គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​០១​មី​នា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​២០​នាក់​

តាម​រ​បាយ​​ការ​​ណ៍​ពី​​នា​យក​​សណ្តាប់​ធ្នាប់​ នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ​បាន​ឲ្យ​ដឹ​ង​ថា ​នៅ​​ថ្ងៃ​​ទី​​០១ ​ខែ​​មីនា ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស​​ចំនួន ​១០​​លើក ​(​​យប់​ ០៧​​លើក​​) ​បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន ​០៤​​នាក់ ​(​​ប្រុស​​)​, ​របួស​ធ្ងន់​ ១៦​​នាក់​ (​​ស្រី ​ម្នាក់​​)​ និង​​របួស​ស្រាល​ ០៤​​នា​ក់ ​(​​ប្រុស​​) ​។​​

11_pxក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៤​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូ​តូ​​ចំនួន ​០៩​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០២​​គ្រឿង​​, ​យាន​​ផ្សេងៗ​​ចំនួន ​០៣​​គ្រឿង ​និង​​ថ្មើរ​ជើង ​០២​​នាក់ ​។​​

មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​គឺ ​ល្មើស​​ល្បឿន ​០៤​​លើក​​, ​ស្រ​វឹង ០​៣​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​០១​​លើក​​, ​ក្មេង​​រត់​​​ឆ្លង​ផ្លូ​វ ​០១​​លើក ​និង​​ចត​​គ្មាន​​ភ្លើង​​សញ្ញា ​០១​​លើក ​ក្នុ​ង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវ​ត្ថិភា​ព ​១១​​នាក់​ (​​យប់ ​០៨​​នាក់​​) ​។​​

​រ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន ​២៨​​គ្រឿង ​(​​រថ​យន្ត​​ធុន​​ធំ​ ០៣​​គ្រឿង​​)​ ស្មើ​​និង ​២៨​​ករណី​​, ​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម ​១១​​គ្រឿង ​ស្មើ​​និង ​១១​​ករណីៈ ​រួម​មាន ​គ្មាន​​បណ្ណ​​អាជី​វ​កម្ម ​០១​​ករណី​​, ​ឈៀក​​ហួស​​សុ​ពលភា​ព ​០២​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​០៨​​ករណី​​,​ ករណី​​ល្មើស​​បច្ចេក​ទេស​​មាន ​១៧​​គ្រឿង ​ស្មើ​​និង​ ១៧​​ករណី ​រួម​ន​​​មានៈ ​ដឹក​​សំ​ពីង​សំពោ​ង ​០៩​​ករណី​​, ​ផ្លាក​លេខ ​បាក់​ ឬ​​ខូច ​០១​​ករ​ណី ​និង​​ដឹ​ក​​លើស​​ចំណុះ ​០៧​​ករណី​ ។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ​២៦​៥​​គ្រឿង ​ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​១២៨​​ករណី​,​ ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់ ​១២៤​​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​​មួក ​០៥​​ករណី​​, ​ដឹក​​លើស​​ចំណុះ ០​១​​ករណី​​, ​សញ្ញា​​ចរា​ចរណ៍ ​០៥​​ករណី ​និង​​ផ្លាក​លេខ​​បាក់ ឬ​​ខូច ​០២​​ករណី​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមិនា ឆ្នាំ២០១៥

Google Analytics Alternative