដែល​បណ្តាល​មក​ពី​មេ​រោគ​ជប៉ុន ​(​J​E​V​)​ ក៏​មាន​ជំងឺ​ផ្សេ​ងៗ​ទៀតប​ណ្តាល​ឲ្យ​កុមារ​រលា​ក​ខួរ​ក្បាល​ផង​ដែរ​ ដូច​ជា ​ជំងឺ​រ​បេង ​និង​ជំងឺ​គ្រុន​ឈាម ​ក៏ធ្វើ​ឲ្យ​កុមារ​រលាក​ខួរ​ក្បាល។​ នេះ​ប្រ​ហែល​ជាវ៉ា​ក់សាំង​បង្ការ​ជំងឺ​របេង​​មិ​ន​​មា​ន​ប្រ​សិទ្ឋិ​ភាព​ តែ​វ៉ាក់​សាំង​ដែល​ការ​​ពា​រ​ជំងឺ​រលាក​ខួរ​ក្បាល​បណ្តាល​មក​ពី​មេ​រោ​គ​JEV​ គឺ​មាន​ប្រ​សិទ្ឋិ​ភាព​១០០​ភាគ​រយ​ឧ​ទា​​ហរណ៍​កា​រ​សិក្សា​នៅ​រាជ​ធានី​ភ្នំ​ពេញ ​មុន​ពេល​មាន​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​រលាក​ខួរ​ក្បាល​ យើង​​អត្រា​ជំងឺ​រលាក​ខួរ​ក្បាល​មាន​ច្រើន​ តែ​បន្ទាប់​ពី​មាន​ចាក់​វ៉ាក់​សាំង​នេះ​អ​ត្រា​ជំងឺ​នេះ​បាន​ថយ​ចុះ​ច្រើន។​

លោក​វេជ្ជ​បណ្ឌិត​Be​a​t​ R​i​c​h​n​e​r​បាន​បន្ត​ថា ​អ្វី​សំ​ខាន់​នៃ​សន្និ​សីទ​ថ្ងៃ​នេះ​គឺ​​មា​ន​ការ​បង្ហាញ​ពី​វ៉ាក់​សាំង​បង្កា​រ​ជំងឺ​គ្រុន​ឈាម ​និង​ការ​ពារ​ការ​រលាក​ខួរ​ក្បាល​បណ្តា​ល​ម​ក​ពី​ជំងឺ​គ្រុន​ឈាម ​ប៉ុន្តែ​យើង​មិន​ទាន់ដឹង​ថាស​ម្រេច​ចិត្ត​ត្រូវ​ទិញ​ឬ​អត់​ទ្បើយ​ ព្រោះ​យើង​ត្រូវ​ពិ​ភា​ក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ ​នៅ​​ប្រ​ទេស​សាំង​ហ្កា​ពួរ ​និង​ប្រទេស​ស្វីស​សិន​ ទើប​យើង​សម្រេច​ចិត្ត​ថា​ត្រូវ​ទិញ​វ៉ា​ក់​សាំង​នេះ​ម​ក​ចាក់​ជូន​កុ​មារ​កម្ពុជា​ឬ​អត់។​ ​ប្រ​ទេស​ថៃ​គ្រោង​នឹង​ដាក់​បញ្ចូល​វ៉ាក់​សាំង​នេះ ទៅ​ក្នុង​កម្ម​វិធី​ផ្តល់​ថ្នាំ​បង្ការ​របស់​ខ្លួន​នៅ​ឆ្នាំ​២០​១៧ ​ចំ​ណែក​សាំង​ហ្កា​ពួរ​ក៏​មិន​ទាន់​សម្រេ​​ច​ដាក់​បញ្ចូល​វ៉ាក់​សាំង​នេះ​ផង​ដែរ​។​

លោក​សាស្រ្តាចា​រ្យ​ធា ​គ្រុយ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សុ​ខា​ភិ​បាល​ដែល​ចូល​រួម​ក្នុង​សន្និ​សីទ​នេះ​ផង​ដែរ​​បាន​ថ្លែង​ថា ​នេះ​ជា​សន្និ​សីទ​ដ៏​មាន​សារៈ​សំខាន់​ ព្រោះ​វា​បង្ហាញ​ពី​ជំងឺ​រលាក​ខួរ​ក្បាល​ និ​ង​រលា​ក​ស្រោម​ខួរ​ក្បាល​ ដែ​លអាច​បង្ក​ឲ្យ​ពិ​ការ​ភាព ​និងស្លាប់​ដល់​កុមារ ​ក៏​ដូច​ជា​បង្ហា​ញ​ពី​ផល​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ដើ​ម្បី​ទប់​ទល់​ពី​ជំងឺ​ទាំង​នេះ។​សន្និ​សីទ​នេះ​ក៏​ជា​ការ​បង្ហាញ​នូវ​ការ​ស្រា​វ​ជ្រាវ​ ដែ​លសហ​ការ​ដោយ​ស្ថា​ប័ន​ពីរ​ ទី​១​ មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ដែល​មាន​ជំងឺ​ច្រើន ​ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រា​វ​ពាក់​ព័ន្ឋ​បញ្ហា​រប​ស់​វា(​ជំងឺ)​មាន​ទំហំ​ប៉ុណ្ណា ​និង​ទី២​ គឺ​ក្រុ​ម​ហ៊ុន​ឳស​ថ​SA​N​O​FI​ ដែ​ល​ជាស្ថា​ប័ន​មាន​សមត្ថ​ភាព ​ក្នុង​ការ​ផលិត​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​នេះ។​

IMG_1847sលោក​បន្ត​ថា ​“​ក្រ​សួង​សុខា​ភិ​បាល​អប​អរ​សាទ​រមែ​ន​ទែន​ ស្វា​គមន៍​មែន​ទែន​ លើក​ទឹក​ចិត្ត​មែន​ទែន​ និ​ង​អរ​គុណមែ​ន​ទែន​ ចំ​ពោះ​ប្រ​ព័ន្ឋ​ការ​ងារ​របស់​គន្ឋ​បុប្ឆា ​និង​ការ​បំ​ពាក់​សម្ភារៈ​បរិ​ក្ខា​ទំ​នើបៗ​ក្នុង​មន្ទីរ​ពេទ្យ​នេះ ​ដែល​ជាម​ន្ទីរ​ពេទ្យ​មាន​គុណ​ភាព​ ដោយ​សារ​សមត្ថ​ភាព​ព្យា​បាល ​និង​សមត្ថ​ភាព​ធ្វើ​រោគ​វិនិ​ច្ឆ័យ”​។​​លោក​បន្ត​ថា ​“មន្ទីរ​ពេទ្យ​នេះបា​នបំពាក់​សម្ភារៈ​ បរិក្ខា​និង​ម៉ា​ស៊ីនវេជ្ជ​សាស្រ្ត​ទំ​នើបៗ ​ជាម៉ូ​ដែល​ចុង​ក្រោយ​និង​មាន​តំលៃ​ថ្លៃ​បំផុត​ ដែលលោកវេជ្ជ​បណ្ឌិតB​ea​t​ R​i​c​hn​er​ បាន​ទិញ​យក​មក​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ជំងឺ​”។​

​លោក​សាស្រ្តា​ចារ្យ​ធា គ្រុយ​បាន​បន្ត​ថា ​ចង់ធ្វើ​ឲ្យ​ការ​ថែ​រ​ទាំ​ព្យា​បាល​បាន​ល្អ​មែន​ទែន​ មិន​អាច​ជៀស​ផុត​ពី​សមត្ថ​ភាព​ និង​លទ្ឋ​ភា​​ព​របស់​មន្ទីរ​ពេទ្យ​ដែល​ត្រូវ​​បំ​ពាក់​នោះ​ទេ ​ហើយ​យើង​មើល​ឃើញ​ថា ​គុណ​ភាពនិ​ងស​មត្ថ​ភាព​នៃ​កា​រ​ព្យា​​បាល​ គឺ​ទី​១​ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​និង​ការ​ព្យា​បាល ​បើរោ​គ​វិ​និ​ច្ឆ័យ​យើង​រក​មិន​​ឃើញថា​អ្នក​ជំងឺ​ឈឺ​ជំងឺ​អ្វី​នោះ ​ការ​ព្យា​បាល​ស្មានៗ​ពិត​ជាលំ​បាក​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative