២ខែ​ឆ្នាំ​២០​១៥​នេះ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​សំ​លាប់​មនុស្ស​ជាង​៤០​០​នាក់​និង​របួស​ជាង​១៥​០០​នាក់​

នៅ​ក្នុង​រយៈ​ពេល​២​ខែ​ដើម​ឆ្នាំ​២០​១៥​នេះមា​ន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​កើត​ឡើងចំ​នួន​៨៦​៧​លើក ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​ចំនួន​៤០​១​នា​ក់​របួស​ធ្ង​ន់​ស្រាល​ចំនួន​១៥៥៨​នាក់។​

Traffic-accident-fpm-07-01-300x225ថ្លែ​ង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​អគ្គ​ស្នង​ការ​ដ្នាន​គរ​បាល​ជាតិ ​កាល​ពី​ចុង​ខែ​កម្ភៈ​កន្ល​ទៅ​នេះ​លោក​ឧត្តម​​សេ​នីយ៍​ឯក​ ហ៊ឹម​ យ៉ាន​ អគ្គ​ស្នង​ការ​រង​នគ​រ​បាល​ជាតិ​បាន​មាន​ប្រ​សា​សន៍​ថា​ក្នុង​រយៈ​ពេល​២ខែ​ដើម​ឆ្នាំ​២០​១៥​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំ​នួន​៨៦​៧​លើក ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤០​១​នាក់​ អ្នក​របួស​ធ្ងន់​៧៧​៦​នាក់ ​អ្នក​របួស​ស្រា​ល​៧៨២​ ក្នុង​នោះ​ម៉ូតូដែ​ល​រង​ការ​ខូច​ខាត​មាន​ចំនួន​៩២​៥​គ្រឿង ​រថ​យន្ត​ធុន​តូច​២៩​១​គ្រឿង​ រថ​យន្ត​ធុនធំ​១២​៣​គ្រឿង​ យាន​ផ្សេងៗ​ខូច​ខាត​ចំនួន​៩៩​គ្រឿង ​អ្នក​ថ្មើរ​ជើង​រង​គ្រោះ៤​២​នាក់​ និង​អ្ន​មិន​ពាក់​មួក​ពេល​គ្រោះ​ថ្នាក់​មាន​៧២​៣​នាក់​។​

លោក​បាន​បន្ត​ថានេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នា​ពេល ​បច្ចុប្ប​ន្ននេះ ​មាន​ការ​កើន​ឡើងដោ​យ​ធ្វើ​ឲ្យ​ចំនួន​អ្ន​ក​ស្លាប់​បាន​កើន​លើស​ពី ​៥នាក់​ និង​អ្នក​របួសមា​ន​ជាង ​២០​នាក់​ក្នុង​១ថ្ងៃៗ​។​

ពាក់​ព័ន្ធ​នឹង​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​ដែរ​លោក​ឧត្ត​ម​សេនីយ៍​ឯក​ ហ៊ឹម ​យ៉ាន​ បាន​ជំរុញ​ឲ្យ​ គ្រូ​បង្គោល​នគ​រ​បាល​ច​រា​ចរ​ណ៍​រាជ​ធានី​ក៏​ដូច​ជា​គ្រូ​ថ្នាក់​ជាតិ​ពេល​ទទួល​បាន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាច​រណ៍​ផ្លូវ​គោក​ថ្មី​នេះហើ​យ​ត្រូវ​យក​ទៅ​ផ្សព្វ​ផ្សាយដល់ន​គរ​បាលច​រា​ចរណ៍ពិ​សេស​ដល់ប្រ​ជា​ពល​រដ្ឋឲ្យ​បាន​យល់​ដឹង​ដើម្បី​កាត់ប​ន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ឲ្យ​បាន​ប្រ​សើរ​ឡើង។

​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​នេះ ​គឺ​ដើ​ម្បី​ធ្វើ​ការ​រឹត​បន្តឹង​ច្បា​ប់​នាពេ​លខាង​ មុខ​លោក​បាន​ស្នើដ​ល់​មន្រ្តី​នគរ​បាល​ចរា​ចរណ៍ទាំ​ង​អស់​ត្រូវ​យក​ខ្លឹម​សារ​ច្បាប់​នេះទៅ​ធ្វើកា​រ​រឹត​បន្តឹង​ ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​បាន​ចែង​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative