កង​កំ​លាំង​មួក​ខៀវ​ជិត​៣០​០​នាក់​ចូល ​រួម ​បរិច្ចាក​ឈាម​ មុន​ចាក​ចេញ​ទៅ​បំ​ពេញបេ​ក​កម្ម​នៅ​ក្រៅ​ប្រ​ទេស​

កង​កំ​លាំង​មួក​ខៀវ​កម្ពុ​ជា​ ប្រមាណ​ជិត​៣០០​នាក់​ កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​កុ​ម្ភះ​ ឆ្នាំ​២០​១៥​ ​បាន​រួម​គ្នា ​បរិ​ច្ចាក​ឈាម​ដោយ​ស្មគ្រ័​ចិត្ត​ សំរាប់​ធ្វើ​អំ​ណោយ​ឈាម ​ជូន​ដល់​ម​ជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ ការ​ជួយ​សង្គ្រោះ​ជិវិ​ត​ជន​រង​គ្រោះ​ ដោយ​ប្រ​ការ​ផ្សេងៗ​ មុន​ពេល​ដែល​ពួក​គេ​ចាក​ចេញ ​ពី​ប្រ​ទេស​កម្ពុជា​ទៅ​បំ​ពេញ​បេ​ស​កម្ម​ពហុ​ជំនាញ​នៅ​ក្រៅ​បរ​ទេស ​ក្រោម​ឆត្រ័​រប​ស់​អង្ក​ការ​សហ​ប្រ​ជា​ជាតិ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​។​

DSC_2258sសកម្ម​ភាព​មនុស្ស​ធម៌​ដ៍​ប្រពៃ​ រប​ស់​កង​កំ​លាំង​មួក​ខៀវ​កម្ពុជា​ខាង​លើ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ​នៅ​ក្នុង​បរិ​វេន​សាលា​ហ្វឹក​ហ្វឺន​កង​កំ​លាំង​រក្សា​សន្តិ​ភាព​ពហុ​សាសន៍​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តា​ម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ ​ក្រោម​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ជា​តិ​ផ្តល់​ឈាម ​សាលា​ហ្វឹ​ក​ហ្វឺន​កង​កំ​លាំង​រក្សា​សន្តិ​ភាព​ពហុ​សាសន៍​ នឹ​ង​មាន​ការ​ជួយ​ឧបត្ថម្ភ​ ដោយ​ក្រុម​ហ៊ុន ​អេន​វីស៊ី ខ​ប​ភើ​រ៉េ​សិន​(​វី​តាល់​)ដែ​ល​ជា​ម្ចាស់​ផលិ​ត​ផល​ទឹក​ពិ​សារ​បរិ​សុទ្ធ​វីតាល់។​

​លោក ​អ៊ុំ ​វណ្ណៈ ​មន្ត្រី​ទំ​នាក់​ទំ​នង​នៃ​ក្រុម​ហ៊ុន​ទឹក​ពិ​សា​វី​តាល់​បាន​លើក​ឡើង​ថា ​លោក​ពិត​ជា​​មាន​មោទ​ន​ភាព​កង​កម្លាំង​បោស​ស​ម្អា​ត​មីន ​ដោយ​ត្រូវ​អង្គ​ការ​អន្តរ​ជាតិ​ទទួល​ស្គាល់​ពី ​សម្ថភាព​ហើយ​ស្នើរ​សុំ​ឲ្យ​មាន​ការ​ជួយ​ជ្រុម​ជ្រែង​ដល់​ប្រ​ទេស​ដទៃ។​ លោក​បន្ត​ថា ​តាម​ការ​អង្កេត​របស់​លោក​ នាយ​ទាន​ហាន​ទាំង​ឡាយមា​ន​ភាព​ស្វា​ហាប់ ​នឹង​ទឹក​ចិត្ត​សប្បា​យ​​រី​ករាយ​ក្នុង​ការប​រិច្ចាគ​ឈាម​លើក​នេះ ​ដែល​ទង្វើរ​នេះបា​ន​បង្ហាញ​ឲ្យ​ឃើញ​កា​ន់​តែ​ច្បាស់​ថា ​កង​កម្លាំង​កម្ចាត់​មីន​របស់​យើង​ពិត​ជា​ទ​ទួល​បាន​ការ​ហ្វឹក​ហ្វាត់​បាន​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព​។​

លោ​ក​ឧត្ត​ម​សេ​នីយ៍​ទោ ​ហួត ​គឹម​សាន្ត​ នា​យក​សាលា​ហ្វឹក​ហ្វឺន​ កង​កំលាំ​ង​រក្សា​សន្តិ​ភាព​ពហុ​សាសន៍ ​បាន​បញ្ចាក់​ឲ្យ​ដឹង​ថា ​ការ​ផ្តល់​ឈាម​នេះ ​គឺមិ​ន​ប្រ​កាន់​ពណ៌​ស​ម្បុរ​ ជាតិ​សាសន៍ ​ឬនិ​ន្នាកា​រ​នយោ​បាយ​អ្វី​នោះ​ឡើយ ​ហើយ​អំ​ណោយ​ឈាម​ ដែល​អស់​លោក​ជា​នាយ​ទា​ហាន​ពល​ទា​ហាន ​នៃ​ក​ង​កំ​លាំង​មួក​ខៀវ​កម្ពុជា​ផ្ត​ល់​ឲ្យ​ នា​ពេល​នេះ ​គឺ​មិ​ន​បាន​យក​ទៅល​ក់​ដូរ ​ឬធ្វើ​អ្វី​ខុស​ពី​ផ្លូ​វ​ច្បា​ប់​ ឬ​មួយ​ក៍​ផ្ទុយ​ពី​អ្វី​ដែល​មជ្ឈម​ណ្ឌល​ជាតិ​ផ្តល់​ឈាម​ តម្រូវ​នោះ​ទេ ​ហើយ​ការ​ផ្តល់​ឈាម​នេះ​ទៀត​សោធ ​គឺឈ​រ​លើ​គោល​ការណ៍​ស្មគ្រ័​ចិត្ត​ មិន​មាន​ការ​បង្ខិត​បង្ខំ​នោះឡើ​យ។​ បើ​តាម​លោក​ឧត្តម​សេ​នីយ៍​ទោ ​ហួត ​គឹម​សាន្ត ​នៅ​ទីនេះ​រៀង​រាល់​ឆ្នាំ ​ត្រូវ​រៀប​ចំ​ការ​បរិច្ចា​ក​ឈាម​ម្តង​ ប៉ុន្តែ​សំ​រាប់​ឆ្នាំ​នេះ ​អាច​នឹង​ធ្វើ​២​ដង ​គឺ​លើ​ក​នេះ ​នឹង​នៅ​ថ្ងៃ​ទី​៧​ឬទី​៩ ​ខែមី​នា​ខាង​មុខ​ ដើ​ម្បី​ផ្តល់​អំ​ណោយ​ឈាម​ សប្បុ​រស​ធម៌​នេះ ​ដល់​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ​ប្រើ​ប្រា​ស់​តាម​តម្រូវ​ការ​ ក្នុង​ការ​ជួយ​ជិ​វិត​ជន​រង​គ្រោះ ​ដែល​ត្រូ​វ​ការ​ឈាម ​ដើ​ម្បី​សង្គ្រោះ​ជិវិត​។

​ចំណែ​កមន្ត្រី​ តំ​ណាង​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​សាលា​ហ្វឹកហ្វឺន​កង​កំ​លាំង​រក្សា​សន្តិ​ភាព​ពហុ​សា​សន៍​ ដែ​ល​បាន​អនុញាត​ឲ្យ​មន្ត្រី​ នៃ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ​មក​ទទួល​យ​ក​អំ​ណោយ​ឈាម​ដោយ​សប្បុ​រស​នា​ពេល​នេះ ​ក្នុង​កំ​ឡុងពេ​ល​ដែល​មជ្ឈ​មណ្ឌល​ កំ​ពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​កង្វះ​ខាត​ឈាម ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ជន​រង​គ្រោះ។​ មន្ត្រី​រូប​នោះ​ប​ញ្ជាក់​ មជ្ឈ​មណ្ឌល​បាន​ប្រើ​ប្រាស់​ឈាម​ ដែល​ទទួល​បា​ន​រាល់​លើក ​ពី​អ្នក​ស្មគ្រ័​ចិត្ត​ទាំង​ឡាយ​ដោយ​តម្លា​ភាព ​មិន​ដូច​ពាក្យ​ចចាម​រាម​ ដែល​តែង​តែ​លើក​ឡើង​នោះ​ទេ ​ហើយ​ចា​ប​តាំ​ង​ពី​ឆ្នាំ​២០​០៥​ មក​ដល់​ពេល​នេះ ​កំ​ណើន​នៃ​ត​ម្រូវ​ការ​ឈាម ​គឺ​មាន​ការ​កើន​ឡើងជា​លំដាប់​។

​ទាក់ទ​ងនិ​ងសកម្ម​ភាព​បរិច្ចាក​ឈាម​ដោយ​ស្មគ្រ័​ចិត្ត​នេះ ​តំ​ណាង​កង​កំលាំង​មួក​ខៀវ​កម្ពុជា​ បាន​បង្ហាញ ​ចំ​ណាប់​អារ​ម្មណ៍​រីក​រាយ​ ចំ​ពោះស​កម្ម​ភាព​របស់​ខ្លួន ​និង​បាន​ថ្លែ​ង​អំ​ពាវ​នាវ ​ឲ្យ​បណ្តា​កង​កំ​លាំង​គ្រប់​ប្រ​ភេទ ​ចូល​រួម​គាំ​ទ្រ​ការ​បរិច្ចាក​ឈាម​នេះ ​អោយ​បាន​កាន់​តែ​សកម្ម​ថែម​ទៀត ​ដើ​ម្បី​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ។​

គួប​ញ្ជាក់​ផង​ដែរ​ថា ​ជា​រឿ​យៗ​ក្រុម​ហ៊ុន​អេន​វីស៊ី ​ខប​ភើ​រ៉េសិ​ន ​វីតាល់ ​តែ​បាន​សហ​ការ​ជាមួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ​និង​សកម្ម​ភាព​មនុស្ស​ធម៌​ ក្នុង​សង្គ​ម​ជា​ច្រើន​រូប​ភាពទៀ​ត ​ដើម្បី​បង្ហាញ​ពីត​ម្លា​ភាព ​មូលនិ​ធិ​២៥៛​ នៃ​ការ​លក់​ទឹក​ក្នុង​១​ដប​របស់​ខ្លួន​ ហើយ​ក្រុម​ហ៊ុន​នេះ​បា​ន​សន្យា​ថា ​និង​បន្ត​គាំ​ទ្រ​ចំ​ពោះស​កម្ម​ភាព​មនុស្ស​ធម៌​ បែប​នេះជា​បន្ត​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative