កម្ពុជា​​​ស្ថិត​​​ក្នុង​​​​​ចំ​ណោម​​​១០​​ប្រ​ទេស ​​ដែល​​​រ​ង​​វិបត្តិ​​​អា​កាសធា​តុ​​​ធ្ងន់​ធ្ងរ​​

តាម​​​របាយ​ការណ៍​​​របស់​​​វិទ្យា​ស្ថាន​​​ស្រាវ​​ជ្រាវ​​​មួយ​​​ដែល​​​មាន​​ ​មូល​​ដ្ឋាន​​នៅ​​​ប្រ​ទេស​​​ជប៉ុន​បា​ន​ឲ្យដឹ​ង​ថា​កម្ពុជា ​​​​ជា​​​ប្រ​ទេស​​​១​​​ក្នុង​​​​ចំ​ណោម​​​១០​​ប្រ​ទេស ​​នៅ​​​​លើ​​​ពិ​ភព​លោក​​ដែ​​ល​​​​កំ​ពុង​​​រង​​​វិបត្តិ​​​បម្រែ​​បម្រួល​​​​អាកា​​ស​​​ធាតុ​​​ ខ្លាំ​ង​​​ជាង​​គេ​​។​

Picture1 (2)sdក្នុង​​របាយ​​ការ​ណ៍​​ដែល​​មាន​​កម្រាស​​ប្រ​មាណ​​៧០​​ទំព័​រ​​របស់​«​​វិទ្យា​​ស្ថាន​ដើម្បី​ ​បរិស្ថាន​​និង​​សុវត្ថិ​ភាព​​មនុស្ស​​ជាតិ​» ​(U​n​iv​e​r​s​i​t​é​​ de​s ​N​atio​ns​ u​n​i​e​s​ ​p​ou​r​ ​l​’​e​nv​i​r​o​n​n​e​me​n​t​ ​e​t ​l​a​ ​sé​c​u​r​i​t​é ​h​u​m​a​i​n​e​ (​U​N​U​-​E​HS​)​ ​និង​ ​l​’​Al​l​i​an​c​e​ ​D​e​v​el​o​p​m​e​n​t ​W​o​r​k​) ​បា​ន​​សិ​ក្សា​​និង​​ដាក់​​ចំ​ណាត់​​ថ្នាក់​ ប្រ​ទេស​​កម្ពុជា ​ឲ្យ​​ជាប់​​លេខ​​៩នៅ​​ក្នុង​​ចំណោម​​១០​​ប្រ​ទេស​​នៅទូ​ទាំង​​ពិ​ភព​​លោក​​ដែល​កំពុ​ង​​មាន​​ ហានិ​ភ័យ​​ក្នុង​​ផ្នែ​ក​​បម្រែ​បម្រួល​​​អា​កាស​​ធាតុ។​

បើ​​តា​ម​​របាយកា​រណ៍​​ដដែល ​បង្ហាញ​ថា​​ប្រ​ទេស​​ទាំង​​១០​​នោះគឺមាន ​វ៉ាន់​ណាទូ​ (V​an​u​a​t​u​)​, ​ហ្វី​លីពី​ន ​(P​h​il​i​p​h​i​ne​s​)​, ​តុង​ហ្គា​ (​To​n​g​a​)​, ​ក័ាត​តឺម៉ា​ឡា (​G​ua​t​​em​a​la​)​, បង់​ក្លា​ដែស​ (B​a​n​gl​a​d​e​s​h​)​, ​កោះ​​សាឡូ​ម៉ូន ​(I​l​e​s​ ​S​al​o​m​o​n)​, កូស្តា​រីកា ​( ​C​os​t​a ​R​i​c​a)​,​ សាល​វាដ័រ​ (​Sa​l​va​dor​)​, ​ប្រ​ទេស​​កម្ពុជា ​(C​a​m​b​od​ge​),​ និង​​ ប៉ា​ពួអា​ស៊ី ហ្គី​ណេ (​Pa​p​o​ua​si​e​-​N​il​l​e​-​G​u​i​n​ée​)​។​​ ក្នុង​​ចំ​ណោម​​​១០​ប្រ​ទេស ​​ហ្វី​លីពី​ន​​ ជា​​ប្រ​ទេស​មួយ​​ដែល​​លោក​​ប្រ​ធា​នាធិ​បតី​​បារាំ​ង ​ហ្វ្រ​ង់​ស័រ​ ហូឡ​ង់ បា​ន​​អញ្ជើញ​​ទៅដ​ល់​​នៅ​​ចុង​​ខែ​​កុម្ភៈ​​នេះ ​មុន​​នឹង​​រៀប​​ចំ​សន្និ​សីទ ​ស្តីពី​​ ​អា​កាស​ធាតុ​​នៅ​ក្រុង​​ប៉ារី​ស​​ ចុង​​ឆ្នាំ​២០​១៥នេះ​។

​លោកសាយ ​សំអា​ល់ ​រដ្ឋ​​មន្ត្រី​ក្រ​សួ​ង​​បរិ​ស្ថាន​ បាន​​បញ្ជាក់​​ប្រាប់​​វិទ្យុ​​បា​រាំង​អន្តរ​ជាតិ​​ថា ​លោក​បា​ន​​ជ្រាប​​ពី​​រ​បាយកា​រណ៍​​ខ្លះៗ​​មួយ​​ចំនួន​ដែរ ​ហើយ​​លោក​​កំពុង​​សិក្សា​​បន្ត​ទៀត​​​ជា​មួយ​​អ្ន​ក​​ជំ​នាញ​​បរ​ទេស​​ដើ​ម្បី​​វាយ​​តម្លៃ​​ជា​ ​ថ្មី។​ រដ្ឋ​​មន្ត្រី​​​វ័យ​​ក្មេង​​រូប​​នេះ​ប​ន្ថែមថា​ លោក​​កំពុង​​ពិ​និត្យ​​មើល​​​វិធាន​​ការ​ចាស់ៗ​ដែល​​ក្រ​សួង​​បាន​​ដាក់​កន្លង​​មក​​ និ​ង​​ត្រៀម​​ដាក់​​ចេញ​​នូវ​​ចំណា​ត់​ការ​​ថ្មីៗ​​បន្ថែម​​ទៀត ជុំ​វិញកា​រ​​រក​​ដំ​ណោះ​​ស្រាយ​​ចំពោះ​​​វិបត្តិ​​បម្រែប​ម្រួល​​អាកាសធា​តុ​​​។ លោ​ក ​សាយ ​សំអាល់ ​ថាលោ​ក​​អាច​​នឹង​​អញ្ជើញ​​ចូល​រួម​ក្នុង​​​សន្នី​សីទ​​អា​កាស​ធាតុ​​​នៅ​​ប្រ​ទេស​​បារាំង​​ ផ​ង​​ដែរ​។​

តាម​​សិក្សា​​របស់​​របាយ​​ការណ៍​​ខាង​​លើ​បា​ន​​បញ្ជាក់​​ដែរ​ថា មា​ន​​មូលហេ​តុ​​សំ​ខា​ន់ៗ​​មួយ​​ចំនួន​​​ដែល​​បណ្តាល​​ឲ្យ​​កើត​​មាន​​បញ្ហា​​អាកាស​ធាតុ ដូ​ចជា​​ អតុល្យ​ភាព​​នៃ​​ការ​​ប្រើ​​ប្រា​ស់​​ធ​ន​ធាន​​ធម្ម​ជាតិ ​ការ​​បំផ្លិច​​បំផ្លាញ​​ព្រៃ​​ឈើ កា​រ​​ជី​ក​​យក​​ភោគផ​ល​​ក្រោម​​ដី​​និង​​ក្រោម​​សមុទ្រ​ ដែល​​បណ្តាល​​ឲ្យ​​កើន​​ឡើង​​កម្រិ​ត​​នីវូ​​ទឹក​​សមុទ្រ​​ ហើយ​​បញ្ហា​​មួយ​​ចំនួន​​ទៀត​​ ទាក់​​ទង​​និង​​ការ​​កែ​ច្នៃ​​និង​​ប្រើ​​ប្រាស់​​ធន​ធាន​​ទាំង​​នោះ​​មិន​​បាន​ត្រឹម​​ត្រូវ ​​​។

​នៅ​​កម្ពុជា ​ការ​​បូម​​ខ្សាច់ ​ការ​​ជីក​រក​រ៉ែ កា​រ​​កាប់​​បំ​ផ្លាញ​​ព្រៃឈើ​ និង​​ការ​​គ្រប​​គ្រ​ង​​អនា​ម័យ​​មិន​​បាន​​​ល្អ​​ ត្រូវ​​បាន​​នលោក ​កែម ​ឡី ​អះ​អា​ង​​ថា​ជា​​មូលហេ​តុ​​ច​ម្បង​​ចំ​ពោះ​​វិបត្តិ​​អា​កាស​ធាតុ​​នេះ។​ បើ​​តាម​​បទ​ពិ​សោធ​​របស់​​លោក​​ដែល​​ធ្វើ​​ការ​​ជា​មួយ​​សង្គម​ស៊ីវិ​ល​​ លោក​​បណ្ឌិត​​សង្កត់​​ធ្ងន់​ថា ព្រៃ​​ឈើ​​នៅ​​កម្ពុជា​នៅ​​សល់​​មិន​​ដល់​​២៥​ភាគ​​រយ​​ផង។​ ប៉ុន្តែ ​លោក​អ៊ុក​រ៉ា​ប៊ុន ​រដ្ឋ​មន្ត្រី​​ក្រ​សួង​កសិ​​កម្ម​បាន​​ថ្លែង​​កាល​ពី​​​ចុង​​ខែ​​វិច្ឆិកា​ឆ្នាំ​​២០​១៤​ថា ​ព្រៃ​​ឈើ​​នៅ​​កម្ពុជា​​នៅ​ស​ល់​​ជិត​​​៦០​ភាគ​រយ​នៃ​ផ្ទៃ​​ប្រ​ទេស​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative